ស្វាមីលក្ខខណ្ឌ ភាគទី11

5.9K 331 2
                                    

ពួកគេទាំងពីក៏មកដល់សួនកម្សាន្ត រាងក្រាស់ដើរកាន់ដៃរាងតូចព្រោះមើលទៅថ្ងៃនេះមនុស្សរាងច្រើនព្រោះជាថ្ងៃសម្រាកដូច្នេះហើយវាអាចនឹងវង្វេងគ្នា

« ចង់ញាំុស្ករសំឡីមែនទេ? » គេសួររាងតូចព្រោះឃើញគេសម្លឹងមើលទៅស្តង់ដែលលក់ស្ករសំឡីនោះ

« មែនហើយ!»

« អញ្ចឹងចាំយើងបន្តិច យើងទៅទិញអោយ!» នាយដើរទៅទិញស្ករសំឡីអោយរាងតូច មួយសន្ទុះក្រោយមកគេក៏មកវិញរួមជាមួយស្ករសំឡីក្នុងដៃរួចហុចវាអោយប្រពន្ធ ។

« អរគុណ! »

« ចង់លេងអ្វីទេ? »

« ចង់ជិះកន្រ្តកវិល!» ថេយ៍ចង្អុលទៅកន្រ្តកវិលដែលខ្ពស់មែនទែនរហូតដល់អាចមើលឃើញទេសភាពទីក្រុងទៀតផង

« Ok! » រាងសង្ហាកាន់ដៃប្រពន្ធដើរទៅកន្លែងទិញសំបុត្រ មុននឹងឡើងលើកន្រ្តកទាំងពីរនាក់ ។

« ស្អាតណាស់! » នាយតូចសម្លឹងពីក្នុងកន្រ្តកដែលឡើងខ្ពស់សន្សឹមៗមើលទៅទីក្រុងខាងក្រោមថ្មាលនេះយប់រាងងងឹតព្រាលៗហើយ ដូច្នេះទីក្រុងទាំងមូលក៏ចាប់ផ្តើមបើកភ្លើងចម្រុះពណ៌មើលទៅពិតជាស្អាតខ្លាំងណាស់ ។

« ស្អាតពិតមែន! » រាងក្រាស់បន្ទរពីក្រោយតិចៗ ប៉ុន្តែមិនមែនសរសើរពីទេសភាពនៃទីក្រុងនោះទេ គឺគេសរសើរអ្នកជាប្រពន្ធដែលកំពុងអង្គុយទល់មុខខ្លួនទៅវិញទេ ពេលមើលមុខគេពីចំហៀងបែបនេះរឹតតែស្អាតថែមទៀតជាពិសេសពេលគេភ្លេចខ្លួនបែបនេះ ។

« មើលអី? » ថេយ៍សួរពេលដែលងាកមកវិញឃើញប្តីកំពុងតែមើលមកខ្លួនរបៀបភ្លឹកៗហើយញញឹមម្នាក់ឯងដូចមនុស្សមិនសូវគ្រប់ទឹកអីបែបនឹង ។

« មើលប្រពន្ធ! »

« ខ្ញុំមិនមែនប្រពន្ធរបស់លោកទេ! » គេអោបដៃតបតទៅរាងក្រាស់

« រៀបការជាមួយគ្នាហើយសំបុត្រអាពាហ៍ពិពាហ៍ក៏មានទៀត នេះ!នៅហៅថាមិនមែនប្រពន្ធទៀតហ៎?»

« ប្តីប្រពន្ធតែសម្បកក្រៅហ្នឹង? មិចនឹងយកជាការទៅ! »

« ចង់ក្លាយជាប្តីប្រពន្ធទាំងក្នុងទាំងក្រៅទេ? »

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now