“ ការពិតនិងការកុហក ”
គ្រឹប!
ដេលលី ទាញទ្វាបន្ទប់បិទហើយក៏រហ័សដើរទៅទាញវ៉ាលីនៅជិតទូសម្លៀកបំពាក់មកបើករកខ្សែដៃមិត្តរបស់នាងម្តងទៀត។
« ខ្ញុំត្រូវតែដឹងឲ្យបានថាតើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដ? » ដេលលី លើកខ្សែដៃឡើងសម្លឹងមើលដោយកែវភ្នែកសង្ស័យ ព្រោះអារម្មណ៍របស់នាងបានផ្តល់សញ្ញាឲ្យនាងច្រើនដងហើយថាច្បាស់ជាមានអាថ៌កំបាំងអ្វីលាក់បង្កប់នៅពីខាងក្រោយខ្សែដៃមិត្តភាពមួយគូនេះ។ថ្ងៃថ្មីឈានចូលមកដល់
សកលវិទ្យាល័យសេអ៊ូល
ង៉ក់!
ដេលលី ចុះពីលើឡានរហ័សរត់ទៅរក ស៊ូជីន ដែលកំពុងដើរចូលសកលវិទ្យាល័យ។
« ស៊ូជីន » ដេលលី លូកដៃឱបកមិត្តមានចេតនាចង់បង្ហាញខ្សែដៃមិត្តភាពដែលនាងពាក់នៅនឹងកដៃឲ្យ ស៊ូជីន បានឃើញ។
« ដេលលី » ស៊ូជីន ចោលភ្នែកឃើញខ្សែដៃនៅលើកដៃរបស់ ដេលលី ហើយក៏ចាប់ផ្តើមភិតភ័យ ប៉ុន្តែក៏ប្រឹងសម្រួលអារម្មណ៍សួរទៅកាន់ ដេលលី ទាំងទឹកមុខស្លេកស្លាំង។
« ហុឹម...ប៉ុន្តែថ្ងៃនេះខ្ញុំយកខ្សែដៃមិត្តភាពរបស់ពួកយើងមកពាក់ម្តងទៀត តើឯងមានបានយកខ្សែដៃមកតាមខ្លួនទេ? បើឯងបានយកវាមក ឯងយកមកពាក់ដែលមក ដើម្បីបានថតរូបគូផុសក្នុងអាយជីនោះអី ព្រោះខ្ញុំទើបបង្កើតអាខោនថ្មីអត់មានរូបល្អៗផុសទេ »
« ខ្ញុំ...ខ្ញុំអត់បានយកមកទេ ចាំថ្ងៃក្រោយទៅ » ស៊ូជីន រដាក់រដុកហើយប្រញាប់ដោះស្រាយជាមួយនាងទាំងឫកពារភិតភ័យដូចជាបានធ្វើរឿងអ្វីខុស ទើប ដេលលី កាន់តែសង្ស័យខ្លាំងឡើង។
« មិនអីទេ ថ្ងៃក្រោយក៏បានដែរ ប៉ុន្តែថ្ងៃនេះឯងមិនស្រួលខ្លួនមែនទេ? មើលទៅទឹកមុខមិនល្អសោះ »
« ខ្ញុំមិនអីទេ មែនហើយខ្ញុំភ្លេចថាលោកសាស្ត្រាចារ្យហៅខ្ញុំឲ្យទៅជួបនៅបន្ទប់ការិយាល័យ ខ្ញុំសូមទៅសិនហើយ » ស៊ូជីន រកលេសគេចពី ដេលលី បានហើយក៏ប្រញាប់ដើរចេញទៅយ៉ាងលឿន។
ដេលលី ឈរសម្លឹងមើល ស៊ូជីន ដើរចេញទៅដោយក្នុងចិត្តកាន់តែសង្ស័យខ្លាំងឡើង នាងចង់ដឹងណាស់ថា ស៊ូជីន កំពុងព្យាយាមលាក់បាំងអ្វីជាមួយនាងទៅ។
« ហេតុអ្វី ស៊ូជីន មិនប្រាប់តាមត្រង់ថាខ្សែដៃរបស់នាងបានបាត់នៅពេលមានរឿងលើកមុននោះហើយ? ហេតុអ្វីក៏ចាំបាច់និយាយកុហកហើយធ្វើឫកពារភិតភ័យដូចបានធ្វើអ្វីខុសបែបនេះ? » ដេលលី ឈរគិតម្នាក់ឯងអស់មួយសន្ទុះ ប៉ុន្តែនាងនៅតែនឹកមិនឃើញរឿងដែល ស៊ូជីន ព្យាយាមលាក់បាំងនឹងនាងដដែល ទើបបានត្រឹមដកដង្ហើមធំហើយដើរទៅបន្ទប់រៀន។
YOU ARE READING
បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់
Romanceក្តីស្រលាញ់ដែលនាងមានចំពោះគេមករាប់ឆ្នាំ តែងតែធ្វើឲ្យនាងទទួលបានអារម្មណ៍ខកបំណងនិងឈឺចាប់ឥតស្បើយ ដល់ថ្នាក់នាងចង់បោះបង់ចោលម្តងៗ ប៉ុន្តែដោយសារតែបេះដូងដែលនៅតែស្រលាញ់គេនិងមានអារម្មណ៍ខុសចំពោះគេ ទើបនាងតស៊ូនៅក្បែរគេទោះបីជាគេតែងតែជេរស្តីថានាងជាមេរំខាននៅក្នុងជីវិ...