មួយអាទិត្យកន្លងផុតទៅ~~~ថ្ងៃនេះថេយ៍ត្រូវមកផ្សារដើម្បីទិញគ្រឿងទេស ក៏ដូចជារបស់របរប្រើប្រាស់ក្នុងផ្ទះព្រោះឃើញថាក៏ជិតអស់ហើយដែរ ។ រាងតូចក្នុងឈុតសាមញ្ញធម្មតាប៉ុន្តែមើលទៅស្រស់ស្អាតថ្លៃថ្នូរ ដើររុញរទេះដាក់អីវ៉ាន់កាត់ភ្នែករាប់រយគូរដែលសម្លឹងមើលមកព្រោះភាពល្អឥតខ្ចោះរបស់គេ ។
ថេយ៍លើកបញ្ជីរាយនាមរបស់ដែលគួរទិញ ដែលខ្លួនបានកត់ទុករួចមកពីផ្ទះមុននឹងរើសអ្វីដែលខ្លួនត្រូវការយកមកដាក់ក្នុងរទេះរុញរហូតដល់អស់ រួចយកទៅអោយគេខ្ចប់និងគិតលុយ ពេលចប់សព្វគ្រប់រាងតូចក៏យួរអីវ៉ាន់ចេញមក តែក៏ជួបនឹងមនុស្សដែលមិនចង់ជួប ។
« អីយ៉ា! ចៃដន្យម្ល៉េះទេ សួស្តីលោកគីម! » ស៊ូមីនិយាយទាំងញញឹមឌឺដងទៅរាងតូចអាចថានាងអាចមកទីនេះបានព្រោះតាមដានរាងតូចទើបត្រូវ ជាងមិនមែនចៃដន្យដូចនាងនិយាយព្រោះមនុស្សដែលមិនចូលចិត្តខាងផ្ទះបាយដូចជានាងនេះហេស៎មកចូលផ្សារលក់គ្រឿងទេសនោះ?
ថេយ៍មិនមាត់ដោយសារតែមិនចង់មានរឿងច្រើនក៏ដឹងថានាងមកមិនដែលល្អដូច្នេះហើយសម្រេចចិត្តដើរជៀសនាងចេញទៅ តែបែជាត្រូវស៊ូមីចាប់កញ្ឆក់ដៃមកវិញធ្វើអោយថង់ដែលគេយួរនោះធ្លាក់ខ្ចាយទៅលើឥដ្ឋ ។
« នេះនាងកើតឆ្កួតស្អីនឹង? » រាងតូចហាស្តីឡើងទាំងសម្លឹងមើលមុខនាង ។
« អូស៎! សុំទោស! ! ខ្ញុំគ្មានចេតនាទេ! » នាងលើកដៃខ្ទប់មាត់ធ្វើដូចជាភ្ញាក់ផ្អើលទាំងតាមការពិតនាងបានតាំងចិត្តច្បាស់ណាស់ ។
« ហុឹម....! » ថេយ៍ដកដង្ហើមធំរួចអោនរើសថង់អីវ៉ាន់ឡើងមកវិញបើនិយាយតទៅទៀតនាំតែមានរឿងវែងឆ្ងាយ រាងតូចរៀបនឹងដើរចេញហើយតែត្រូវអាក់ដំណើរវិញព្រោះសម្តីរបស់ស៊ូមី ។
« ហុឹស! ថ្ងៃនេះតួរស្លូតបូតចូលខ្លួនមែនទេ អាប្រុសដណ្តើមរបស់គេ? » នាងបែជាមានអារម្មណ៍ថាខឹងពេលដែលរាងតូចមិនតបតនឹងនាង ទើបស្រែកអោយរាងតូចបែបនេះធ្វើអោយមនុស្សដែលនៅទីនោះផ្តោតក្រសែភ្នែកមើលមកពួកទាំងពីរគ្រប់គ្នា ។
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romanceនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...