ពេលយប់.....រាងក្រាស់ចូលផ្ទះបាយធ្វើអាហារសម្រាប់ពេលពេលយប់ ពេលរួចរាលនាយក៏លើកម្ហូបនិងបាយយកមកដាក់លើរនាបផ្ទះនៃយ៉ខាងមុខបន្ទាប់ពីចម្អិនរួច ។ នៅទីនេះគឺគេរស់នៅរបៀបសាមញ្ញជនតាមអ្នកកោះអីបែបហ្នឹង រាងតូចអង្គុយបត់ជើងញាំុំបាយទល់មុខជាមួយគេ ។
« ញាំុអោយលឿនទៅ នឹងឆាប់បានទៅងូតទឹក!! »
« អូនដឹងហើយ!! » រាងតូចងក់ក្បាល ។
« ចាំខ្ញុំយកសម្លៀកបំពាក់អោយផ្លាស់!! »
« បាទ!! » រាងតូចងើបមុខមើលទៅរាងក្រាស់ដែលគិតតែញុកបាយចូលមាត់រួចក៏ញញឹមខ្ជឹបមុននឹងញាំុបាយរបស់ខ្លួនបន្ត ។
ផ្ទះនេះមានភ្លើងប្រើគ្រប់គ្រាន់អាស្រ័យដោយផ្ទាំងស្រូបពន្លឺព្រះអាទិត្យ មើលទៅក៏មិនអន់អីដែរទោះថាសម្បកក្រៅដូចជាផ្ទះធម្មតាតែខាងក្នុងមានតុ ទូ សាឡុង និងបន្ទប់ទទួលភ្ញៀវព្រមទាំងបន្ទប់គេងមួយ ហើយក៏មានតរង់ដាទៅក្រោយធ្វើជាផ្ទះបាយដែរ។
ក្រោយពីញាំុបាយរួចរាល់ពួកគេក៏នាំគ្នាទៅងូតទឹកនៅកន្លែងដើមដែលពួកគេធ្លាប់ងួតពីមុន ដោយរាងក្រាស់ជាអ្នកកាន់ពិលបំភ្លឺផ្លូវ ។ រាងក្រាស់ដោះសម្លៀកបំពាក់ទាំងអស់ដោយទុកត្រឹមខោខ្លីមួយជាចង្កេះរួចក៏ចុះទៅងួតទឹក ចំណែករាងចូលក៏ដូចគ្នា ។
យើងងាកមកមើលសកម្មភាពនៅសណ្ឋាគាររបស់យ៉ុនហ្គីវិញ ។ ពួកគេកំពុងអង្គុយជល់កែវWine គ្នាយ៉ាងទំនង ដោយមួយតុរបស់ពួកគេមានយ៉ុនហ្គី ជីមីន ហូស៊ុក និងជីមី ។ ពួកគេទាំងពីរទើបតែត្រឡប់មកពីអុីតាលីកាលពីម្សិលមិញទេ តែក៏ត្រូជីមីនCallទៅតឿនអោយមកទីនេះជាបន្ទាន់។
« បងគិតថាអូនរង់ចាំទទួលធម្មទេសនាពីអាតួអោយហើយទៅ!! » យ៉ុនហ្គី ។
« អេ៎!! អូនគិតថាពេលនោះគេប្រហែលជាអរគុណអូនផងក៏មិនដឹង!! »
« មែនហើយ!! ខ្ញុំក៏គិតថាមីនមីនធ្វើបែបនេះត្រឹមត្រូវដែរ!! » ជីមីពោលឡើង ឯរាងតូចកាលបើឮ បងប្រុសយល់ស្របបែបនេះក៏ងក់ក្បាលធ្វើមុខបែបមានអំនួត ។
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romanceនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...