ភាគទី58 : ស្វាមីពេញសិទ្ធិ!!

6.4K 297 2
                                    


     ចាប់តាំងពីថ្ងៃដែលត្រូវរ៉ូវគ្នាវិញនោះមកថេយ៍និងជុងហ្គុកក៏មានទំនាក់ទំនងកាន់តែស្អិតរមួតខ្លាំងជាងមុនទៅទៀត ។ ពួកគេបានរស់នៅទីនេះជាមួយគ្នារយៈពេលជិតពីរសប្តាហ៍ហើយ គេក៏បានទៅលេង យ៉ុនហ្គីនិងជីមីនផងដែរ ព្រោះពួកគេមិនទាន់ឡើងទៅសេអ៊ូលវិញភ្លាមៗនោះទេដោយសារយ៉ុនហ្គីត្រូវនៅមើលគម្រោងសាងសងសណ្ឋាគារបន្ថែម ចំណែកហូស៊ុកនិងជីមីក៏ឡើងទៅសេអ៊ូលវិញហើយព្រោះត្រូវទៅជួយមើលការងារអ្នកស្រីចនខ្លះៗព្រោះគេក៏មានភាគហ៊ុនក្នុងនោះផងដែរ ។ ជុងហ្គុកបានប្រាប់ពីទំនាក់ទំនងរបស់គេនិងរាងតូចអោយអ្នកស្រី ក៏ដូចជាគ្រួសាររបស់រាងតូចអោយបានដឹងផងដែរ ពួកគាត់គ្មានការជំទាស់អ្វីនោះទេមានតែសប្បាយចិត្តដែលកូនៗត្រូវង៉ូវគ្នាវិញបែបនេះ ។

     ស្មាលនេះក៏ជាពេលរសៀលជ្រេថ្ងៃជិតអស្តង្គតដោយចូលជំនួសដោយពេលរាត្រី ។ ជុងហ្គុកកាន់ដៃរាងតូចដើរតាមមាត់សមុទ្រដែលជះចាំងពន្លឺព្រិចៗក្នុងទឹកដោយពន្លឺព្រះអាទិត្យដែលមានពណ៌ក្រហមងាំង ។ ទេសភាពពេលនេះគឺស្រស់ស្អាតបំផុត ពិតជាមានក្តីសុខខ្លាំងណាស់នៅពេលយើងបិទភ្នែកដង្ហើមស្រូបខ្យល់ធម្មជាតិចូល ហើយរឹតតែមានក្តីសុខថែមទៀតគឺមានមនុស្សជាទីស្រលាញ់នៅជិតបែបនេះ។

     « ថេយ៍! អូននៅទីនេះហើយបងទៅផ្ទះយករបស់បន្តិច!! » រាងក្រាស់ស្រាប់តែឈប់នៅពេលដែលនឹកឃើញដល់របស់ម្យ៉ាងដែលគេបានទុកក្នុងបន្ទប់ទើបប្រាប់រាងតូចអោយចាំ ។ ថេយ៍ងក់ក្បាល រាងក្រាស់ក៏រត់បកទៅផ្ទះដែលនៅមិនឆ្ងាយពីកន្លែងដែលរាងតូចឈរ មួយសន្ទុះក្រោយមកនាយរករត់ត្រឡប់មកវិញតែក៏មិនឃើញរបស់ដែលគេថាទៅយកសោះ ។

     « ឯណារបស់ដែលបងថាទៅយកនោះ? » រាងតូចចោទសំណួរនៅពេលដែលគេរត់មកដល់ឈរទល់មុខខ្លួន ។

     «....................» រាងក្រាស់មិនតបគេញញឹមស្រស់មុននឹងលុតជង្គង់ចុះពីមុខរាងល្អិត ។

     « បងធ្វើអីហ្នឹង ជុង? »

     « ថេយ៍! រៀបការជាមួយបងណា!! » នាយដកចិញ្ចៀនពីហោប៉ៅខោរបស់គេលើកបង្ហាញចំពោះមុខរាងតូច ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now