you are not my brother
part02
«អ្នកប្រុស ឡានយើងរង់ចាំនៅខាងនោះ» អំឡុងពេលជីមីនដើរចេញមកខាងក្រៅ អ្នកបានឡានក៏បានដើរនាំផ្លូវគេទៅរកឡាន ប៉ុន្តែមើលទៅគេដូចជាមិនចង់ជិះជាមួយនឹងគាត់ឡើយ ដោយពាលពាក្យមកកាន់គាត់វិញថា
«មិនបាច់ជូនខ្ញុំទៅទេ ខ្ញុំជិះតាក់សុីទៅខ្លួនឯង» ថាចប់រួចគេក៏ដើរចេញទៅរកឡានតាក់សុីដែលឈប់រង់ចាំគេនៅខាងមុខរបងផ្ទះរួចជាស្រេច ដោយអ៊ុំតៃកុងឡានបានត្រឹមតែឈរហួសចិត្តក្រវីក្បាលនឹងរូបគេ មានឡានជិះហើយ បែរជាហៅតាក់សុីជិះ មិនមែនគេមានបំណងចង់គេចសាសាអីឯណាហី?
«អ៊ុំមិនបាច់តាមដានគេទេ ប្រលែងគេចោលមួយថ្ងៃទៅ បើមានរឿងទុកឲ្យខ្ញុំជាអ្នកដោះស្រាយ» ខណៈគាត់កំពុងរៀបបម្រុងទៅរកឡានដើរបើកតាមតាក់សុីរបស់គេ ពេលនោះជុងហ្គុកក៏ដើរចេញមក ដោយភ្នែកសម្លឹងមើលទៅឡានតាក់សុីនោះមិនដាច់
«បាទ អ្នកប្រុស»
ជុងហ្គុកឈររង់ចាំរហូតដល់ឡានតាក់សុីដែលមកយកប្អូនគេនោះចេញផុតទើបគេ ឡើងឡានរបស់គេទៅបំពេញការងាររបស់គេដូចសព្វមួយដងដែរ។ ការងារគឺមានតែដដែលៗនឹងហើយ ប៉ុន្តែរឿងដែលគេត្រូវតែបំពេញរាល់ថ្ងៃហើយសែនឈឺក្បាលមួយទៀតនោះ គឺទៅរំលស់ប្អូនចេញពីមណ្ឌលឃុំឃាំងនឹងតែម្តង វាសឹងតែរាល់ថ្ងៃហើយសម្រាប់គេ ព្រោះមានអាប្អូននេះមួយបង្ករឿងឲ្យឈឺក្បាលរាល់ថ្ងៃ
ប្រមាណជាម្ភៃនាទីកន្លងផុតទៅ ជីមីនក៏បានធ្វើដំណើរមកដល់សាលា ខណៈពេលចុះពីឡានក៏មានមិត្តៗ គ្នីគ្នារបស់គេបួនប្រាំនាក់នៅចាំមុខឃ្លោងទ្វារជាស្រេច ដែលទម្លាប់រាល់ដងគឺពួកគេធ្វើបែបនេះដើម្បីទទួលមេធំរបស់គេ
«ម្តេចក៏ថ្ងៃនេះឯងជិះតាក់សុីមក អញ្ចឹង?» មិត្តម្នាក់ក្នុងចំណោមគ្នីគ្នា ប្រាំនាក់ទៀត ដែលគេមានឈ្មោះថា ថេមីន ចរិតរបស់គេកោងកាងមិនចាញ់ជីមីនប៉ុន្មាននោះទេ ហើយនេះក៏អាចជាមូលហេតុដែលគេអាចក្លាយជាមិត្តនឹងគ្នាបាននោះ«ដូចតែរាល់ដងនឹង»
«មានរឿងជាមួយអ្នកផ្ទះទៀតហើយមែនទេ?»
«ឯងសួរនេះធ្វើដូចមិនដែលស្គាល់វា? វាឈ្លោះជាមួយតែអ្នកផ្ទះរាល់ថ្ងៃនឹង សួរដដែលៗអត់ចេះហត់សោះ» សុងវុនដែលនិយាយហាក់ដូចជាដឹងចរិតរបស់មិត្តច្បាស់នោះក៏ឆ្លើយជំនួសជីមីនទៅ ព្រោះគេឃើញរាល់តែថ្ងៃហើយអាក្ការៈបែបនឹង មិនបាច់សួរក៏មើលដឹងដែរ
«អូហូ មើលអាអ្នកពូកែដឹង ថាឲ្យយើងឈ្លោះជាមួយអ្នកផ្ទះរាល់ថ្ងៃ រួចចុះឯងនោះ?ខុសពីយើងប៉ុន្មានទៅ?»
![](https://img.wattpad.com/cover/379412463-288-k536639.jpg)
YOU ARE READING
You're not my brother(✅)
Romanceស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin