« ស៊ូមី?? » រាងក្រាស់ឧទានឡើងទាំងឆ្ងល់មិចក៏នាងអាចនៅទីនេះបាន?
« បងជុងហ្គុក!! បងមកយូរហើយហ៎? មិចមិនហៅអូនមកផង? » នាងចូលទៅអង្គុយតុជិតរាងក្រាស់ហើយអោបដៃរបស់គេទាំងគេមិនបានហៅអោយអង្គុយជាមួយផង ។
« អឺ..! បងមកយូរហើយ! តែថា..អូនលែងដៃបងសិនទៅ! » រាងក្រាស់ប្រឹងបេះដៃនាងចេញតែនាងតោងគេឡើងស្អិត គេក៏មិនយល់ខ្លួនឯងដែរចេះតែមានអារម្មណ៍ថាខ្លាចចិត្តរាងតូចយ៉ាងមិចមិនដឹង
« អ៎! នេះមែនទេមនុស្សដែលអ្នកមីងណែនាំអោយបង? ឮមកថាឈ្មោះ គីម ថេយ៉ុង មែនទេ? » នាងងាកទៅសម្លឹងរាងតូចដែលកំពុងមើលមកពួកគេដូចគ្នា ។
« បាទ! មែនហើយ!! មានអ្វីមែនទេ? » រាងល្អិតឆ្លើយតបហាក់ដូចជាមិនខ្វល់ ម្យ៉ាងមើលទៅពួកគេស្និទ្ធគ្នាយ៉ាងនេះទោះបីមិនប្រាប់ក៏គេអាចទាយដឹងពីទំនាក់ទំនងរបស់ពួកគេដែរ ។
« គ្មានទេ! គ្រាន់តែចង់ស្គាល់មុខមនុស្សដែលយករបស់គេតែប៉ុណ្ណឹង! » នាងពេបមាត់បន្តិច ឯរាងតូចពេលឮបែបនេះហាក់មានប្រតិកម្មភ្លាមៗតែម្តង រាងក្រាស់ឃើញថាថេយ៍ដូចជាមិនស្រួលទើបរហ័សនិយាយបង្វែងដាន ។
« អូស៎! អាហារមកដល់ល្មម! » គាប់ជួនបុគ្គលិកក៏លើកអាហារមកដល់ចំពេលល្អតែម្តងទើបរាងក្រាស់អាចកាត់ជម្លោះរបស់អ្នកទាំងពីរបាន ។
« ញាំុអាហារទៅ!ព្រោះនិងត្រូវឆាប់បានទៅវិញ » នាយមានបំណងសម្តៅលើរាងតូច តែស៊ូមីជាអ្នកឆ្លើយតបទៅវិញព្រោះស្មានតែគេនិយាយពីមួយនាង ។
« ចា៎! បងសម្លាញ់! »
ពួកគេរៀបចំញាំុអាហាររៀងខ្លួនដោយស៊ូមីនាងគិតតែដួសអោយរាងក្រាស់ព្រោះចង់បញ្ឈឺចិត្តរបស់ថេយ៍តែរាងតូចធ្វើជាមិនខ្វល់ ដោយឃើញថេយ៍មិនខ្វល់បែបនេះនាងក៏កើតចិត្តក្តៅក្រហាយមិនតិចនោះទេ ។ រាងតូចលូកចង្កេះទៅចាប់សាច់ក្នុងចានស្រាប់តែនាងលូកចាប់សាច់ដែលគេបម្រុងនឹងចាប់នោះបានមុនហើយយកមកញាំុធ្វើហីឌឺដងអោយរាងតូច ចំណែកថេយ៍វិញឃើញបែបនេះក៏បានត្រឹមគ្រវីក្បាលហួសចិត្តតែក៏មិនស្តីព្រោះមិនចង់មានរឿង សុខចិត្តលូកទៅចាប់សាច់នៅចានមួយទៀតតែនាងនៅតែតាមទៅចាប់សាច់នៅចាននោះដែរ តែម្តងនេះនាងចាប់សាច់ពីចង្កឹះរបស់រាងតូចតែម្តង ទើបធ្វើអោយគេទ្រាំមិនថាអោយនាងមិនបាន ។
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romanceនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...