ភាគទី45 : ដុតទៅ!!

6.4K 433 14
                                        


     ហូស៊ុកបាននាំលោកកាងមកឃ្លាំងដែលរាងក្រាស់ចាប់កូនស្រីលោកមកដូចគ្នា ។

     « ចូលទៅ!! » កូនចៅរបស់នាយរុញគាត់អោយដើរចូលទៅក្នុងឃ្លាំង ។

     « លោកប៉ា!! » ស្រីតូចស្រែកហៅឈ្មោះអ្នកជាឪពុក នៅពេលឃើញគាត់ត្រូវគេរុញអោយដើរចូលមកដូចអ្នកទោស ចំណែកដៃក៏ហូរឈាមល្ហាច ។

     « អូស៎! សួស្តីលោកពូ!! » រាងក្រាស់កាលបើឃើញបែបនេះក៏ក្រោកឈរស្វាគមន៍លោកកាងតែរបៀបជាការឌឺដង ។

     « អាតួហា៎!! ឃើញទេពូចាប់វាយកមកអោយឯងហើយ!! » ហូស៊ុក បន្លឺឡើងទាំងដើរទៅចាប់ស្មាក្មួយប្រុស ។

     « ឆើសស៎!! ជ្រេញណាស់អាពូកែ!! » យ៉ុនហ្គីពេបមាត់ជម្រេញអោយមិត្តដែលពូកែអួតខ្លួនមិនដូរ ។

     « ឯងច្រណែនយើងច្បាស់ណាស់!! »

     « ឯងមានអ្វីអោយយើងច្រណែននោះ? »

     « ច្រណែនដែលប្រពន្ធរបស់យើងមុខដូចប្រពន្ធរបស់ឯងនោះអី ហាសហា~~~! » ហូស៊ុក សើចអស់សម្លេង អោយតែពេលនឹកឃើញដល់រឿងនេះ កាលពីដំបូងៗក៏មានការច្រឡំគ្នាខ្លះដែរ គ្រប់ពេលដែលយ៉ុនហ្គីនាំជីមីនទៅលេងគេនិងប្រពន្ធដល់អ៊ីតាលី តែឥឡូវក៏ធម្មតាព្រោះជីមីរបស់គេគឺ ស្លូតបូត មិនមែនឆ្នាស់ផ្នើមដូចជាជីមីននោះទេ។  ជីមីនគឺមានបងប្អូនភ្លោះឈ្មោះថា ផាក ជីមី ដែលត្រូវជាបងរបស់គេតែប៉ុន្មាននាទីប៉ុណ្ណោះ។ ជីមីននិងជីមី មានមុខមាត់ដូចគ្នាបេះដាក់គ្រាន់តែថាជីមី ទន់ភ្លន់ ស្លូតបូត ចំណែកជីមីនឆ្នាស់ឆ្នើមមិនចេះចុះញ៉មនឹងអ្នកណា បែបនេះហើយទើបអាចកែប្រែខ្លាកំណាចដូចជាយ៉ុនហ្គីអោយក្លាយជាកូនឆ្មាដ៏គួអោយស្រលាញ់បាន ។ ដោយសារតែរឿងនេះទើបហូស៊ុកតែងសើចចម្អកអោយនាយដែលមានប្រពន្ធមុខមាត់ដូចគ្នាតែបែជាមានវាសនាខុសគ្នា ។

     « បានហើយ!! លោកពូ បងប្រុសយើងគួតែគិតគូរឿងពួកគេសិន!! » រាងក្រាស់ប្រញាប់ឃាត់ពួកគេ បើមិនចឹងនៅប្រកែកវែកញែកគ្នានៅហ្នឹងឥឡូវហើយ ។

     « ពួកឯងយកវាទៅចងជិតគ្នាទៅ!! » ហូស៊ុកស្រែកបញ្ជារកូនចៅ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now