ភាគទី15 : សុំទោស!!

6K 535 1
                                    

     ជុងហ្គុកនិងរាងតូចកំពុងតែអង្គុយលើសាឡុងមើលTVជាមួយគ្នា ថេយ៍តែងតែលួចសម្លឹងមុខប្តីម្តងៗតែក៏ប្រឹងធ្វើធម្មតាវិញនៅរាងក្រាស់ចាប់បាន ។

ទឺង....ទឺង....

     សម្លេងកណ្តឹងរោទិ៍នៅមុខផ្ទះបញ្ជាក់ថាមានអ្នកណាមក រាងក្រាស់ងើបដើរទៅបើកទ្វាអោយ បង្ហាញអោយឃើញអ្នកដែលមាននាមជាសង្សាឈរញញឹមដាក់គេ ។

     « ស៊ូមី ??  »

     « ចា៎!គឺអូន យ៉ាងមិចហ៎?»

     « គ្មានទេ! អូនចូលមកក្នុងមក! »

     « ចា៎! » នាងក៏ដើរមកអោបដៃរាងក្រាស់ចូលក្នុងធ្វើដូចខ្លួនជាម្ចាស់ផ្ទះនេះអញ្ចឹង  រាងតូចសម្លឹងមើលទៅប្តីរបស់ខ្លួននិងស្រីស្នេហ៍ដែលដើរចូលមកទាំងមានអោបក្រសោបដៃគ្នា ទាំងភ្នែកចាប់ផ្តើមផ្សារតិចៗឯទ្រូងអួលណែនតែម្តង ។

     « សួស្តី ថេយ៍! » ស្រីល្អញញឹមបញ្ឈឺរាងតូចទាំងដាក់ខ្លួនអង្គុយស្របជាមួយរាងក្រាស់ ។

     « បាទ! សួស្តី »

     « អូនមកថ្ងៃនេះមានការអីមែនទេ? »

     « គឺ........! » ស៊ូមីដៀងភ្នែកមើលរាងតូច ថេយ៍យល់សាច់ការមុននឹងងើយឡើងទាំងពិបាកដើរបាំុងខ្ញើកៗសម្តៅទៅក្រោយផ្ទះ ជុងហ្គុកតាមសម្លឹងមើលដំណើរប្រពន្ធក៏ដឹងថាគេពិបាកដើរ បើនៅតែពីរនាក់គេមិនអោយប្រពន្ធមកពិបាកដើរបែបនេះទេគេនឹងបីរាងតូច តែទើសទាស់ត្រង់មានសង្សាគេនៅទីនេះដែរ ។

     « អូនមានរឿងអីឆាប់និយាយមក! »

     « បងដូចជាប្រញាប់ម្ល៉េះ? បងធ្វើដូចចង់អោយអូនឆាប់ចេញទៅវិញណាស់អញ្ចឹង? »

     « អត់ទេ! បងមិចនឹងអាចគិតបែបនេះនោះ! »

« អូនគ្រាន់តែនឹកបង ហើយចង់ចំណាយពេលជាមួយបងអោយបានច្រើនដូចមុន! » ស៊ូមីផ្តេកក្បាលលើស្មារបស់រាងក្រាស់ នាយលើកដៃអង្អែលសក់នាងតិចៗ ។

     « គ្រាន់តែប៉ុណ្ណឹងសោះបងស្មានតែរឿងធំដុំអី! បើអូននឹកគ្រាន់តែប្រាប់បងមកបងទៅរកអូនភ្លាមមិនចាំបាច់មកដោយផ្ទាល់បែបនេះ! »

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now