ភាគទី18 : ធ្វើវាជាមួយគ្នាណា!

5.8K 466 2
                                    

     រាងកាយក្រាស់មាំអង្គុយក្នុងofficeសុីញ៉េឯកសារ យូរៗភ្នែកសម្លឹងមើលទៅនាឡិកាតម្លៃថ្លៃខ្ទង់សែនដុល្លាដែលពាក់ជាប់នឹងដៃម្តង ហេតុអ្វីពេលវេលាដើរយឺតខ្លាំងម្ល៉េះ? ថ្ងៃនេះគេបែជាគ្មានអារម្មណ៍ធ្វើការព្រោះចិត្តវាចេះតែនឹកដល់ប្រពន្ធដែលនៅផ្ទះ នឹកមុខ សៗ បបូរមាត់ក្រហមនោះ គិតម្តងណាចង់តែថើបៗៗមិនដកមាត់នោះទេ ។ ជុងហ្គុកអង្គុយគិតមួយសន្ទុះមុននឹងសម្រេចចិត្តលើកទូរស័ព្ទcallទៅបឺន

     [ អាឡូ!! ចៅហ្វាយ! ]

     «នាំប្រពន្ធយើងមកក្រុមហ៊ុនរបស់យើងភ្លាម!! »

     [ ប្រពន្ធម្នាក់ណាដែរចៅហ្វាយ? ]

     « អាកាបឺន.....! » រាងក្រាស់ស្រែកអោយកូនចៅខ្នាញ់អាម្នាក់នេះណាស់ចង់តែធាក់អោយបែកថ្លើមទេ ។

     [ ខ្ញុំទៅដល់ឥឡូវហើយចៅហ្វាយ! ] អ្នកខាងនោះប្រញាប់សម្រួលអារម្មណ៍អន្ទង់ចិត្តចៅហ្វាយអោយធូរស្រាលវិញបើមិនអញ្ចឹងទេប្រាក់ខែរបស់គេមួយខែនេះត្រូវខ្ទេចជាមិនខាន ។

     « ហុឹម!........» នាយសង្ហាគ្រហុឹមទទួលមុននឹងដាក់ទូរស័ព្ទចុះ ហើយសុីញ៉េឯកសារបន្តបណ្តើរៗរង់ចាំកូនចៅទៅនាំប្រពន្ធ ។

                     ...........................

តុក.....តុក...

     « ចូលមក! »

     « ប្រុសចង្រៃ!! ហេតុអ្វីលោកហៅខ្ញុំមកភ្លាមៗបែបនេះ លោកដឹងទេថាខ្ញុំពិបាកយ៉ាងណា? » គ្រាន់តែរុញទ្វាចូលភ្លាមរាងតូចរ៉េបមួយកប់មាត់អោយរាងក្រាស់ស្តាប់តែម្តង ។

     « យ៉ាងមិច? »

     « ស្អីគេ? លោកនៅមានមុខមកសួរខ្ញុំថាយ៉ាងមិចទៀតហ៎? » រាងតូចសម្លឹងគេដោយហួសចិត្តពន់ពេក មើលចុះគេអាចធ្វើដូចជាគ្មានរឿងអីកើតឡើងមែនទេ?

     « ក៏អផ្សុកទើបអោយអាបឺននាំមកបានជាគ្នា! » នាយងើបពីតុដើរសំដៅទៅឈរទល់មុខរាងតូច ។

     « លោកអផ្សុក តែលោកក៏នាំទុក្ខអោយខ្ញុំ! » ថេយ៍ស្រែកមួយទំហឹងអោយគេរហូតរាងក្រាស់ត្រូវយកដៃខ្ទប់ត្រចៀក អ្នកណាមិនខឹងលោកអើយ!! រំខានគេដេកពួនទាំងយប់ទាំងថ្ងៃ ហើយត្រូវជិះឡានយ៉ាងយូរទៀត គេឈឺចង្កេះស្ទើរស្លាប់ទៅហើយ តែក៏ប្រឹងរៀបរឹកព្រោះខ្លាចថាបឺននឹងចាប់បានស្ថានការណ៍នឹងត្រូវខ្មាស់គេ តែមើលប្រុសម្នាក់នេះចុះ គេធ្វើដូចគ្មានរឿងអីកើតឡើងហើយត្អូញថាអោយគេមកជាគ្នាកំដរអផ្សុកទៅកើតដែរ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now