« យ៉ាងណាក៏អូនមិនសុំទោសព្រោះអូនមិនបានខុស!! » រាងល្អិតបិទភ្នែកនិយាយបង្ហើយឃ្លាចុងក្រោយមុននឹងរត់ចេញទៅបាត់ ។« គីម ថេយ៉ុង ឆាប់មកវិញភ្លាម! ! គីម ថេយ៉ុង ! »
រាងតូចទោះបីជាឮគេហៅក៏ធ្វើជាមិនឮដែរ គេឡើងទៅលើចូលសំងំក្នុងបន្ទប់មួយផ្សេងទៀតដែលមិនមែនជាបន្ទប់ដែលគេគេងជាមួយនាយនោះទេ ។ មាឌល្អិតសម្រូតខ្លួនអង្គុយផ្អែកខ្នងនឹងទ្វាបង្ហូរទឹកភ្នែក ដៃស្រូនលើកមកជ្រោងសក់ខ្លួនឯងបន្ទាប់មកក៏ញីខ្លាំងៗ ។
«ហុឹក....ហុឹក!! អ្ហា........! » គេស្រែកយំដូចកូនក្មេងត្រូវគេដណ្តើមរបស់លេង មុននឹងគក់ទ្រូងខាងឆ្វេងឌឹបៗបំណងអោយខាងក្រៅវាឈឺស្មើដុំសាច់ខាងក្នុងវាឈឺខ្លាំងណាស់ ថ្លើមប្រម៉ាត់ធ្លាក់ចេញពីខ្លួនអស់ទៅហើយ ។
« តើមានអ្នកណាអាចសងជុងហ្គុកពីមុនមកខ្ញុំវិញបានទេ? ហៅគេអោយមករកខ្ញុំវិញមកអោបក្រសោបខ្ញុំ មកលួងលោមខ្ញុំ ហើយនិយាយថា បងស្រលាញ់អូន បងនឹងនៅជិតអូន ដូចពីមុន!! ខ្ញុំចង់បានគេមកវិញ ហុឹក....ហុឹក!! » គេហាក់ខ្លាចរអានិងរឿងឈឺចាប់បែបនេះខ្លាំងណាស់ ឬមកពីគេមិនដែលឆ្លងកាត់ការឈឺខ្លាំងបែបនេះទើបគេគ្មានអារម្មណ៍ថានឹងទម្លាប់ជាមួយវា??
រុឺង...រុឺង.......
សម្លេងទូរស័ព្ទរោទិ៍ក្នុងហោប៉ៅខោរបស់គេ រាងតូចដូចជាគ្មានអារម្មណ៍នឹងដឹងដល់ការហៅចូល រហូតដល់ដាច់ហើយហៅចូលម្តងទៀតទើបគេ សម្រេចចិត្តលូកដៃយកមកមើល ហើយក៏ឃើញថាជាលេខម៉ាក់របស់គេទើបប្រញាប់ជូតទឹកភ្នែកហើយសម្រួលអារម្មណ៍បន្តិចទើបលើកនិយាយ ។
« សួស្តី..ម៉ាក់!! »
[ ថេយ៍!! នេះម៉ាក់ខលទៅកូនច្រើនដងហើយហេតុអ្វីកូនមិនលើក!! ]
« កូនរវល់ណាម៉ាក់ទើប ហុឹក..! ទើបមិនបានលើក!!» រាងល្អិតនិយាយទាំងប្រឹងទប់អារម្មណ៍ទប់ទឹកភ្នែកកុំអោយយំអោយគាត់ឮ ប៉ុន្តែនៅពេលឮសម្លេងម៉ាក់របស់គេគឺធ្វើអោយគេកាន់តែចង់យំថែមទៀត ពេលនេះបើមានគាត់នៅជិតហើយអោបក្រសោបលួងលោមគេមិនដឹងជាល្អយ៉ាងណានោះទេ ។
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Любовные романыនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...