ភាគទី17 : បបូរមាត់នេះជារបស់យើង!!

6.1K 496 2
                                    

     ជុងហ្គុកដាក់រាងតូចអោយគេងលើពូកថ្នមៗ នឹងទ្រោបពីលើរាងតូច

     " រួចហើយ! លោកទៅងូតទឹកទៅ!" រាងតូចនិយាយទាំងប្រលែងដៃពី.ករាងក្រាស់

     " មិចនឹងអាចងាយយ៉ាងនេះ?"
  
     " លោកចង់ធ្វើអី?" ថេយ៉ុងយកដៃរុញស្មារាងក្រាស់នៅពេលដែលគេចេះតែអោនមកជិតខ្លួន

     " សឺត!! " គេមិនមាត់ តែចាប់ដៃរាងតូចដែលរុញស្មារបស់ខ្លួននោះយកមកថើប មុននឹងអោនទៅរកបបូរមាត់រាងតូចម្តងទៀត

     ថេយ៉ុងដោយសារតែដឹងពីតម្រូវការរបស់ប្តីទើបឈប់ជំទាស់ហើយតបតទៅប្តីយ៉ាងពេញចិត្ត បន្ទាប់មកពួកគេក៏ធ្វើរឿងនោះជាមួយគ្នារហូតដល់ហត់រាងខ្លួន ( កុំចង់ដឹងរឿងប្តីប្រពន្ធគេ )

[Yoonmin]

     " ម៉ែប្រពន្ធភ្ញាក់ឡើងព្រឹកហើយ!! " យ៉ុនហ្គីអោនទៅខ្សឹបក្បែរត្រចៀកប្រពន្ធតិច

     " យ៉ុន~~! អូនចង់គេង!" គេប្រែខ្លួនយកភួយគ្របក្បាលដើម្បីគេបន្ត

     " ចឹងបងទៅធ្វើការហើយណា! " នាយអោនថើបក្បាលរាងតូចមួយខ្សឺតមុននឹងលូកដៃយកអាវធំនឹងកាបូបដាក់ឯកសារ រួចបើកទ្វាដើរចេញទៅ

..........................

     " សម្លឹងមើលអ្វីអ្នកប្រពន្ធ?" ជុងហ្គុកសួរទៅអ្នកដែលអង្គុយបត់កង្កែបលើគ្រែសម្លឹងមកខ្លួន ដែលកំពុងបិតឡេវអាវរៀបចំខ្លួនទៅធ្វើការព្រោះគេចោលការងារយូរថ្ងៃដែលហើយ ច្បាស់ជាមានឯកសារត្រូវអោយគេចុះហត្ថលេខាគរដូចភ្នំមិនខាន

      " មើលសត្វ!" រាងតូចប្រហើរសម្តីហីៗដូចមិនខ្វល់

     " បើយើងជាសត្វ ឯងក៏ប្រហែលជាសត្វដែលហើយ ព្រោះយប់មិញសត្វមួយក្បាលនេះធ្វើអោយឯងថ្ងូរចង់បែកផ្ទះ!! " នាយតបទាំងមិនសម្លឹងមុខរាងតូចដែលក្រញ៉ូវសម្លក់មកគេ ព្រោះកំពុងសម្លឹងកញ្ចក់រៀបចំភ្លីសក់

     " ប្រុសចង្រៃ!!.... " រាងល្អិតបម្រុងជេរបន្តទៀតតែរាងក្រាស់ឃាត់

     " បានហើយ! កុំអង្គុយជេរប្តីទាំងព្រឹកបែបនេះវាស៊យ!! មកនេះចង់ក្រវ៉ាត់.កអោយប្តីបន្តិច!"

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now