ភាគទី57 : សន្យាមក!!

5.5K 313 7
                                    


     ជុងហ្គុកដាក់រាងតូចអោយគេងលើគ្រែថ្នមៗរួចក៏ដើរទៅបើកទូយកអាវសឺមីដៃវែងយកមកពាក់អោយគេ។   រាងក្រាស់អោនថើបថ្ងាស់អ្នកដែលដេកលង់លក់ព្រោះអស់កម្លាំងមួយខ្សឺតហើយក៏ដើរចេញមកក្រៅញាំុបាយម្នាក់ឯង ។ ពេលរួចរាល់គេក៏ដើរចូលមកបិទភ្លើង រួចឡើងមកគេងជិតថេយ៍ដោយលើកក្បាលរបស់គេអោយកើយដើមដៃរបស់ខ្លួន ។ រាងតូចកាលបើប៉ះនឹងដើមទ្រូងកក់ក្តៅក៏សសុលចូលថែមទាំងលើកដៃអោបចង្កេះរាងក្រាស់ឡើងស្អិត រីឯនាយសង្ហាក៏អោបរាងកាយតូចក្នុងដៃតបវិញគេចង់អោបក្រសោបមនុស្សម្នាក់នេះក្នុងលង្វែកទ្រូងរបស់គេអស់មួយជីវិត នៅពេលដែលគេគិតថាគេនឹងបាត់បង់មនុស្សម្នាក់នេះម្តងទៀតនោះ បេះដូងរបស់គេគឺភ័យស្ទើរតែដាច់ខ្យល់ទៅហើយ។

~~~~

     ដៃតូចរាវចុះឡើងពេញពូកទាំងភ្នែកបិទជិត តែក៏មិនប៉ះអីទើបសម្រេចចិត្តបើកភ្នែកឡើង ឃើញថាគេនៅក្នុងបន្ទប់ម្នាក់ឯង វត្តមានរាងក្រាស់ដែលអោបកាលពីយប់មិញក៏មិនឃើញ គេងាក់មើលទៅខាងក្រៅក៏ឃើញថាមេឃភ្លឺហើយថ្ងៃក៏ខ្ពស់ទៀតនេះគេដេកដូចងាប់មែនទេ?

     « ដេកជ្រុលទៀតហើយ!! » រាងល្អិតរអ៊ូអោយខ្លួនឯងមុននឹងចុះពីលើគ្រែដើចេញមកក្រៅ ។ ថេយ៍ដើរមកឈរនៅយ៉ខាងមុខ គេបិទភ្នែកច្រត់ដៃនឹងបង្កាន់ដៃស្រូបយកខ្យល់អាកាស

ផាំង......

     សម្លេងអ្វីម្យ៉ាងបន្លឺឡើងផ្តាច់អារម្មណ៍គេ រាងតូចធ្វើមុខងីងើនឹកឆ្ងល់ពន់ពេក តែក៏ប្រែទឹកមុខជាស្លេកស្លាំងនៅពេលនឹកស្មានដឹងថាវាជាសម្លេងផ្ទុះនៃគ្រាប់កាំភ្លើង តែថាអ្នកណាជាអ្នកបាញ់បើទីនេះមានតែគេនិងជុងស៊ុកនោះ??

     « មែនហើយ ជុង! » នាយតូចហៅឈ្មោះទាំងញ័រមាត់មុននឹងទាញខ្លួនរត់សំដៅទៅកន្លែងដែលឮសម្លេងអម្បាញ់មិញ ។

     « ជុង.....!! » ថេយ៍ ស្រែកបែកសម្លេងនៅពេលឃើញមនុស្សដែលខ្លួនស្រលាញ់ដេកដួលក្នុងថ្លុកឈាម ព្រោះត្រូវមនុស្សមួយក្រុមតាមបាញ់ ហើយក៏រត់ឡើងកាណូតបើកចេញទៅបាត់ ។

     « ហុឹកៗ.... ជុង! បងយ៉ាងមិចហើយ ហុឺៗៗ~~~~!! » រាងតូចស្ទុះមកលើកត្រកងខ្លួនគេឡើង គេខ្លាចមែនទែននៅពេលឃើញពោះរបស់រាងក្រាស់កំពុងតែហូរឈាម ឈាមច្រើនណាស់ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now