"ចម្លែក"

295 44 5
                                    

you are not my brother
part04

ងាកមកខាងអ្នកជាប់ឃុំឯណេះវិញ ទោះធ្លាប់ជាក្មេងពាល ខិលខូច មិនចេះខ្លាចនរណាមែនពិត តែតាមពិតគេក៏ចេះខ្លាចមានបញ្ហាដល់ឪពុករបស់គេផងដែរ ព្រោះដឹងថាលោកប៉ាក៏មានឋានៈមិនអន់ដែរក្នុងសេអ៊ូលនេះ បើគេមិនខ្លាចទើបចម្លែក ព្រោះវាអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះលោកប៉ាក៏ថាបាន ស្រួលមិនស្រួលមិនមករំលស់គេចេញផងក៏មិនដឹង

«ហេតុអីឯងជាប់ឃុំនៅទីនេះ?មានរឿងអី?» កំពុងសញ្ជឹងគិតសុខៗ មួយសន្ទុះក្រោយមកក៏បានឮសម្លេង ដែលគេអាចស្គាល់ច្បាស់ថាជាអ្នកណា តែប៉ុណ្ណេះធូរចិត្ត ព្រោះលោកប៉ាមិនមែនជាអ្នកមកជួយគេនោះទេ តែគឺជាបងប្រុសសម្អប់របស់គេទៅវិញទេ

«គឺដូចតែរាល់ដងនឹងហើយ ឬមួយក៏បងមិនដឹងពីខ្ញុំទេ?»

«ពុទ្ធោអើយជីមីន ឯងចេះអាណិតប៉ាម៉ាក់ដែលទេ? សំណាងហើយដែលគាត់មិននៅសេអ៊ូល ចុះបើគាត់ដឹងរឿងនេះ តើឯងធ្វើយ៉ាងម៉េច?»

គ្រាន់តែបានឮថាប៉ាម៉ាក់មិននៅផ្ទះ គេបានធូរចិត្តមួយកម្រិតទៀតហើយ ព្រោះយ៉ាងណាទម្រាំប៉ាម៉ាក់មកពីខេត្តវិញ ហោចណាស់របួសគេក៏ប្រហែលជាចេះសះស្បើយដែរ

«បើបងមកនិយាយពីរឿងនេះដដែល បងមិនបាច់ជួយខ្ញុំទេ ទុកឲ្យខ្ញុំជាប់ឃុំនៅទីនេះរហូតទៅល្អជាង!»

«ល្អ! បើឯងចង់នៅ នៅទៅអញ្ចឹង បងក៏មិនខាតកម្លាំងទៅធ្វើកិច្ចសន្យាជាមួយនឹងគេផង» និយាយរួចហើយគេមិនរង់ចាំអោយជីមីននិយាយតទៀតច្រើនឡើយ គេធ្វើស្របនឹងសកម្មភាពតែម្តងគឺដើរចេញ បញ្ជាក់ថាគេនិយាយគឺជាការពិត មិនមែននិយាយរួចតែមាត់នោះទេ

ជីមីនឯណេះវិញ នឹកគិតថាបងប្រុសប្រហែលជានិយាយលេងជាមួយគេទេ ព្រោះរាល់ដង គាត់មិនដែលចិត្តដាច់ ទោះស្តីថាអោយគេក៏មិនដែលទុកគេចោល អញ្ចឹងដែរ តែលើកនេះមើលទៅដូចមែនទែនហើយ គេត្រូវតែធ្វើអ្វីម្យ៉ាង បើមិនអញ្ចឹងបានដេកគុកស្អាតឥឡូវហើយ

«បងប្រុ-ស...»

គ្រាន់តែឮសម្លេងប្អូនហៅភ្លាមគេឈប់ឆ្ងក់ ញញឹមឡើងភ្លាម ព្រោះគេដឹងថាយ៉ាងណា ក៏ប្អូនគេគ្មានជម្រើសនៅតែសុំជំនួយពីគេដដែល ហើយម្យ៉ាងទៀតបើទោះជាជីមីនមិនហៅគេ ក៏គេនៅតែមកជួយ គ្រាន់តែយ៉ាងហោចណាស់ទុកអោយនៅក្នុងបន្ទប់ឃុំមួយយប់នឹងឯង

«សូមជួយខ្ញុំផង ខ្ញុំដឹងខុសហើយ..» ទីបំផុតគេក៏ត្រូវតែនិយាយពាក្យនេះ ព្រោះគេមិនអាចនៅគេងនៅទីនេះបានទេ ម្យ៉ាងពួកម៉ាកគេ ម្តាយឪពុកមករំលស់ចេញអស់ហើយ បើអោយគេនៅតែឯង ដូចមិនសមនឹងកិត្តិយសរបស់គេ

You're not my brother(✅)Where stories live. Discover now