យប់បន្តិចរាងតូចក៏ភ្ញាក់ដឹងខ្លួនវិញ ត្របកភ្នែកចាប់បើកយឺតៗទាំងនឿយហត់បបូរមាត់ខ្ជឹបចូលគ្នានៅពេលដែលបម្រាស់ខ្លួនទៅធ្វើអោយឈឺផ្នែកខាងក្រោមជាខ្លាំង ថេយ៍ប្រឹងច្រត់ដៃងើបអង្គុយទាំងពិបាកគេសម្លឹងមើលជុំវិញទើបដឹងថាជាបន្ទប់របស់ជុងហ្គុក ចំណែកឯរាងក្រាស់ក៏មិនដឹងថាក្រោកតាំងពីពេលណានោះទេហើយក៏មិនឃើញនៅទីនេះដែរ ។ ថេយ៍ងើបឡើងរើសខោដែលរាងក្រាស់បោះទៅក្រោមនោះមកស្លៀកទាំងលំបាក មុននឹងយកអាវដែលត្រូវគេហែកស្ទើរក្លាយជាកម្ទេចក្រណាត់នោះយកមកគ្របខ្លួនរួចបើកទ្វាចេញទៅបន្ទប់របស់គេ ។រាងល្អិតបិទទ្វាចាក់សោរជាប់មុននឹងសម្រូតខ្លួនយឺតៗអង្គុយលើឥដ្ឋ ទឹកភ្នែកស្រក់ច្រោកៗនៅពេលដែលខួរក្បាលនឹកឃើញរឿងដែលទើបនឹងកើតឡើង វាធ្វើអោយទ្រូងរបស់គេឈឺពើតផ្សារ ហេតុអ្វីចាំបាច់ប្រែក្លាយបុរសដែលធ្លាប់តែទន់ភ្លន់មកជាបុរសដែលឃោឃៅបែបនេះ?
ឌឹបៗៗ.......
រាងតូចគក់ទ្រូងដែលអួលណែនឌឹបៗស្ទើរធ្លាក់ឈាមគេខាំមាត់ទប់សម្លេងយំយែករហូតដល់បែកឈាមសារជាថ្មីជាន់លើស្នាមចាស់ដែលរាងក្រាស់បានខាំ។
« ខ្ញុំទើបតែដឹងថាវាឈឺយ៉ាងនេះ ហុឹក~~! ! » មែនគេឈឺ...ឈឺខ្លាំងណាស់ ឈឺរហូតគិតថាលែងចង់រស់នៅលើពិភពដែលពោរពេញដោយរឿងលេងសើចនេះ ។ គេយំៗដល់ខ្សោះក្នុងខ្លួនទើបក្រោកឈរឡើងដៅទៅបន្ទប់ទឹកទាំងដំណើរទ្រេតទ្រត ។
ងាកមកមើលលោកចាងវិញកំពុងតែអង្គុយលើសាឡុងជាមួយកូនស្រីយូៗក៏លើកកែវWineជល់គ្នាម្តងហាក់ដូចជាអបអរអ្វីម្យ៉ាង ។
« ឯងធ្វើបានល្អណាស់កូនស្រី!! »
« កូនសប្បាយចិត្តណាស់ពេលដែលឃើញពួកវាក្លាយជាបែបនេះ!! »
« ហាសហា!! នេះបានសមចាកូនស្រីរបស់ប៉ាមែន!!» គាត់លើកកែវWineមកក្រេបបន្តិចមុននឹងនិយាយបន្ត« គឺនៅតែជំហានចុងក្រោយមួយទៀតប៉ុណ្ណោះពួកយើងនឹងជោគជ័យ!! កូនត្រូវអូសទាញវាដោយសម្រស់របស់កូនធ្វើអោយវាឈ្លក់រង្វេងហើយអោយវាព្រមសុីញ៉េឯកសារផ្ទេរក្រុមហ៊ុនមកអោយពួកយើង នេះត្រឹមលួចបានគម្រោងការងារប៉ុណ្ណេះមិនទាន់អាចអោយវារលំរលាយនោះទេ!! »
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romanceនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...