ភាគទី14 : មើលថែ

6.4K 537 1
                                    

     ព្រឹកថ្ងៃថ្មី

     ពន្លឺនាពេលព្រឹកព្រលឹមចាំងចូលក្នុងបន្ទប់នាំអោយផ្ទៃបន្ទប់ពោរពេញដោយពន្លឺ ហើយក៏ជាហេតុធ្វើអោយអ្នកដែលកំពុងគេងរំញោចញាណភ្ញាក់ឡើងដោយឯងៗ រាងតូចកម្រើកខ្លួនបន្តិចតែស្រាប់តែប្តូរទឹកមុខមួយរំពេចព្រោះរាងកាយវាឈឺជាពិសេសគឺត្រង់ផ្នែកខាងក្រោមតែម្តង ។

     « អាស..សឺត..! ឈឺណាស់! » រាងតូចខ្សឹបតិចៗ មុននឹងងើបឡើងចាប់លើកដៃអ្នកដែលកំពុងតែគេងអោបចង្កេះរបស់ខ្លួនចេញ រួចឈានជើងចុះពីលើគ្រែទាំងលំបាក ជើងគេទាំងសងខាងវាញ័រអស់ហើយ ។

     « អាយ៎.......! »

<<ព្រូស>>

     « ហុឹក...! » ថេយ៍ហូរទឹកភ្នែកច្រោក វាឈឺ!!  ឈឺហួសពីការស្មានទៅទៀត ។  ដោយសារតែសម្លេងខ្សឹបខ្សួលរបស់រាងតូចទើបធ្វើអោយជុងហ្គុកដែលគេងលង់លក់ត្រូវភ្ញាក់ គេស្ទុះងើបភ្លាមៗពេលដាក់ភ្នែកទៅចំប្រពន្ធកំពុងអង្គុយច្រត់ដៃផ្ទាល់នឹងឥដ្ឋ ។

     « ថេយ៍! យ៉ាងមិចហើយ? » គេស្រវ៉ាយកកន្សែងមករុំហើយរត់មកជួយលើកថេយ៍ឡើង ។

     « ហុឹក...! វាឈឺណាស់!! »

     « មិចមិនដាស់យើង? ឃើញទេថាវាចេញឈាមមកទៀតហើយ!! »

     « ក៏ព្រោះតែលោក!! លោកបានបំពានលក្ខខណ្ឌ!» គេតបទៅរាងក្រាស់ទាំងងាកមុខទៅម្ខាងបង្ហូរទឹកភ្នែកមិនខ្ចីសម្លឹងចំមុខប្រុសម្នាក់នេះ ។

     « សុំទោស! » រាងក្រាស់ទាញគេមកអោប គេដឹងថាគេបានសាងកំហុស ថេយ៍មិនតបគិតតែពីយំ បើនិយាយតវ៉ាតើវាបានស្អីមកវិញបើរឿងវាជ្រុលហួសទៅហើយនោះ? វាបានត្រឹមតែភាពឈឺចាប់ដែលដក់ជាប់ក្នុងទ្រូង ។

     « ម៎ោះ!! ចាំខ្ញុំបី!! »

     « មិនបាច់ទេ!"

     « ឯងក្រោកឡើងមិនរួចទេ! »

     « រឿងរបស់ខ្ញុំ! បើឡើងទៅមិនរួចក៏អង្គុយត្រង់នេះទៅ! »

     « យើងគ្រាន់តែប្រាប់ព្រោះមិនចង់ឃើញក្មេងអង្គុយស្រាតអោយមើល! » គ្រាន់តែឮបែបនេះនាយតូចក៏ងាកយ៉ាងលឿនសម្លឹងមុខរាងក្រាស់មុននឹងអោនមើលរាងកាយរបស់ខ្លួនឃើញថាទទេស្អាតគ្មានអ្វីជាប់ខ្លួនបន្តិច ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now