"រឹងរូស"

1.5K 90 10
                                    

you are not my brother

part01

នៅក្នុងវង្សត្រកូលគ្រួសារមួយដែលមានតែភាពមមាញឹកនាពេលព្រឹកឡើង ព្រោះជាត្រកូលអ្នកជំនួញតែងតែមានកាតព្វកិច្ចត្រូវបំពេញជារៀងរាល់ថ្ងៃបែបនេះឯង។ ជាក់ស្តែងមិនមែនផ្តោតទៅលើអ្នកជំនួញតែមួយមុខនោះទេ ប៉ុន្តែគឺទៅលើមនុស្សគ្រប់គ្នា ដែលត្រូវតែមានកាតព្វកិច្ចរៀងៗខ្លួនក្នុងការបំពេញដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ

ត្រឹមម៉ោងប្រាំពីរព្រឹក អាហារជាច្រើនត្រូវបានតម្រៀបនៅលើតុបាយជាស្រេច។ នូរៀរ៍ចន ជុងហ្គុកដែលត្រូវបានគេស្គាល់ថាជាកូនប្រុសច្បងនៃត្រកូលនូរៀរ៍ បានចុះមកដល់ខាងក្រោមមុនគេតម្រង់មកតុបាយដែលបានរៀបចំហើយជាស្រេចនោះ

«អរគុណណាស់អ៊ុំ ម្ហូបថ្ងៃនេះមើលទៅទំនងណាស់» នរៈសង្ហា ញញឹមពោលពាក្យអរគុណទៅកាន់អ៊ុំស្រីចុងភៅដែលតែងតែបំពេញការងារយ៉ាងល្អមកលើគ្រួសាររបស់គេពុំដែលខាន នឹងសម្លឹងទៅលើតុដែលពោរពេញទៅដោយម្ហូបគួរឲ្យចង់ពិសា

«វាជាការងាររបស់អ៊ុំហើយ តាមពិតទៅអ្នកប្រុសមិនបាច់អរគុណអ៊ុំរាល់ថ្ងៃពេកក៏បាន អ៊ុំពិបាកទទួលយកណាស់» អ៊ុំណាននិយាយដោយការក្រែងចិត្ត ព្រោះក្មេងប្រុសម្នាក់នេះតែងតែមានអាកប្បកិរិយាល្អចំពោះគាត់ជានិច្ច ត្បិតគាត់ត្រឹមជាអ្នកបម្រើឬចុងភៅក៏ដោយក្តី វាធ្វើអោយគាត់រអៀសចិត្តនឹងគេខ្លាំងណាស់

«អូហ៍ បើអញ្ចឹងខ្ញុំនឹងព្យាយាមកាត់បន្ថយ ដើម្បីកុំអោយអ៊ុំពិបាកបែបនឹង នោះប្អូនខ្ញុំចុះមកល្មម» កំពុងតែសន្ទនាជាមួយនឹងអ៊ុំណាន ចៃដន្យនូរៀរ៍ផាក ជីមីនក៏ចុះមកដល់ល្មមអមមកជាមួយនឹងទឹកមុខហាក់ដូចជាមិនស្រស់បស់សោះ ប៉ុន្តែអ្នកគ្រប់គ្នានៅក្នុងផ្ទះនេះមិនចម្លែកនឹងទឹកមុខរបស់គេបែបនេះទេ ព្រោះជានិច្ចកាលគេតែងតែមានទឹកមុខបែបនេះស្រាប់ទៅហើយ

ស្របពេលនោះដែរ ប៉ាម៉ាក់របស់គេក៏ចុះមកដល់តុបាយដំណើរនឹងជីមីនផងដែរ ដែលពេលនេះគ្រួសាររបស់នូរៀរ៍បានចុះមកដល់គ្រប់គ្នាអស់ហើយ អាហារពេលព្រឹកក៏ចាប់ផ្តើមដំណើរការ

«ជីមីន ឯងជិតដល់ពេលប្រឡងបញ្ចប់ការសិក្សា ទុតិយភូមិហើយមែនទេ?» ភ្លាមនោះ ជុងហ្គុកក៏ឆ្លៀតសួរទៅកាន់ប្អូនប្រុសអំពីការសិក្សារបស់គេ ត្បិតអីគេគ្មានពេលជួបមុខប្អូនរបស់គេញឹកញាប់នោះទេ ព្រោះការងាររបស់គេសព្វថ្ងៃមមាញឹកខ្លាំងណាស់

