ភាគ៥៨

127 4 2
                                    

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ

ការពិតកំពុងត្រូវបានបង្ហាញឡើង ”

  ខាងក្រោយក្លឹបរាត្រី
  ប្រូស!
  ជនល្មើសទាំងពីររុញ ដេលលីនិងយូនអា ឲ្យដួលទៅគំនរក្រណាត់ចាស់ៗដែលគេគរចោលនៅក្បែរជញ្ជាំងខាងក្រោយក្លឹប។
  «  ស៊ូជីន បញ្ចូលពួកឯងមកមែនទេ? » យូនអា សួរចំៗព្រោះនាងអាចទាយដឹងថាជា ស៊ូជីន។
  « គ្មានអ្នកណាបញ្ចូលពួកយើងមកទេ គឺពួកយើងមកប្លន់ពួកនាងដោយខ្លួនឯង ឆាប់ឲ្យកាបូបពួកនាងមក » ជនល្មើសម្នាក់ក្នុងចំណោមពីរនាក់ស្រែកបដិសេធចំពោះសំណួររបស់ យូនអា ហើយឈោងទៅទាញយកកាបូបរបស់ស្រីក្រមុំទាំងពីរនាក់មក។
   « ឲ្យកាបូបយើងវិញមកអាចង្រៃ! » យូនអា ស្រែកជេរចោរពេញៗមាត់ ទើបពួកគេទ្រាំមិនបានក៏ទះកំផ្លៀងនាងមួយដៃ។
   ផាច់!
   « អួយ! »
   ដេលលី អង្គុយស្ងៀមមិនមាត់ព្រោះនាងកំពុងរកឱកាសចាត់ការចោរទាំងពីរនាក់នេះហើយយករួចខ្លួន។ ឆ្លៀតពេលដែលពួកគេកំពុងបើកកាបូបរបស់ពួកនាងមើល ដេលលី ក៏ទាញដំបងដែលនៅក្បែរដៃឡើងមកវាយដុំទៅលើពួកចោរទាំងពីរនាក់ភ្លាម។
   ឌឹបៗ
   « អួយៗ នាង! »
   គេចាប់ដំបងនាងជាប់ហើយក៏ទាញយកដំបងពីដៃនាងទៅ ប៉ុន្តែទោះគ្មានដំបងក៏ ដេលលី ដាល់មុខពួកគេបានដែរ។
   ឌឹបៗ
   « អួយៗ ខ្លាំងណាស់មែនទេ? » ពួកចោរដកកាំបិតចេញមក ទើប ដេលលី ឈានជើងថយក្រោយ។
   ឌឹប!
   រន្ទះជើងពិឃាតហោះមកពីម្ខាងទាត់ចំដៃរបស់ចោរឲ្យរបូតកាំបិតធ្លាក់ទៅម្ខាង។
   « អេវីល! » ដេលលី ហៅឈ្មោះគេទាំងភ្ញាក់ផ្អើលហើយក៏ត្រេកអរដែលមានមនុស្សមកជួយនាងទាន់ពេល។
   « តើកើតអ្វីដែរទេ? » អេវីល សួរមកកាន់ស្រីក្រមុំដែលឈរនៅខាងក្រោយខ្នងដោយក្តីបារម្ភ ។
    « ខ្ញុំមិនអីទេ » ដេលលី ឆ្លើយតបទាំងមានអារម្មណ៍ឆ្គងបន្តិច ព្រោះនាងធ្លាប់គិតមិនល្អលើគេច្រើនណាស់ មិនគួរណាគេមកជួយនាងសោះ។
    « ចង់ងាប់ហើយមែនទេ? »
   ពួកចោរនាំគ្នាសម្រុកចូលមកវាយ អេវីល ម្តងពីរនាក់តែក៏ត្រូវគេវាយឡើងទ្រោមខ្លួនទាំងពីរនាក់ ទើបពួកគេរហ័សក្រោកឡើងស្រវេស្រវ៉ាយកសាមីដែលជាគោលដៅសំខាន់របស់គេទៅ ប៉ុន្តែ ដេលលី មិនព្រមឲ្យពួកគេយកទៅបាននោះទេ ទើបរត់ទៅចាប់ទាញអាវចោរម្នាក់ដែលកាន់សាមីក្នុងដៃមកវិញ។
