ភាគទី35 : សូមអង្វរ!!

4.2K 299 1
                                    

     ដោយសារតែមិនចង់គិតរឿងស្មុគស្មាញច្រើន រាងតូចក៏ចេញទៅផ្សារម្យ៉ាងក៏ត្រូវទិញរបស់ខ្លះដាក់ក្នុងទូដែរ មួយរយះក្រោយនេះគេចាប់ផ្តើមដើរតួជាប្រពន្ធដែរប្រៀបបានដូចជាស្រ្តីមេផ្ទះម្នាក់អីបែបហ្នឹង ។ រាងល្អិតដើររុញរទេះដាក់អីវ៉ាន់ដើររើសរករបស់ដែលខ្លួនត្រូវទិញទឹកមុខរបស់គេស្រងូតស្រងាត់ស្លេកស្លាំង មនុស្សម្នារសម្លឹងមើលមកគេសឹងគ្រប់គ្នាតែគេក៏មិនខ្វល់ ។

     ថេយ៍រុញរបស់យកមកកន្លែងគិតលុយពេលបុគ្គលិកគិតលុយនិងវេចខ្ចប់អោយរួចរាល់ហើយរាងតូចក៏ចេញទៅ គេយួរវាដោយខ្លួនឯងដែលខុសពីរាល់ដងមានរាងក្រាស់តែងមកជាមួយហើយយួរអោយទោះរវល់ប៉ុណ្ណាក៏ឆ្លៀតពេលមកជាមួយគេ តែនេះស្អី? តែមួយភ្លេតសោះជីវិតគេក៏ផ្តាស់ប្តូរបែបនេះឬ?  កំពុងតែគិតអណ្តែតអណ្តូងរាងកាយស្តើងក៏បុកនឹងអ្នកណាក៏មិនដឹង ។

    « អូស៎!! » រាងតូចភ្លាត់មាត់ពេលភ្ញាក់ស្មារតីមកវិញ គេគិតថានឹងបានអុកគូទទៅហើយ តែក៏បានដៃក្រាស់មាំរបស់អ្នកណាមិនដឹងចាប់ក្រសោបចង្កេះគេជាប់

      « សុំទោស!! លោក សុងយូ?? » ថេយ៍រាងភ្ញាក់ផ្អើលបន្តិចនៅពេលដែលអ្នកដែលគេដើរបុកប៊ិះនឹងដួលខ្លួនឯងនេះជាមនុស្សដែលធ្លាប់ស្គាល់គ្នា ។

     « ថេយ៍! មិនអីទេឬ? » នាយកម្លោះចោទសំណួរខ្លាចថាគេនឹងមានត្រូវត្រង់កន្លែងណា ចំណែករាងល្អិតក៏ប្រញាប់រើចេញពីរង្វង់ដៃរបស់នាយ ។

     « ខ្ញុំមិនអីទេ!! សុំទោសលោកម្តងទៀត! » រាងល្អិតអោនក្បាលបន្តិចជាការសុំទោសគេគ្មានចេតនាទេ ។

     « មិនអីទេ!! » នាយញញឹមស្រស់ដាក់គេ ឯថេយ៍បានត្រឹមញញឹមស្ងួតតបវិញជាការគួសម ។

     « មើលទៅថេយ៍ស្លេកស្លាំងណាស់ ឈឺមែនទេ? » បញ្ចប់សំណួរនាយលើកខ្នងដៃដាក់លើថ្ងាស់របស់គេដើម្បីស្ទាបស្ទង់កម្តៅខ្លួន ។

     « ខ្ញុំមិនអីនោះទេ!! » រាងតូចរហ័សបេះដៃរបស់គេចេញទាំងគ្រវីក្បាលបញ្ជាក់ថាគេOk ។

     « ថេយ៍មកម្នាក់ឯងមែនទេ? អេ៎!! អីវ៉ាន់ច្រើនណាស់អោយមកនេះមកខ្ញុំជួយយួរ!!  » បញ្ចប់ប្រយោគស្ទើរមិនទាន់នាយកញ្ឆក់យកស្បោងអីវ៉ាន់ពីដៃរាងតូចរកតែគេហាមមិនទាន់ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now