ភាគបញ្ចប់ : អវសាន្តស្នេហ៍

7.8K 520 16
                                    


     ប្រាំមួយឆ្នាំកន្លងផុតទៅ~~~

ក្រាក~~~~

     សម្លេងបើកទ្វាបន្ទប់ថ្នមៗព្រោះខ្លាចមានការរំខានដល់អ្នកដែលកំពុងគេង អាល្អិតសក់រួញតិចៗសម្បុរសស្គុះមុខប៉ោងភ្នែកមូលធំៗដូចគ្រាប់កាក់ រហ័សឈោងបិទទ្វាវិញរួចក៏លើលបៗទៅជិតគ្រែគេងរបស់ប៉ាប៉ានិងប៉ាតូចរបស់គេដែលគេងអោបគ្នាស្អិតនោះ ក្នុងដៃក៏មានកាន់គម្របឆ្នាំងពីរមកតាមដែរ នេះពួកគាត់គេងទ្រមក់ដល់ថ្ងៃចាំងគូទហើយមិនគិតថាភ្ញាក់ទេឬ? ក្មេងតូចលើកដៃខ្ទប់មាត់សើចបន្តិចមុននឹងយកគម្រប់ឆ្នាំមកកាន់ម្ខាងមួយៗហើយក៏....

ឆាំង........

     សម្លេងទង្គិចគម្របឆ្នាំងលាន់ឮជិតត្រចៀករបស់ប្តីប្រពន្ធទាំងពីរដូចរន្ទះ ធ្វើអោយពួកគេប្រញាប់ស្ទុះស្ទាក្រោកឡើងទាំងមមីមមើ ។

     « មានរឿងអីៗ? » ជុងហ្គុកភ្ញាក់បះជើងបះដៃ សក់ក្បាលឡើងសើងមម៉ើង ចំណែកឯថេយ៍ក៏មានសភាពមិនខុសពីគេដែរ ។

     « ចន ជុងហេ~~!! » រាងតូចសង្គ្រឺតធ្មេញហៅឈ្មោះកូនប្រុសដែលឈរនៅជិតគ្រែរបស់ពួកគេទាំងដៃកាន់គម្របឆ្នាំង ដូច្នេះច្បាស់ណាស់ថាសម្លេងអម្បាញ់មិញក៏អាល្អិតនេះជាអ្នកធ្វើដែរ ។

    « ប៉ាប៉ានិងប៉ាតូចចង់គេងដល់ថ្ងៃកម្ពស់ចុងដូងមែនទេ? នេះកូនឃ្លានណាប៉ាតូច » អាល្អិតពេបមាត់អង្អែលពោះបញ្ជាក់ថាគេកំពុងឃ្លានខ្លាំង ។

     ជាការពិតណាស់ថាអាល្អិតមុខគួអោយស្រលាញ់នេះជាកូនរបស់ពួកគេ ។ កាលនោះបន្ទាប់ពីរៀបការបានមួយឆ្នាំ ពួកគេក៏សម្រេចយកកូនចិញ្ចឹមដោយសុំពីមណ្ឌលកុមារកំព្រាមួយកន្លែងទាំងមានលិខិតស្នាមត្រឹមត្រូវតាមច្បាប់ ។ ពេលនោះអាល្អិតនេះទើបតែមានអាយុបួនខែប៉ុណ្ណោះ ម្ចាស់មណ្ឌលប្រាប់ថាក្មេងនេះមានម្តាយជាមនុស្សវិកលចរិកហើយឪពុកក៏មិនដឹងថាជាអ្នកណា ? ម្តាយរបស់គេបានស្លាប់ពេលសម្រាលគេរួចដោយសារតែធ្លាក់ឈាមខ្លាំងពេកនិងខ្សត់កម្លាំងទើបនាងត្រូវស្លាប់ទាំងវ័យក្មេង ។ ហេតុនេះហើយទើបពួកគេមានចិត្តអាណិតលើក្មេងនេះពន់ពេកហើយក៏សម្រេចចិត្តទទួលគេមកចិញ្ចឹមធ្វើជាកូនរបស់ខ្លួន ម្យ៉ាងពួកគេក៏មិនអាចបង្កើតកូនដោយខ្លួនឯងបាននោះទេ ។ តែថាទោះអាល្អិតនេះជាកូនក្រៅឈាមទេ ប៉ុន្តែមុខមាត់គឺដូចជុងហ្គុកបេះដាក់ចាក់ពុម្ពតែមួយ ។ ទោះបីមិនមែនកូនបង្កើតក៏ដោយក៏ប៉ុន្មានឆ្នាំមកនេះពួកគេចិញ្ចឹមបីបាច់ក្មេងម្នាក់នេះបានយ៉ាងល្អ ស្រលាញ់ថ្នាក់ថ្នមដូចកែវតុក្កតាជាពិសេសគឺជុងហ្គុក ស្រលាញ់កូនស្ទើរតែលើកដាក់ទូលលើក្បាលមិនអោយជាន់ដីទៅហើយ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now