ភាគ៥៥

142 4 0
                                    

  “ គ្រប់គ្នាតាំងចិត្តលុបរូបគេចេញពីជីវិតរបស់ នាងទាំងស្រុង ”

  ឡានតាក់ស៊ីឈប់នៅចិញ្ចើមផ្លូវព្រោះឡានខូចមិនអាចបន្តដំណើរទៅមុខទៀតបាន ទើបអ្នកបើកតាក់ស៊ីសងលុយពាក់កណ្តាលវិញឲ្យ រ៉េណា ហើយឲ្យនាងចុះនៅពាក់កណ្តាលផ្លូវ។ រ៉េណា នៅឈរចិញ្ចើមផ្លូវព្រមជាមួយវ៉ាលីសម្លៀកបំពាក់របស់នាងនិងវ៉ាលីរបស់អេវីល រងចាំហៅតាក់ស៊ីដើម្បីធ្វើដំណើរបន្តទៅផ្ទះរបស់ អេវីល ប៉ុន្តែនាងឈរអស់កន្លះថ្ងៃហើយគ្មានឡានតាក់ស៊ីឈប់តាមការហៅរបស់នាងមួយទេ ព្រោះឡានទាំងអស់សុទ្ធតែមានអ្នកដំណើររួចហើយ។ មាឃកាន់តែងងឹតនាងក៏មិនស្គាល់ផ្លូវនៅប្រទេសកូរ៉េច្បាស់ ទើបនាងមិនដឹងថាគួរធ្វើយ៉ាងណាទេ នាងភ័យខ្លាចខ្លាំងណាស់មិនដឹងសុំជំនួយពីអ្នកណាទេ ទើបលើកទូរស័ព្ទមកស្វែងរកលេខទូរស័ព្ទរបស់ ថេរ៉ុន ដើម្បីសុំជំនួយពីគេ ។
  ទីងៗ
  « សុំអង្វរឆាប់លើកទៅ » រ៉េណា ឈរក្រឡេកឆ្វេងស្តាំទាំងភ័យខ្លាចហើយព្យាយាមខលទូរស័ព្ទទៅ ថេរ៉ុន ទាំងបារម្ភខ្លាចគេមិនលើកទូរស័ព្ទ ព្រោះបើគេមិនលើកទូរស័ព្ទ យប់នេះច្បាស់ជាគេងនៅតាមចិញ្ចើមផ្លូវមិនខានទេ។

  ភូមិគ្រឹះរ៉ូប៊ីនសុន

  ថេរ៉ុន ទើបតែមកពីធ្វើការជាមួយ ឡូវែល ក៏បើកឡានយកទៅទុក ប៉ុន្តែភ្លាមៗសំឡេងទូរស័ព្ទរបស់គេក៏បន្លឺឡើង ទើបគេរហ័សលើកមកស្តាប់នឹងត្រចៀកទាំងមិនបានពិនិត្យមើលលេខ។
  « ហាឡូ! ខ្ញុំ...»
  “ ថេរ៉ុន...ហ៊ឹក! ល្អណាស់ដែលលោកលើកទូរស័ព្ទ “
សំឡេងស្រួយបន្លឺមកតាមរយៈទូរស័ព្ទកាត់គេមិនឲ្យណែនាំខ្លួន ធ្វើឲ្យបេះដូងដែលស្ងប់ស្ងាត់មួយរយៈមកនេះប្រែជាលោតញាប់ញ័រឡើងវិញមួយរំព្រិច អារម្មណ៍នឿយហត់ល្វើយខ្លាំងមុននេះក៏ប្រែជាស្វាងចែសមានកម្លាំងមកវិញភ្លាមៗ។
  « រ៉េណា ហេតុអ្វី? » គេភ្ញាក់ផ្អើលផងរំភើបផងងឿងឆ្ងល់ផងរហូតនិយាយអ្វីមិនចេញទេ ។
  “ ថេរ៉ុន ជួយខ្ញុំផង គឺពេលនេះខ្ញុំនៅកូរ៉េ ប៉ុន្តែខ្ញុំត្រូវតាក់ស៊ីទម្លាក់នៅកណ្តាលផ្លូវ ហើយខ្ញុំមិនដឹងថាខ្ញុំនៅឯណាទេពេលនេះ ” រ៉េណា និយាយញាប់មាត់ស្អេកដោយភ័យស្លន់ស្លោមិនដឹងធ្វើយ៉ាងណា ព្រោះមាឃក៏ងងឹតយប់ទៅហើយ។
   « ស្ងប់អារម្មណ៍សិនទៅ កំពុងភ័យអី រ៉េណា សាកប្រើទូរស័ព្ទដៃឆែករកមើលទីតាំងរបស់នាងហើយផ្ញើរមកឲ្យខ្ញុំ ខ្ញុំនឹងទៅរកនាង » ថេរ៉ុន និយាយហើយក៏ប្រញាប់ឡើងឡានដែលទើបបើកមកទុកមុននេះចេញទៅវិញយ៉ាងលឿនដើម្បីទៅរកនាងតាមទីតាំងដែលនាងបានផ្ញើរមក។
  មួយសន្ទុះក្រោយមក
  រាងស្តើងអង្គុយនៅចិញ្ចើមផ្លូវក្រោមអាកាសធាតុត្រជាក់តែម្នាក់ឯងទាំងភ័យខ្លាច។
  ង៉ក់!
  ភ្លើងឡានចាំងមកចំនាង ធ្វើឲ្យនាងព្រមងើបមុខឡើងងាកទៅរករាងក្រាស់ដែលចេញពីក្នុងឡានមកយ៉ាងប្រញាប់ប្រញាល់លើមុខពេញដោយក្តីព្រួយបារម្ភ។
  « ថេរ៉ុន...ហ៊ឹក! »
  នាងក្រោកឈរឡើងឈរយំរំអួយដាក់គេដូចកូនក្មេង ទើបគេរហ័សរត់ចូលមកឱបនាងណែនដៃទាំងបេះដូងលោតញាប់ញ័ររំជ្រួលចិត្តដោយសារតែភាពគួរឲ្យអាណិតរបស់នាងមួយរំព្រិច។
  « ខ្លាចខ្លាំងណាស់មែនទេ? សុំទោសដែលបងមកយឺតបន្តិច » ថេរ៉ុន អង្អែលខ្នងតូចនិយាយលួងលោមនាងទាំងអួលដើមក ដឹងទេថាគេនឹកដល់នាងខ្លាំងប៉ុណ្ណា គេគិតថានឹងមិនបានជួបនាងម្តងទៀតទេនៅក្នុងមួយជីវិតនេះ ប៉ុន្តែសុខៗគេក៏បានជួបនឹងនាងម្តងទៀត ទើបធ្វើឲ្យគេរំភើបស្ទើរតែស្រក់ទឹកភ្នែកទៅហើយ។
   « បងមិនបានមកយឺតទេ បងមកទាន់ពេលល្អណាស់ ថេរ៉ុន » រ៉េណា ឱបគេកាន់តែណែនតាមទំហំចិត្តដែលនឹកនាដល់គេ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now