ក្រោយពីបញ្ចប់សង្គ្រាមរួចរាល់រាងក្រាស់ក៏រើសខោអាវមកស្លៀកពាក់អោយរាងតូចក៏ដូចជាខ្លួនឯង មុននឹងដាក់ប្រពន្ធអោយគេងលើសាឡុងថ្នមៗ ព្រោះមើលទៅគេដូចជាហត់ខ្លាំងណាស់ ព្រោះគ្រាន់តែបញ្ចប់ភ្លាមក៏គេងលក់ភ្លេត ។ ជុងហ្គុកយកដៃទៅផាត់សក់ដែលធ្លាក់បាំងមុខរាងតូច មុននឹងអង្អែលថ្ពាល់ម៉ដ្ឋខៃនោះថើរៗ អារម្មណ៍គេនៅពេលនេះវាច្របូកច្របល់ណាស់ គេចង់រក្សាថេយ៍នៅក្នុងដៃតែក៏មិនអាចចោលស៊ូមីបាន ហើយរឹតតែមិនអាចធ្វើជាមនុស្សខ្លួនមួយជាន់ទូកពីរទៅទៀត គេខ្លាចថាពួកគេនឹងត្រូវយំដោយសារគេ ។
« ខ្ញុំមិនយល់ពីអារម្មណ៍ខ្លួនឯងនៅពេលនេះនោះទេ!! ខ្ញុំដូចជាស្រលាញ់ឯងហើយ ប៉ុន្តែ....ខ្ញុំក៏មិនអាចចោលគេដូចគ្នា!! » នាយពោលតិចៗហើយក៏អោនថើបថ្ងាស់រាងតូចបន្តិចមុននឹងក្រោកឡើងទៅធ្វើការបន្ត ។
តក់...!
ទឹកភ្នែកមួយដំណក់បានហូរកាត់កន្ទុយភ្នែកធ្លាក់មកលើសាឡុង វាហូរចេញពីភ្នែកដែលបិទជិតរបស់រាងតូច គេបានឮគ្រប់យ៉ាងដែលនាយនិយាយ គេយល់ហើយ ចុងក្រោយរាងក្រាស់នៅតែមិនអាចជ្រើសរើសយកគេ « ខ្ញុំគ្រាន់តែដើរតួកំដរមែនទេ? ប៉ុន្តែ.....! ខ្ញុំលង់ស្រលាញ់លោកហើយ!! តើអោយខ្ញុំធ្វើមិចទៅ? » ថេយ៉ុង គិតទាំងបើកភ្នែកសម្លឹងចំទៅប្តីទឹកភ្នែកក៏កាន់តែហូរ តែជុងហ្គុកមិនបានដឹងនោះទេព្រោះគេរវល់មើលឯកសារការងារ ហើយរាងតូចក៏មិនហ៊ានបន្លឺសម្លេងអោយគេដឹងថាខ្លួនកំពុងយំនោះទេ
ថេយ៍លើកដៃជូតវាសទឹកភ្នែកចេញអស់មុននឹងបិទភ្នែកសម្ងំគេងម្តងទៀតរហូតដល់លក់ ។រាងក្រាស់បីអ្នកជាប្រពន្ធដែលគេងលក់ក្នុងដៃ សំដៅទៅរកបន្ទប់ រួចដាក់រាងតូចអោយគេងបានស្រួលបួលមុខនឹងចូលបន្ទប់ទឹកជម្រះកាយ 20នាទីក្រោយរាងក្រាស់ក៏ចេញមកវិញដោយស្លៀកត្រឹមកន្សែងបិទបាំងល្វែងក្រោមបង្ហាញក្បាលពោះ6កង់ហាប់ណែន នឹងមានកូនកន្សែងតូចមួយទៀតកាន់ជាប់នឹងដៃជូតសម្ងួតសក់ មើលទៅ Hotណាស់ ។
« ភ្ញាក់ហើយហ៎?» នាយសួរទៅរាងតូចដែលអង្គុយសម្លឹងមកគេធ្វើភ្នែកម៉ក់ៗមិនដឹងថាក្រោកតាំងពីពេលណា ។
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romanceនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...