“ ចាប់ខ្លួន ”
ផ្ទះរបស់ អេវីល
ក្នុងបន្ទប់ដែលមានតែភាពងងឹតមើលអ្វីមិនឃើញច្បាស់ មានស្រមោលមនុស្សស្រីម្នាក់ឈរនៅមាត់បង្អួចជាមួយឫកពារក្តៅក្រហាយគេងមិនលក់ ព្រោះភ័យខ្លាចការពិតរបស់ខ្លួនត្រូវគេបកអាក្រាតហើយទោសកំហុសដែលធ្លាប់ធ្វើកន្លងមកក៏ត្រូវសើរើឡើងវិញ នាំឲ្យខ្លួនត្រូវជាប់គុកច្រវ៉ាក់ព្រោះតែទោសកំហុសទាំងអស់នោះ ទើបនាងគេងមិនលក់បក់មិនល្ហើយ រកនឹកគិតតែវិធីកម្ចាត់បំបិទមាត់អ្នកដែលដឹងការពិតឲ្យអស់។
« ស៊ីរ៉ូ តើពេលណាទើបលោកចាត់ការពួកគេ? ខ្ញុំខំជួយលោកឲ្យបានឆ្លងដែនមកប្រទេសកូរ៉េហើយឬលោកមិនគិតធ្វើអ្វីទេ? » នាងនិយាយដាក់អ្នកម្ខាងទៀតទាំងមួរម៉ៅ។
“ ពេលនេះខ្ញុំរៀបចំកូនចៅរួចហើយ ខ្ញុំនឹងចាត់ការឆាប់ៗនេះហើយ ”
« ចាត់ការស្អែកនេះតែម្តងទៅ ខ្ញុំជួយបញ្ឆោតពួកនាងឲ្យលោក »
” យល់ព្រម ហាសហា ”
សំឡេងសើចយ៉ាងឃោឃៅមកតាមទូរស័ព្ទធ្វើឲ្យបបូរមាត់ស្តើងញោចញញឹមឡើងយ៉ាងពេញចិត្ត ព្រោះទីបំផុតនាងអាចរស់នៅយ៉ាងសុខស្រួល លែងពិបាកចិត្តព្រោះខ្លាចមានអ្នកមកបកអាក្រាតរឿងរបស់នាងទៀតហើយ ម្យ៉ាងទៀតនាងថែមទាំងបានសងសឹកជាមួយអ្នកដែលធ្វើឲ្យលោកប៉ារបស់នាងត្រូវស្លាប់និងធ្វើឲ្យគ្រួសាររបស់នាងត្រូវធ្លាក់ខ្លួនលំបាកវេទនាទៀតផង។
« ដេរ៍ស៊ី ឡូវែល ខ្ញុំនឹងបំផ្លាញ់គ្រួសាររបស់ពួកឯង ដូចដែលពួកឯងធ្លាប់ធ្វើដាក់ខ្ញុំនិងលោកប៉ាអញ្ចឹង ហិ! » នាងញញឹមយ៉ាងពិសពុលក្នុងកែវភ្នែកមានតែចិត្តចងគំនុំគ្មានថ្ងៃបំភ្លេចបាន ព្រោះនាងចងចាំការឈឺចាប់ទាំងប៉ុន្មានកាលនោះបានច្បាស់គ្មានថ្ងៃបំភ្លេចបានទេ ថ្ងៃដែលលោកប៉ារបស់នាងត្រូវស្លាប់ ថ្ងៃដែលនាងរត់គេចពីប៉ូលីសលាក់ខ្លួនគ្រប់កន្លែងយ៉ាងវេទនា រហូតមានឱកាសរត់គេចទៅប្រទេសបារាំងហើយធ្វើការកែសម្ផស្សប្តូរអត្តសញ្ញាថ្មី ទើបជីវិតរបស់នាងបានប្រសើរឡើងវិញ ប៉ុន្តែទោះជាជីវិតរបស់នាងបានល្អប្រសើរខ្លាំងប៉ុណ្ណាក៏ដោយ ក៏នាងនៅតែគ្មានក្តីសុខបានពេញលេញដដែល ព្រោះតែមនុស្សដែលធ្វើឲ្យនាងត្រូវធ្លាក់ខ្លួនឈឺចាប់លំបាកវេទនានៅតែអាចរស់នៅជុំគ្រួសារយ៉ាងមានក្តីសុខ លុះត្រាតែអាចសងសឹកជាមួយពួកគេបានទើបជាតិនេះនាងអាចរស់នៅបន្តដោយមានក្តីសុខម្តងទៀតបាន។
YOU ARE READING
បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់
Romanceក្តីស្រលាញ់ដែលនាងមានចំពោះគេមករាប់ឆ្នាំ តែងតែធ្វើឲ្យនាងទទួលបានអារម្មណ៍ខកបំណងនិងឈឺចាប់ឥតស្បើយ ដល់ថ្នាក់នាងចង់បោះបង់ចោលម្តងៗ ប៉ុន្តែដោយសារតែបេះដូងដែលនៅតែស្រលាញ់គេនិងមានអារម្មណ៍ខុសចំពោះគេ ទើបនាងតស៊ូនៅក្បែរគេទោះបីជាគេតែងតែជេរស្តីថានាងជាមេរំខាននៅក្នុងជីវិ...