ភាគទី39 : លិខិតលែងលះ

6.2K 381 9
                                    


ថ្ងៃបន្ទាប់~~

     រាងក្រាស់បើកភ្នែកយឺតៗទាំងឈឺក្បាលខ្ទោកៗដោយសារយំមិញដាក់ជ្រុលពេក នាយស្ទុះក្រោកឡើងដូចខ្មោចភ្ញាក់ប្រាំពីរថ្ងៃនៅពេលក្រឡេកឃើញស៊ូមីដែលដេកអោបគេទាំងខ្លួនគ្មានសម្លៀកបំពាក់ដូចគ្នា ខួរក្បាលក៏ចាំផ្តើមនឹករករឿងដែលកើតឡើងកាលពីយប់មិញ ។

ក្រាក~~~

     ទ្វាបន្ទប់របស់ជុងហ្គុករបើកឡើងហើយអ្នកដែលបើកនោះគ្មានអ្នកណាក្រៅពីប្រពន្ធរបស់គេនោះទេ ។

     « ថេយ៍?? » នាយស្ទុះទាញកន្សែងដែលនៅជិតនោះមករុំខ្លួនហើយក្រោកចេញពីគ្រែអោយបានលឿនបំផុត ។

     « សុំទោសដែលរំខាន!! ខ្ញុំគ្រាន់តែមានរឿងនិយាយជាមួយលោកប៉ុណ្ណោះ រៀបចំខ្លួនហើយចុះមកជួបខ្ញុំនៅខាងក្រោម!! » និយាយតែប៉ុណ្ណេះរាងល្អិតក៏បិទទ្វាដើរចេញទៅ ។ រាងក្រាស់រាងភ្ញាក់ផ្អើលបន្តិចនូវក្រសែភ្នែកនឹងថ្កល់របស់ប្រពន្ធដែលសម្លឹងមកដោយគ្មានប្រតិកម្ម ជាពិសេសគឺការប្តូរសព្វនាមដូចជាអ្នកមិនធ្លាប់ស្គាល់គ្នាអីបែបហ្នឹង ។

     ជុងហ្គុកក្រោយពីរៀបចំខ្លួនរួចហើយក៏ចុះមកខាងក្រោមតាមអ្វីដែលប្រពន្ធប្រាប់ ភ្នែករបស់គេ សម្លឹងជាប់ទៅរាងតូចដែលអង្គុយយ៉ាងស្ងៀមស្ងាត់ដូចមនុស្សគ្មានវិញ្ញាណ បន្ទាប់មកក៏ឃើញនូវវ៉ាលីស៍ដែលនៅជិតខ្លួនរបស់ថេយ៍ ។

     « ចង់ទៅណា? » ជាសំណួរដំបូងដែលចេញពីមាត់របស់នាយ ចិញ្ចើមចងចូលគ្នាដោយចម្ងល់ ថេយ៍ក៏មិនមាត់តែក៏ហុចក្រដាស់មួយសន្លឹកអោយទៅគេ ។ 

     « ជាអ្វី? »

     « លិខិតលែងលះ!! »

     « អូនកំពុងគិតស្អីហ្នឹង? »

     « ខ្ញុំគិតលែងលះជាមួយលោកនោះអី!! »

     « នេះមិនទាន់ផុតមួយឆ្នាំទេ! »

     « មិនអីទេ!! ខ្ញុំបាននិយាយជាមួយម៉ាក់រួចហើយថាខ្ញុំសូមបញ្ចប់ ដោយខ្ញុំសុខចិត្តចុះចាញ់ជាជាង....» និយាយដល់ត្រឹមនេះទឹកភ្នែកដែលខំទប់ក៏ហូរចុះមកតែម្ចាស់របស់វាក៏លើកដៃជូតវិញយ៉ាងលឿនមុននឹងបន្ត « ជាជាងទ្រាំរស់នៅជាមនុស្សជំនួស!! ម្យ៉ាងលោកក៏មានសេរីភាពហើយជាអ្នកឈ្នះតាមបំណងមិនចឹង? »

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now