ភាគទី27 : ស្វាមីលក្ខខណ្ឌរបស់អូន!!

4.8K 382 0
                                    

ព្រះអាទិត្យចង្អុលទិសដៅមកពីទិសខាងលិចចាប់ផ្តើមបណ្តែតខ្លួនលិចសន្សឹមៗមើលទៅគួរអោយគយគន់។ រាងតូចស្តើងបន្ទាប់ពីរៀបចំសងជាខ្ទមសម្រាប់ជ្រកកោនបណ្តោះអាសន្នរួចហើយក៏មកអង្គុយអាំងត្រីដែលអ្នកជាប្តីបានទៅចាប់មក ទោះឃាត់យ៉ាងណាក៏មិនស្តាប់ដោយយកលេសថារបួសលែងអីព្រោះបានថ្នាំរុក្ខជាតិដែលគេបិទអោយនោះ ។

« ថេយ៍!! បងថាទុកអោយបងជាអ្នកអាំងវិញល្អជាង!»

« បងអង្គុយអោយស្ងៀមទៅ រឿងនេះអូនចេះចាត់ចែងហើយ»

« តែអូនហត់មួយថ្ងៃហើយ!! បងមិនចង់អោយអូនហត់កាន់តែខ្លាំង!»

« ហត់អីគ្រាន់តែអង្គុយបង្វិលត្រីហ្នឹង? ភ្លើងក៏បងជាអ្នកបង្កាត់ ត្រីក៏បងជាចាប់?? »

« តែអូនក៏ចូលក្នុងព្រៃបេះថ្នាំអោយបង មើលចុះជើងអូនដាច់ច្រើនកន្លែងណាស់!» រាងក្រាស់ចង្អុលទៅប្រអប់ជើងតូចៗទាំងគូរដែលដាច់ដោចដោយបន្លា ។

«ប៉ុណ្ណឹងអូនមិនអីទេ!! បងដឹងទេពីមុនពេលអូននៅតូចលោកតាគាត់តែងតែនាំអូនទៅបេះថ្នាំជាមួយគាត់ រាល់ពេលអោយតែអូនទៅលេងគាត់នៅដេហ្គូម្តងៗព្រោះគាត់ចូលចិត្តផ្សំថ្នាំបុរាណ ដូច្នេះអូនក៏បានយល់ដឹងច្រើនពីរុក្ខជាតិថ្នាំ ហើយអារឿងដែលដាច់ដោចដោយបន្លានេះអូនទទួលអស់ហើយ!» រាងតូចញញឹមដាក់រាងក្រាស់ព្រោះអោយតែរំលឹកពីរឿងនេះគេតែងតែសប្បាយចិត្តគ្រប់ពេល មែនហើយ!! តាំងពីមកកូរ៉េវិញគេមិនទាន់បានទៅលេងលោកតាជាទីស្រលាញ់របស់គេនោះទេ ពេលរៀបការរបស់គេក៏គាត់មិនបានមកចូលរួមព្រោះមិនចូលចិត្តភាពអ៊ូអរ ។

« ហេតុអ្វីបងមិនដែលដឹងថាអូនមានលោកតាដែរ?»

«ចុះបងដែលសួរអូនទេ?»

«អត់ទេ..!»

« ឆើស៎!! ប្រុសសម្អុយ មកពីបងមិនសួរទើបអូនមិនដែលប្រាប់» រាងតូចខាំមាត់សម្លឹងមុខប្តីដែលសើចញឹមៗដាក់គេនោះ ។ ពេលនេះមេឃក៏កាន់តែងងឹតមើលមិនធ្លុះ ពន្លឺភ្នក់ភ្លើងបំភ្លឺនៅមាត់ឆ្នេរលើកោះកណ្តាលសមុទ្រ រាងតូចដែលអង្គុយអាំងត្រីនោះក៏លើកវាឡើងមកមើលឃើញថាឆ្អិនល្អហើយទើបហុចវាអោយរាងក្រាស់ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now