រាងក្រាស់ថើបអស់ចិត្តទើបដកបបូរមាត់ចេញពីមាត់រាងតូច
« បបូរមាត់ឯងផ្អែម! » គេលិតបបូរមាត់ខ្លួនឯងបន្តិចរបៀបsexy ឯរាងតូចវិញមុខឡើងក្រហមព្រោះអៀន ព្រះអើយអោយគេថើបតាមចិត្តបែបនេះបានយ៉ាងមិច?
« លែងករបស់យើងបានហើយឬនៅ? " គេសួរព្រោះរាងតូចនៅអោបកគេជាប់មិនលែង
« ខ្ញុំ...ខ្ញុំឈរមិនកើតទេ!» ថេយ៍អោនមុខចុះព្រោះគ្រាន់តែគេថើបប៉ុណ្ណឹងបែជាទន់ជើងឈរមិននឹង ខ្មាស់គេខ្លាំងណាស់ ។ រាងក្រាស់ញញឹមបន្តិចពេលអោនមើលជើងរបស់គេគឺថាញ័រពិតមែន គេលើកបីរាងកាយតូចល្អិតរបស់អ្នកជាប្រពន្ធឡើងហើយដាក់គេអោយគេងលើគ្រែថ្មមៗ រូចឡើងទៅគេងជិតរាងតូច ។
« គេងទៅ! » នាយលើកភួយមកដណ្តប់អោយរាងតូចនឹងខ្លួនឯង ថេយ៍មិនហ៊ានមាត់បានត្រឹមតែបិទភ្នែកគេងទាំងបេះដូងលោតចង់ផ្ទុះចេញមកក្រៅហើយ ជុងហ្គុកគេងកើយដៃមើលមុខតូចរបស់ប្រពន្ធរួចញញឹម មុននឹងបិទភ្នែកគេង ។
ថ្ងៃថ្មី!
ពន្លឺព្រះអាទិត្យចាំងជះតាមចន្លោះបង្អួចចូលមកក្នុងបន្ទប់របស់គូស្វាមីភរិយាយថ្មីថ្មោង រាងក្រាស់កម្រើកត្របកភ្នែកបន្តិច មុននឹងលើកដៃបាំងព្រោះពន្លឺចាំងពេញផ្ទៃមុខរបស់គេតែម្តង នាយបើកភ្នែកឡើងសន្សឹមៗ រកប្រែខ្លួនតែប្រែមិនកើតព្រោះខ្លួនរបស់គេដូចជាមានអ្វីសង្កត់ជាប់ ។ រាងក្រាស់សម្រេចចិត្តអោនមើលទើបដឹងថារាងតូចកំពុងតែគេងកើយទ្រូងរបស់គេ ឯដៃអោបគេយ៉ាងណែន មើលទៅគេប្រហែលគិចថាជាខ្នើយអោបហើយ។ ជុងហ្គុកញោចស្នាមញញឹម គេបែជាមានអារម្មណ៍ល្អពេលភ្ញាក់មកបានឃើញមនុស្សម្នាក់នេះមុនគេ តើគេអាចនឹងចាញ់ភ្នាល់ជាមួយម៉ាក់របស់គេដែរឬទេ? បើគ្រាន់តែស្គាល់គ្នាមិនបានប៉ុន្មានផងតែក៏មានអារម្មណ៍ថាបេះដូងវាពិបាកគ្រប់គ្រង ។
« គូទធំភ្ញាក់ឡើង! » គេអោនខ្សឹបដាក់ត្រចៀករាងតូចតិចៗ ដោយសារតែមានអារម្មណ៍ថាមានអ្នករំខានដំណេករបស់ខ្លួនទើបរាងតូចត្រូវភ្ញាក់ទាំងពត់ពែនខ្លួនដូចក្មេងព្រោះតែមិនទាន់អស់ងងុយ តែសកម្មភាពបែបនេះវាគួរអោយខ្នាញ់ខ្លាំងណាស់សម្រាប់រាងក្រាស់ ។ ថេយ៍ស្ងាបងើយមុខទៅលើស្រាប់ភ្ញាក់នឹងកែវភ្នែកអ្នកជាប្តីដែលសម្លឹងមក គេបើកភ្នែកធំៗមើលទៅរាងក្រាស់ហើយឈ្ងោកសម្លឹងមកក្រោមវិញឃើញថាខ្លួនកំពុងតែអោបគេពេញៗតែម្តងទើបប្រញាប់លែងរាងក្រាស់ហើយស្ទុះងើបឡើងអង្គុយទាំងរហន់ស្វាងដូចគេជះទឹកកណ្តាលមុខ ។
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Lãng mạnនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...