ស្វាមីលក្ខខណ្ឌ ភាគទី03

8.2K 457 1
                                        

ក្នុងឡានមានសភាពស្ងាត់ជ្រងំ គ្មានអ្នកណាមាត់កអ្វីបន្តិច យូរៗរាងក្រាស់ក្រឡេកទៅមើលមុខរាងតូចម្តង ព្រោះមិនឃើញមាត់ចូលគេអីសោះ ។

« មិចបានជាស្ងាត់ស្ងៀមម្ល៉េះ? » រាងក្រាស់ចោទសំណួរឡើងទម្លុះភាពស្ងប់ស្ងាត់ ។

« មិនដឹងត្រូវនិយាយអី!» គេឆ្លើយហីៗ តើអោយនិយាយអីទៅបើមនុស្សមិនដែលនឹងស្គាល់គ្នាផង?

« ហេតុអ្វីបានយល់ព្រមរៀបការជាមួយយើង?»គេសួរទាំងងាកទៅសម្លឹងមុខរាងតូចចំ ។

« ក៏..!មិនចង់ដែរតែព្រោះតែកាលៈទេសៈបង្ខំ!» ថេយ៍តបទាំងមិនខ្ចីមើលមុខអនាគតស្វាមី ។

« មិនមែនព្រោះតែឃើញយើងសង្ហាហើយមានទ្រព្យទេហ៎? » គ្រាន់តែឮសំណួរនេះរាងតូចងាកមកមើលគេងភ្លាមទាំងទឹកមុខហួសចិត្ត ។

« អត់ទោស! តើលោកសង្ហាត្រង់ណា?មុខឡើងជ្រួញ100ផ្នត់ ហើយរឿងទ្រព្យគ្រួសារខ្ញុំក៏មានមិនបាច់ចង់បានរបស់លោកនោះទេ!» រាងតូចថាអោយជុងហ្គុកផាំងៗ ។

« បើឯងមិនចង់បានទ្រព្យតើឯងយល់ព្រមធ្វើអី?"» គេចាប់ផ្តើមចង់ដេញជើងក្មេងម្នាក់នេះហើយ គេក៏មិនយល់ពីខ្លួនឯងដែរ មិចបានជាមានអារម្មណ៍ថាចង់ញ៉ោះក្មេងម្នាក់នេះ ។

« ខ្ញុំប្រាប់ហើយថាកាលៈទេសៈបង្ខំ ខ្ញុំក៏មិនចង់រៀបការស្អីជាមួយលោកដែរ គ្មានឃើញល្អត្រង់ណាផង!» នៅចុងប្រយោគគេនិយាយខ្សឹបៗ តែរាងក្រាស់នៅតែបានឮ ។

« ឯងធ្លាប់បានឃើញមែនទេ ទើបដឹងថាយើងគ្មានកន្លែងល្អ? »

« ឆើស៎! ! មនុស្សលោកនេះ អញ្ជើញអោយខ្ញុំមើលFree Freeទៀត ក៏ខ្ញុំមិនមើលផង! » រាងតូចពេបមាត់ដាក់រាងក្រាស់ ។

« សម្តីគ្រាន់បើណាស់ហ្ន៎! មាត់ឯងនេះបើបឺតអោយហើមដូចមាត់ពាំង តើឯងនៅតែសម្តីឡូយទៀតទេ?» ជុងហ្គុកខិតទៅជិតរាងតូច ធ្វើដូចចង់ថើបគេមែន ។

« ន៎ែ!! ខិតមកជិតធ្វើស្អី? ចេញ!» ថេយ៍យកដៃតូចៗទៅរុញទ្រូងរាងក្រាស់អោយចេញឆ្ងាយ មកលេងស្អីបែបនេះតិចធាក់ធ្លាយចេញក្រៅឡានទៅ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now