ភាគ៤៧

89 6 0
                                    

“ ដល់វេលាត្រូវបែក ”

   រ៉េណា អង្គុយលើទោងក្រោមដើមឈើម្នាក់ឯងជាមួយទឹកមុខស្រងូតស្រងាត់ក្នុងរាត្រីព្រះចន្ទពេញវង់។
   « រ៉េណា »
   សំឡេងគ្រលរធ្វើឲ្យនាងរហ័សងាកទៅរកគេដោយក្តីរំភើបរីករាយជាពន់ពេក។
   « ថេរ៉ុន ហេតុអ្វីលោកមកទីនេះបាន? »
   « ខ្ញុំដឹងថា រ៉េណា ច្បាស់ជាគេងមិនលក់ទេ ទើបខ្ញុំចង់មកកំដរ រ៉េណា មើលព្រះចន្ទដូចរាល់ដង » ថេរ៉ុន ដាក់ខ្លួនអង្គុយជិតរាងស្តើងដោយកែវភ្នែកស្រទន់សម្លឹងមុខនាងមិនដាក់ភ្នែក។
   « ល្អណាស់ដែលលោកមក ថេរ៉ុន » នាងញញឹមដាក់គេដោយក្តីរំភើបរហូតរលីងរលោងទឹកភ្នែកដោយមិនដឹងខ្លួន។ រ៉េណា ដាក់ក្បាលគេងលើស្មាទូលាយទាំងបេះដូងឈឺចាប់បន្តិច ពេលគិតដល់យប់ដែលគ្មានគេនៅកំដរនាងតទៅទៀត។
   « ព្រះចន្ទនៅទីនេះនៅតែស្រស់ស្អាតដាច់គេដូចរាល់ដង » ថេរ៉ុន លើកដៃឱបរាងស្តើងឲ្យខិតចូលមកកាន់តែជិតគេ ស្របពេលកែវភ្នែកសោកសៅទាំងគូចោលសម្លឹងទៅព្រះចន្ទលើផ្ទៃមាឃស្រឡះមិនដាក់ភ្នែក។ តាមពិតគេមកទីនេះដើម្បីកំដរនាងជាលើកចុងក្រោយ មុនពេលគេត្រឡប់ទៅប្រទេសកូរ៉េវិញ កន្លងផុតពីយប់នេះទៅនាងប្រហែលត្រូវរស់នៅដោយគ្មានគេនៅក្បែរទៀតហើយ បែកគ្នាលើកនេះមិនដឹងថាពេលណានឹងបានជួបគ្នាម្តងទៀតឡើយ ប្រហែលដប់ឆ្នាំ ម្ភៃឆ្នាំឬក៏អស់មួយជីវិតផងក៏មិនដឹង ព្រោះគេមិនមានហេតុផលអ្វីត្រូវត្រឡប់មកទីនេះទៀតទេ បើនាងរៀបការបង្កើតគ្រួសារជាមួយ អេវីល ទៅហើយនោះ ទោះជានឹកនាដល់នាងខ្លាំងប៉ុណ្ណាក៏គេត្រូវតែព្យាយាមហាមចិត្តខ្លួនឯងឲ្យបាន ហើយព្យាយាមកាត់ចិត្តពីនាងប៉ុណ្ណោះ។
   « បើពេលវេលាឈប់គាំងនៅត្រង់នេះរហូតមិនដឹងល្អយ៉ាងណាទេ ខ្ញុំនិងលោកក៏មិនចាំបាច់បែកគ្នាដែរ ពួកយើងនឹងអាចនៅអង្គុយមើលព្រះចន្ទដ៏ស្រស់ស្អាតនេះជាមួយគ្នារហូតទៅ » រ៉េណា និយាយឡើងទាំងសោកសៅហើយក៏លើកដៃឱបរាងក្រាស់ណែនដៃដោយខ្លាចបាត់បង់គេទៅ ទាំងដឹងហើយថានាងគង់តែត្រូវបាត់បង់គេទៅ ទោះនាងប្រឹងឱបគេខ្លាំងប៉ុណ្ណាក៏ដោយ។
   « បើពេលវេលាមិនអាចឈប់បានទៅហើយ អញ្ចឹងយប់នេះខ្ញុំនឹងនៅកំដរអ្នកនាងដល់ព្រឹក តើល្អទេ? » ថេរ៉ុន ឱបនាងណែនដៃដូចគ្នាទាំងក្នុងទ្រូងឈឺចាប់ខ្ទោកៗពិបាកទ្រាំ។
   « ថេរ៉ុន អរគុណលោកសម្រាប់អ្វីៗគ្រប់យ៉ាងកន្លងមក ទោះជាពេលវេលាដែលយើងនៅជាមួយគ្នាខ្លី ប៉ុន្តែខ្ញុំពិតជាមានក្តីសុខខ្លាំងណាស់ »
   « ខ្ញុំក៏ដូចគ្នា អរគុណដែលអ្នកនាងចូលមកផ្លាស់ប្តូរខ្ញុំឲ្យខ្លាចទៅជាមនុស្សថ្មីមួយទៀត អរគុណដែលបង្រៀនខ្ញុំឲ្យក្លាហានហ៊ានសម្រេចចិត្តជ្រើសរើសផ្លូវជីវិតសម្រាប់ខ្លួនឯង អរគុណ រ៉េណា ហ៊ឹក! » ថេរ៉ុន ព្យាយាមទប់ទឹកភ្នែកស្ទើរស្ទះខ្យល់ដង្ហើម ទោះជាកំពុងឈឺចាប់ខ្លាំងប៉ុណ្ណាក៏គេព្យាយាមទប់មិនឲ្យនាងដឹងឡើង។ ដៃមាំស្រវ៉ាឱបនាងណែនដៃ រហូតនាងគេងលង់លក់នៅក្នុងរង្វង់ដៃរបស់គេ។ តាមពិតគេក៏គិតដូចនាងដែរ គេក៏មិនចង់ឲ្យពេលវេលានៃយប់មួយនេះបញ្ចប់ទៅដែរ ព្រោះគេដឹងច្បាស់ថាថ្ងៃស្អែកមកដល់ គេនឹងត្រូវបាត់បង់នាងមិនខាន។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now