"គ្រួសារ"

298 37 4
                                    

you are not my brother

part06+07

ការបើកឡានដ៏សែនស្ងប់ស្ងាត់ រវាងបងប្អូនប្រុសពីរនាក់ ធ្វើដំណើរមកកាន់ខនដូរ។ ដែលម្នាក់ៗគ្មានអ្នកណានិយាយរកគ្នាមុនឡើយ ពោលគឺស្ងាត់រៀងខ្លួន ព្រោះជុងហ្គុកក៏មិនចង់និយាយច្រើន ព្រោះគេដឹងស្រាប់ថាប្អូនមិនចូលចិត្តគេ ទោះគេប្រឹងធ្វើល្អប៉ុណ្ណា ក៏នៅតែប៉ុណ្ណឹង ដូច្នេះហើយមានតែតាមនឹងទៅ ព្រោះគេក៏មិនអាចធ្វើអោយនរណាម្នាក់មកចូលចិត្តបានដែរ...

ប្រមាណជា20នាទីកន្លងផុតទៅ កង់ឡានក៏បានរំកិលមកដល់កន្លែងចំណតរថយន្ត ដែលវាគឺនៅក្បែរក្រុមហ៊ុនរបស់គេតែម្តង។ គេទិញខនដូរនេះ ព្រោះពេលណាគេមានកិច្ចការងាររវល់ខ្លាំងគេនឹងសម្រាកនៅខនដូរនេះតែម្តង ដែលវាក៏ជួយសម្រាលបន្ទុកគេខ្លះដែរ

«តើនេះមិនមែនជាក្រុមហ៊ុនរបស់ប៉ាទេមែនទេ?» ជីមីនឈរសម្លឹងមើលអគារដែលនៅក្បែរនោះ ដែលខ្ពស់ឆ្ងាយសន្លឹម បូករួមនឹងការសួរបញ្ជាក់ទៅកាន់បងប្រុសផងដែរ។ ព្រោះគេខានមកក្រុមហ៊ុនរបស់ប៉ាជាងដប់ឆ្នាំហើយ បើគេចាំមិនខុសទេ នោះហើយជាក្រុមហ៊ុនប៉ារបស់គេ

«មែនហើយ ឯងគួរតែឧស្សាហ៍មកលេងគាត់នៅទីនេះ ឬក៏ទៅស្វែងយល់ពីការងារផ្សេងៗរបស់ប៉ាក៏បាន»

«ខ្ញុំគ្មានពេលវេលាទំនេរដូចជាបងទេ នាំខ្ញុំទៅបន្ទប់ទៅ ខ្ញុំចង់សម្រាកហើយ» និយាយរួច ជីមីនក៏បោះជំហានដើរចូលទៅមុនបាត់ ដោយទុកឲ្យបងប្រុសដើរតាមពីក្រោយ

ជុងហ្គុកបានត្រឹមតែក្រវីក្បាលហួសចិត្ត មិនយល់ថាហេតុអីជីមីនស្អប់ប៉ាដល់ម្លឹង ឬមានរឿងអ្វីដែលគេមិនដឹង? គេជឿថាប្អូនរបស់គេប្រាកដជាមានហេតុផលច្បាស់ណាស់

«សម្រាកនៅទីនេះមួយរយៈសិន រង់ចាំដល់របួសរបស់ឯងជាសះ ចាំបងនាំឯងទៅផ្ទះវិញ ហើយរឿងដែលឯងសន្យាជាមួយបង កុំបារម្ភ បងមិនឲ្យធ្លោយចេញទៅទេ» ខណៈជុងហ្គុកបាននាំប្អូនមកដល់បន្ទប់ហើយ គេក៏ដើរទៅបើកវាំងននក្នុងបន្ទប់ ដើម្បីអោយខ្យល់ចេញចូល បូករួមនឹងនិយាយប្រាប់ប្អូនដើម្បីកុំអោយគេបារម្ភផងដែរ ព្រោះគេអាចជាមនុស្សដែលជីមីនអាចទុកចិត្តបាន

You're not my brother(✅)Where stories live. Discover now