ភាគទី25 : រឿងនឹកស្មានមិនដល់!!

4.6K 424 4
                                    

ថ្ងៃនេះជាថ្ងៃទីពីរនៃដំណើរកម្សាន្តនៅជេជូរបស់ពួកគេ វាពិតជាស្រស់ស្រាយខ្លាំងណាស់នៅពេលដែលមកតំបន់ដែលធម្មជាតិបែបនេះហើយអ្វីដែលពិសេសនោះគឺមកជាប្រពន្ធដូចជាពេលនេះចឹងពួកគេទាំងបួននាក់កំពុងដើរសំដៅទៅកាណូតដែលបានកក់ទុកព្រោះរាងតូចទាំងពីររអ៊ូរថាចង់ជិះវា ពួកគេឡើងលើកាណូតដែលចតចាំម្តងម្នាក់ៗ នៅតែជុងហ្គុកដែរបម្រុងនឹងឡើងទៅហើយប៉ុន្តែក៏មានសម្លេងអ្វីមកបង្អាក ។

«បងជុងហ្គុក~~~»

« ស៊ូមី? » រាងក្រាស់ហៅឈ្មោះនាងតិចៗនៅពេលដែលបែក្រោយឃើញថាម្ចាស់សម្លេងជាអ្នកណា ។

« ហេតុអ្វីបងមកលេងជេជូនេះមិនប្រាប់អូនផង?»

« បងគិតថាអូនរវល់!»

« ជុងហ្គុក ហា៎!! អូនសុំទោសរឿងថ្ងៃមុនផង មកពីអូនប្រច័ណ្ឌបង អូនគ្រាន់តែខឹងមួយឆាវ លើកលែងទោសអោយអូនផងណា!! ណាបងសម្លាញ់ ណា៎!» ស្រីល្អចាប់ដៃរបស់គេគ្រវីទៅមកទាំងលេងទឹកមុខគួរអោយអាណិតព្រោះនាងដឹងថានាយច្បាស់ជាចាញ់ទឹកមុខបែបនេះ ។

«ក៏បាន!! បងលើកទោសអោយ តែកុំអោយមានលើកក្រោយទៀតណា!! » នាងហក់អោបករបស់រាងក្រាស់ឯគេក៏អោបតបមកនាងវិញ ទឹកមុខដែលកម្សត់អម្បាញ់មិញប្រែទៅជាញញឹម ប៉ុន្តែវាជាស្នាមញញឹមឌឺដងអោយរាងតូចដែលឈរលើកកាណូតសម្លឹងមកពួកគេ ។

« អីយ៉ា! ស្រីម្នាក់នេះកាន់តែបានដៃហើយ យើងចង់ប្រលះស្បែកនាងណាស់!» ជីមីននិយាយទាំង សង្គ្រឺតធ្មេញលន់គ្រឺតក្រតខឹងចិត្តជំនួសមិត្តគេក៏ដឹងរឿងស្រីម្នាក់នេះដែរព្រោះរាងតូចក៏ធ្លាប់ប្រាប់គេខ្លះៗ តែមិននឹកស្មានថានាងមុខក្រាស់ដ៏ថ្នាក់នឹងសោះ?

« ជីមីន បានហើយយើងចូលទៅអង្គុយទៅ!» រាងតូចចាប់ដៃអ្នកជាមិត្តចូលទៅអង្គុយលើតុដែលគេធ្វើជាពីរជួរនឹងមានដំបូលសម្រាប់ទប់ទល់កម្តៅថ្ងៃនៅលើកាណូតនោះ ។

« ជុងហ្គុក បងចង់ជិះកាណូតទៅលេងនៅកណ្តាលសមុទ្រមែនទេ?» ស៊ូមីសួរនៅពេលដែលក្រឡេកឃើញកាណូតដែលនៅចតព្រោះនៅចាំរាងក្រាស់ ។

«មែនហើយ!»

«ល្អណាស់! អូនក៏ចង់ទៅដែរ អោយអូនសុំទៅជាមួយបងដែរណា!» មែនហើយនាងប្រឹងចុះទុនតាមសើបទម្រាំតែដឹងថាគេនៅទីនេះ មិចនឹងអាចថាអោយគេទៅសោយសុខជាអាម្នាក់មុខញីនោះទៅ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now