    « ឈប់ ឆាប់ឲ្យសាមីមក » ដេលលី ទាញដណ្តើមសាមីពីដៃចោរ ដោយភ្លេចមើលចោរម្នាក់ទៀត ដែលរត់ទៅរើសកាំបិតពីដីឡើងមកដើម្បីចាត់ការ ដេលលី ជួយគ្នារបស់គេ។
    « ដេលលី ប្រយ័ត្ន! » អេវីល ក្រឡេកឃើញចោរម្នាក់ទៀតប្រុងយកកាំបិតមកចាត់ការ ដេលលី ទើបគេស្ទុះទៅទាញនាងគេចចេញពីមុតកាំបិត ធ្វើឲ្យដៃរបស់គេត្រូវមុតកាំបិតជំនួសវិញ។
    « អួយ! » អេវីល ទប់ដៃដែលហូរឈាមតក់ៗដោយតែមុតកាំបិតមុននេះ ចំណែកចោលទាំងពីរក៏រត់ចេញទៅបាត់។
    « សាមី! » ដេលលី នៅស្តាយសាមីដែលចោរយកទៅមិនទាន់បាត់ ទើបចង់ទៅតាម តែ យូនអា ចូលមកហាមនាង។
    « កុំតាមទៅអី »
    ដេលលី ស្តាប់តាម យូនអា ព្រោះមើលទៅ យូនអា ដូចជាមានវិធីដោះស្រាយជាមួយសាមីដែលបាត់ទៅនោះហើយ ទើប ដេលលី ងាកមកសម្លឹងមុខអ្នកដែលជួយរងកាំបិតជំនួសនាងវិញ។
    « ឆាប់ទៅមន្ទីរពេទ្យទៅ » ដេលលី ថាហើយក៏ដកកូនកន្សែងមកជួយរុំរបួសឃាត់ឈាមឲ្យគេដោយក្តីបារម្ភ។
    « អរគុណហើយ » អេវីល អរគុណនាងដែលជួយរុំរបួសឃាត់ឈាមឲ្យគេទាំងញញឹមរីករាយ។
    « លោកឆ្កូតទេដឹង?  ត្រូវបែបនេះហើយនៅញញឹមបានទៀតមែនទេ? » ដេលលី ស្តីឲ្យដាក់គេទាំងមុខក្រញូវ។ កាលពីមុននាងប្រើសម្តីធ្ងន់ៗដាក់គេច្រើនណាស់ ហេតុអ្វីគេនៅមកជួយជីវិតរបស់នាងទៀត? មើលទៅគេដូចជាមិនមែនជាមនុស្សអាក្រក់ទេ ឬក៏រឿងដែលគេនិយាយជាការពិត ម្យ៉ាងទៀតនាងតែងតែរំជ្រួលចិត្តរាល់ពេលបានជួបមុខរបស់គ មានអារម្មណ៍ដូចជារីករាយរំភើបហើយក៏សោកសៅឈឺចាប់យ៉ាងចម្លែក។
    « បងមិនបានឆ្កួតទេ បងសប្បាយចិត្តព្រោះអូនមិនបានកើតអ្វី » អេវីល នៅតែញញឹមដាក់នាង ទោះនាងកំពុងមិនពេញចិត្តនឹងស្នាមញញឹមរបស់គេក៏ដោយ ប៉ុន្តែគេនៅតែចង់ញញឹមដាក់នាង ព្រោះកាលពីមុនគេក៏តែងតែធ្វើមុខក្រញូវដាក់នាងនិងខឹងជាមួយនាងគ្រប់ពេលបែបនេះដែរ ប៉ុន្តែពេលនោះនាងក៏ជ្រើសរើសញញឹមដាក់គេយ៉ាងរីករាយ ដូចគេនៅពេលនេះអញ្ចឹង។
    « ឆាប់ទៅមន្ទីរពេទ្យទៅ » ដេលលី ខ្ចិលនិយាយជាមួយគេច្រើនហើយក៏ចាប់អូសដៃគេទៅមន្ទីរពេទ្យ ព្រោះបើនាងនៅប្រកាន់ជាមួយគេបន្តទៀត គេច្បាស់ជាបានស្លាប់នៅទីនេះដោយសារតែអស់ឈាមពីខ្លួនមិនខានទេ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now