«អឹម» មួយម៉ាត់ឆ្លើយគ្មានក្បាលគ្មានកន្ទុយទៅកាន់បងប្រុស សូម្បីតែសំនួនឆ្លើយតបចេញមកក៏ដឹងពីអត្តចរិតរបស់គេបាត់ទៅហើយ

«ជីមីន រៀននិយាយស្តីអោយមានសុជវីធម៌បន្តិចទៅ ម៉ាក់បង្រៀនកូនអោយនិយាយស្តីបែបនឹងមែនទេ?» អ្នកស្រីនូរៀរ៍ជាម្តាយ ឮបែបនេះមិនចេញចិត្តក៏និយាយប្រាប់គេភ្លាមៗ ដើម្បីឲ្យគេបានកែកុំអោយមានលើកក្រោយទៀត

«ម៉ាក់មិនមែនមិនស្គាល់ខ្ញុំឯណា ម្យ៉ាងបងប្រុសក៏មិនប្រកាន់ មិនអញ្ចឹងហី បងប្រុស?» សំនួនចុងកន្ទុយគេងាកមុខទៅរកបងប្រុស ដោយសេចក្តីពេបជ្រាយ គេតែងតែមានអត្តចរិតបែបនេះទៅលើបងប្រុស ហាក់ដូចការរស់នៅរាល់ថ្ងៃនេះ គេមិនពេញចិត្តនឹងស្អប់មុខបងប្រុសរបស់គេខ្លាំងណាស់អញ្ចឹង

«មែនហើយម៉ាក់ ខ្ញុំមិនប្រកាន់ទេ គេចង់និយាយបែបណាក៏និយាយចុះ ព្រោះខ្ញុំយល់ តែកុំអោយគេមានអត្តចរិតបែបនេះទៅលើអ្នកដទៃទៅបានហើយ ព្រោះអ្នកផ្សេងប្រហែលមិនអាចអត់ធ្មត់ដូចជាខ្ញុំបានទេ» ជុងហ្គុកក៏និយាយបកទៅវិញជាមួយនឹងការពិត គេមិនប្រកាន់មែន តែចំពើអ្នកដទៃគេគិតថា ប្រាកដណាស់ អ្នកគ្រប់គ្នានឹងគិតថាគេជាក្មេងឈ្លើយពុំខាន

«ខ្ញុំចេះបត់បែនហើយ មិនបាច់ប្រដៅខ្ញុំទេ»

«ជីមីន ឯងអាយុច្រើនហើយ ការប្រឡងបញ្ចប់ឆ្នាំនេះ ប៉ាឮមកច្រើនឆ្នាំហើយ មិនឃើញឯងប្រឡងជាប់សោះ តើឆ្នាំនេះឯងសង្ឃឹមថាខ្លួនឯងជាប់ទេ?» លោកនូរៀរ៍និយាយទៅកាន់កូនប្រុសដោយទឹកមុខស្មើ ត្បិតថាគាត់កាចមែនពិត តែមិនមែនគាត់មិនចេះខ្វល់ពីកូនប្រុសនោះទេ ទោះគាត់សម្តីអាក្រក់ តែគាត់តែងតែគិតពីអនាគតរបស់កូនជានិច្ច គ្រាន់តែគាត់មិនដែលបញ្ចេញ

«ប៉ាទៅខ្វល់អីទៅ? ធ្វើដូចរាល់ដងទៅ កុំធ្វើបែបនេះ ខ្ញុំទទួលយកមិនបានទេ»

«ជីមីន! ឯង!!»

«ប៉ាមិនដែលខ្វល់ពីខ្ញុំស្រាប់ហើយ គិតតែពីបងប្រុសទៅ រឿងខ្ញុំទុកអោយខ្ញុំដោះស្រាយ តាំងពីដើមមក ក្រែងវាមិនពាក់ព័ន្ធនឹងប៉ាស្រាប់ហើយ មិនអញ្ចឹង?»

«តើឯងចេះខ្មាស់គេឬអត់? ជាកូនប្រុសរបស់យើងទាំងមូល តែរៀនឌុបប៉ុន្មានឆ្នាំហើយក៏មិនដឹង ចេះប្រើខួរក្បាលគិតទេ ម៉េចក៏មិនយកគំរូតាមបងប្រុសរបស់ឯងផង!»

