ព្រលានយន្តហោះ
រាងតូចស្តើងក្នុងវ័យ21ឆ្នាំ ដើរអូសវ៉ាលីសសំដៅច្រកចេញរីឯភ្នែកគិតតែសម្លឹងមើលទ្រនិចនាឡិកាមិនខ្វល់ពីកែវភ្នែករាប់សិបគូកំពុងតែសម្លឹងមកគេទាំងស្រីទាំងប្រុសនោះទេ មាឌល្អិតស្ថិតក្នុងឈុតអាវកឌុបរលុងលុបគូថពណ៌ក្រហមប្រឡេះឡេវលើមួយគ្រាប់បង្ហាញហើយឃើញខ្សែកបណ្តោងត្បូងខ្មៅមួយគ្រាប់ តឺនុយខាងមុខទម្លាក់ខាងក្រោយជាមួយខោខ្មៅរឹបជើងតូចស្រឡូនដូចមនុស្សស្រី ធ្វើអោយសម្រស់របស់គេរឹតតែលេចធ្លោរឡើងថែមមួយកម្រិតទៀត ។
ប៊ឹប......ដោយសារតែគេដើរឈ្ងោកមិនបានមើលផ្លូវ ទើបធ្វើអោយគេបុកនឹងអ្នកណាក៏មិនដឹង ។
«អ៎ូយ!......» រាងតូចស្រែកឈឺពេលដួលអុកគូថនឹងដីពេញទំហឹង ។
គីម ថេយ៉ុង គឺជាកូនប្រុសតែមួយគ្រាប់គត់របស់លោកគីម យ៉ុងជេ ដែលជាអ្នកជំនួញលំដាប់ជួរមុខក្នុងប្រទេស នឹងមានពង្រីកសាខាក្រៅប្រទេសប៉ែកអឺរ៉ុបផងដែរ ។
«សុំទោសផង!លោកមិនអីទេមែនទេ?»បុរសមាឌធំដែលរាងល្អិតបានបុកអម្បាញ់មិញប្រញាប់និយាយសូមអភ័យទោសនិងជួយលើករាងតូចឡើង ។
« ខ្ញុំមិនអីទេ!» ថេយ៍ក្រវីក្បាលបញ្ជាក់ ។
« ខ្ញុំសុំទោសម្តងទៀត ដែលបុកលោក! »
« មិនអីទេ! ខ្ញុំក៏មានចំណែកខុសដែរ!»គេញញឹមដាក់អ្នកម្ខាងទៀតបន្តិចមុននឹងអូសវ៉ាលីសដើរចេញទៅ ។
« ឈប់សិនលោក!» នាយកម្លោះរហ័សរត់មកពាំងមុខរាងតូច ។
« លោកមានការអីទៀតហ៎? » គេចោទសំណួរទាំងមុខពោរពេញទៅដោយចម្ងល់ ។
« តើខ្ញុំអាចសុំស្គាល់ឈ្មោះលោកបានទេ? » នាយនិយាយទាំងរអៀសចិត្តតិចៗ ។
« អ៎!! ខ្ញុំឈ្មោះ ថេយ៉ុង ! គីម ថេយ៉ុង លោកអាចហៅខ្ញុំថាថេយ៍ថេយ៍ក៏បានដែរ! » កម្លោះតូចតបទាំងផ្តល់ស្នាមញញឹមរបៀបគួរអោយស្រលាញ់ដាក់រាងក្រាស់ ។
« បាទ! ខ្ញុំ លី សុងយូ រីករាយដែលបានស្គាល់!! » នាយលូកដៃបំណងចង់ចាប់ដៃរបស់រាងតូច ថេយ៍មិនគិតច្រើនក៏លូកដៃចាប់ដៃរបស់គេវិញដោយគេក៏មានការប្រញាប់ ។
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romanceនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...