“ ជនបោកប្រាស់ ”
អាកាសយានដ្ឋាន
ក្រោយពីធ្វើដំណើរអស់ជាច្រើនម៉ោង ទីបំផុតយន្តហោះដែលដឹកអ្នកដំណើរពីប្រទេសបារាំងក៏បានចុះចតនៅប្រលានយន្តហោះប្រទេសកូរ៉េដោយសុវត្ថិភាព។ អេវីលនិងរ៉េណា អូសវ៉ាលីចេញមកខាងក្រៅអាកាសយាន្តដ្ឋានរងចាំតាក់ស៊ី ដើម្បីធ្វើដំណើរបន្តទៅផ្ទះលោកប៉ារបស់ អេវីល ដែលនៅប្រទេសកូរ៉េនេះ។
ង៉ក់!
ឡានតាក់ស៊ីដែលបានហៅឈប់នៅចិញ្ចើមផ្លូវក្បែរអ្នកដែលឈររងចាំហើយអ្នកបើកតាក់ស៊ីក៏ប្រញាប់ប្រញាល់រត់មកជួយលើវ៉ាលីភ្ញៀវដាក់ឡាន។
« រ៉េណា នាងអាចទៅផ្ទះរបស់ខ្ញុំមុនបានទេ នេះជាកូនសោផ្ទះរបស់ខ្ញុំ » អេវីល ចាប់ដៃស្រឡូនមកហើយដាក់កូនសោផ្ទះនៅលើបាតដៃរបស់នាងដោយឫកពារប្រញាប់ប្រញាល់ដូចជាចង់ទៅកន្លែងណាមួយឥឡូវនេះ។
« ប៉ុន្តែខ្ញុំមិនស្គាល់ផ្លូវទេ » រ៉េណា ភ័យព្រួយបន្តិច ព្រោះនាងមកប្រទេសកូរ៉េជាលើកទីមួយ មិនស្គាល់ផ្លូវនោះទេ។
« កុំបារម្ភអី ចាំខ្ញុំប្រាប់តាក់ស៊ីឲ្យជូននាងទៅដល់ផ្ទះ » អេវីល ប្រាប់ រ៉េណា មិនឲ្យបារម្ភហើយ គេក៏ដើរទៅជួបជាមួយអ្នកបើកតាក់ស៊ីដើម្បីប្រាប់ទីតាំងផ្ទះរបស់គេឲ្យតាក់ស៊ីស្គាល់នឹងបានជួយជូននាងទៅឲ្យដល់តែម្តង។
« បាទ កុំបារម្ភអី ខ្ញុំនឹងជូនអ្នកនាងដល់ផ្ទះដោយសុវត្ថិភាព » អ្នកបើកតាក់ស៊ីងាកមកញញឹមផ្តល់ទំនុកចិត្តឲ្យក្រមុំកូនកាត់បារាំងដែលឈរភ័យព្រួយឲ្យស្ងប់ចិត្តបន្តិចវិញ។
« ចាស » រ៉េណា ញញឹមឡើងវិញហើយក៏ឡើងឡានតាក់ស៊ីចេញទៅ។
អេវីល ឈរមើលឡានតាក់ស៊ីចេញទៅឆ្ងាយហើយ ទើបប្រញាប់ហៅឡានតាក់ស៊ីដែលបើកកាត់មួយគ្រឿងទៀតឲ្យឈប់ ដើម្បីជូនគេទៅកន្លែងមួយ។
ង៉ក់!
« លោកចង់ទៅណាដែរ? »
« ជូនខ្ញុំទៅសកលវិទ្យាល័យសេអ៊ូលបានទេ? » អេវីល ចូលអង្គុយក្នុងឡានតាក់ស៊ីហើយឱនទៅប្រាប់អ្នកបើកឡាននៅខាងមុខ។
« បាទ បាន » អ្នកបើកតាក់ស៊ីឆ្លើយតបហើយក៏បើកឡានចេញទៅ។
« សូមលឿនបន្តិចបានទេ ព្រោះខ្ញុំខ្លាចទៅមិនទាន់ម៉ោងសិស្សនិស្សិតចេញពីរៀន »
« បាទ » អ្នកបើកតាក់ស៊ីឆ្លើយតបហើយក៏បន្ថែមល្បឿនតាមការសុំរបស់គេភ្លាម។
YOU ARE READING
បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់
Romanceក្តីស្រលាញ់ដែលនាងមានចំពោះគេមករាប់ឆ្នាំ តែងតែធ្វើឲ្យនាងទទួលបានអារម្មណ៍ខកបំណងនិងឈឺចាប់ឥតស្បើយ ដល់ថ្នាក់នាងចង់បោះបង់ចោលម្តងៗ ប៉ុន្តែដោយសារតែបេះដូងដែលនៅតែស្រលាញ់គេនិងមានអារម្មណ៍ខុសចំពោះគេ ទើបនាងតស៊ូនៅក្បែរគេទោះបីជាគេតែងតែជេរស្តីថានាងជាមេរំខាននៅក្នុងជីវិ...