«មានអីត្រូវខ្មាស់? គ្រាន់តែរៀនឌុបឆ្នាំសោះ ខ្ញុំមិនដែលខ្វល់ពីរឿងនេះទេ ហើយមួយទៀត កុំបាច់ឲ្យខ្ញុំយកគំរូតាមគេអី ព្រោះខ្ញុំគឺជាខ្ញុំ ហើយគេគឺជាគេ វាមិនអាចដូចគ្នាបានឡើយ»

«ជីមីន! ឯងហួសហេតុពេកទេដឹង?នេះលោកប៉ានិយាយចង់អោយឯងល្អណា» ដោយជុងហ្គុកក៏មិនអាចទប់កំហឆងបាន ដែលគេនិយាយគំរោះគំរើយដាក់ឪពុកខ្លួនបែបនេះ ទើបភ្លាមៗគេលូកដៃចូល ទាំងដែលរាល់ដងគេមិនដែលលូកដៃចូលនោះទេ ព្រោះតែគេហ៊ាននិយាយ រឿងនឹងកាន់តែវែងឆ្ងាយ

«ចង់អោយខ្ញុំល្អ?ត្រង់ណាដែលថាចង់អោយខ្ញុំល្អ?គាត់មិនដែលបំពេញបំណងរបស់ខ្ញុំនោះទេ ខ្ញុំចង់បានអីក៏តែងតែមានលក្ខខណ្ឌនេះ លក្ខខណ្ឌនោះដាក់អោយខ្ញុំរហូត បើចង់អោយខ្ញុំល្អមែន ទិញឡានអោយខ្ញុំជិះមក ទិញអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បានមក នោះទើបគេហៅថា ចង់អោយកូនល្អ!»

«ក្នុងខួររបស់ឯងគិតតែរឿងហុឺហាអញ្ចឹងមែនទេ?តើរាល់ថ្ងៃឯងខំអីខ្លះដើម្បីគ្រួសារ? តើខ្លួនឯងពេលនេះ សភាពឯងពេលនេះ សមនឹងទទួលបានវាទេ?» អ្នកជាឪពុកកាន់តែខឹងនឹងកូនប្រុសលើសដើមពេលបានឮសម្តីរបស់គេបែបនេះ ដែលមើលទៅគេគឺកែលែងឡើងពិតមែនហើយ

«ខ្ញុំគិតតែរឿងហ៊ឺហា?ចុះត្រង់បងប្រុសនោះ?គាត់មានអ្វីគ្រប់យ៉ាង ហេតុអីខ្ញុំមានមិនបាន?ឬព្រោះតែខ្ញុំជាកូនសម្អប់របស់លោកប៉ា?» ស្តាប់ឮប្រយោគដែលគេនិយាយនេះ សូម្បីតែអ៊ុំណានជាចុងភៅក៏ហួសចិត្ត ព្រោះអ្នកគ្រប់គ្នាក្នុងផ្ទះនេះសុទ្ធតែបានដឹងថា ជុងហ្គុកខំប្រឹងធ្វើការប៉ុណ្ណា ត្រឹមសម្បត្តិក្រៅខ្លួនប៉ុណ្ណេះ វាមិនស័ក្តិសមនឹងអ្វីដែលជុងហ្គុកទទួលបានសព្វថ្ងៃផង ព្រោះគេពិតជាខិតខំខ្លាំងណាស់

«ឯងនេះ ពិតជានិយាយកែមិនឡើងពិតមែន យើងមិនដែរដឹងសោះថាឯងមានគំនិតបែបនេះ ជាកូនប្រុសតែកំសាកញី រឿងស្អីក៏មិនចេះ ឯងមិនបានមួយជំនិតជុងហ្គុកដែលគេធ្វើរាលថ្ងៃផង ហើយឯងទាមទារចង់បានដូចគេ មិនគិតថាកំសាកពេកទេដឹង?»

«បើខ្ញុំមិនដល់គាត់ក៏ឈប់ខ្វល់ពីខ្ញុំ អោយខ្ញុំដើរលើផ្លូវជីវិតរបស់ខ្ញុំដែលមានសេរីភាពទៅ» និយាយចប់ប៉ុណ្ណេះហើយ ជីមីនក៏ទាញកាតាបមកស្ពាយដើរចេញពីតុបាយនោះទៅក្រៅបាត់ទៅ ដោយទុកឲ្យជុងហ្គុកនៅអង្គុយជិតនោះបានត្រឹមតែស្តាប់សម្តីរបស់គេដែលប្រៀបធៀបមកកាន់ខ្លួនគេបែបនេះ គេមិនសប្បាយចិត្តទេ ដែលប្អូនប្រុសមានគំនិតបែបនេះ ព្រោះខ្លួនគេផ្ទាល់មិនដែលមានចិត្តចង់ប្រជែងជាមួយនឹងប្អូនប្រុសឡើយ

_________________________
អានហើយកុំភ្លេចខមិនម្នាក់មួយផងណ៎ា💘
20votes for next part



lysin

You're not my brother(✅)Where stories live. Discover now