ភាគទី47 : អស់សិទ្ធិ!!

5.4K 354 6
                                    


     ពន្លឺព្រះអាទិត្យចាំងជះចូលបន្ទប់របស់ជុងហ្គុក ដែលមានម្ចាស់របស់វាដេកស្តូកស្តឹងលើពូកដោយដៃមានភ្ជាប់ដោយខ្សែសឺរ៉ូម ។ រាងក្រាស់ចាប់ជ្រួញចិញ្ចើមតិចៗមុននឹងត្របកភ្នែកបើកឡើងបន្តិចម្តងៗ គេសម្លឹងមើលជុំវិញផ្ទៃបន្ទប់ទើបដឹងថានេះជាបន្ទប់របស់គេ ។ គេចាំបានថាយប់មិញគេនៅផ្ទះរបស់ថេយ៍នៅឡើយទេ ចុះអ្នកណានាំគេមកទីនេះ?

ក្រាក.....

     ការគិតទាំងអម្បាលមាណត្រូវបានកាត់ផ្តាច់នៅពេលមានអ្នកបើកទ្វាចូលមក។ បឺនដើរចូលមកទាំងដៃកាន់នូវថាសដែលមានចានបបរនៅលើនោះ ។

     « ចៅហ្វាយដឹងខ្លួនហើយហេស៎? » នាយជំនិតយកថាសដាក់បបរទុកលើតុមុខនឹងមកជួយលើករាងក្រាស់ដែលប្រឹងក្រោកអង្គុយទាំងក្នុងខ្លួនគ្មានកម្លាំងនៅឡើយ ។

     « អ្នកណានាំយើងមកទីនេះ? »

     « គឺខ្ញុំ!! យប់មិញអ៊ុំស្រីបម្រើនៅទីនោះបាន Callមកខ្ញុំអោយទៅទទួលចៅ ដោយប្រាប់ថាចៅហ្វាយសន្លប់នៅកណ្តាលភ្លៀង!! »

     « ហុឹម!! ឯងចេញទៅវិញទៅ យើងចង់នៅម្នាក់ឯង!!» រាងក្រាស់និយាយទាំងមុខស្ងួត ។

     « បាទ!! ចៅហ្វាយកុំភ្លេចញាំុបបរនិងថ្នាំនៅលើតុផង បើចៅហ្វាយត្រូវការអីអាចហៅខ្ញុំបាន!! » នាយផ្តាំផ្ញើរហូរហែរួចហើយក៏ដើរចេញទៅទាំងមិនភ្លេចងាក់មើលមុខរបស់រាងក្រាស់ដែលស្លេកស្លាំងគ្មានឈាមដោយក្តីអាណិត ។

     « ហិសៗ...! ! » រាងក្រាស់សើចដើមកហាក់ចង់ឡកឡឺយអោយខ្លួនឯង មុននឹងចាប់ដកម្ជុលសឺរ៉ូមចេញ ។ គេក្រោកឡើងដើរចេញពីបន្ទប់មកក្រោយផ្ទះ ដែលមានសួនផ្កាCarnation រីកស្គុះស្គាយជាពិសេសនៅពេលព្រឹកព្រលឹមបែបនេះ ។

     « ម្ចាស់របស់ឯងគេលែងខ្វល់នឹងយើងហើយ!! » នាយសង្ហានិយាយទាំងលើកដៃទៅអង្អែលស្រទាប់ផ្កាថ្នមៗ ។

      « តែយើងមិនអាចចុះចាញ់ទាំងបែបនេះទេត្រូវទេ? » គេនៅតែបន្តញញឹមក្សោះដដែល គេនឹងខំប្រឹងជម្នះទាញយកថេយ៍មកអោបក្រសោបវិញ ។

មួយខែកន្លងផុតទៅ~~

     មួយខែកន្លងផុតហើយ!! ហើយរយះពេលមួយខែនេះរាងក្រាស់តែងតែតាមលួងលោម នឹងព្យាយាមនិយាយហេតុផលប្រាប់រាងតូច តែថេយ៍នៅតែបដិសេធមិនស្តាប់ហេតុផលដដែល ដោយគ្រាន់តែនិយាយថា វាកន្លងហួសហើយលោកអស់សិទ្ធិ 

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now