ភាគទី63: ដល់ពេលអូននឹងដឹង !!

1K 40 1
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី63🔥: ដល់ពេលអូននឹងដឹង !!

#Enjoy_reading

    « រឿងយប់មិញនេះឲ្យបងសុំទោសផង បងគ្មានចេតនាទេ » ថេយ៉ុង ក្រសោបថ្ពាល់របស់ជុងហ្គុកឲ្យសម្លឹងមុខរបស់នាយគេដឹងថាជុងហ្គុកខឹងនិងខ្លួនដោយសារតែរឿងពីរយប់មិញនេះ ទើបប្រើសម្តីទន់
ភ្លន់និយាយលួងលោមចិត្តព្រោះគេគឺជាអ្នកខុសដែលបានបំពានរាងកាយមនុស្សដែលខ្លួនស្រលាញ់ម្តងហើយម្តងទៀត តែអារម្មណ៍ដែលខឹងដែលប្រចណ្ឌ័ក៏មានឡើងនៅពេលដែលប្រពន្ធរបស់គេតែងតែចូល
ចិត្តរំលឹកឈ្មោះប្រុសផ្សេងនៅចំពោះមុខបែបនេះ ។
    « សុំទោស ? លោកគិតថាសុំទោសហើយគ្រប់
យ៉ាងវានិងមកដូចដើមបានទៀតមែនទេ ? លោកមកធ្វើទង្វើរបែបនេះដាក់ខ្ញុំបានយ៉ាងមិច ? លោកក៏មានមនុស្សដែលខ្លួនស្រលាញ់រួចហើយដែរ ខ្ញុំក៏មានមនុស្សដែលនៅក្បែរព្រមមើលថែខ្ញុំដូចគ្នា តែលោកមកបំផ្លាញវាម្តងហើយម្តងទៀត លោកចង់ឲ្យខ្ញុំឈឺ
ចិត្តរហូតដល់ស្លាប់ទើបលោកពេញចិត្តនិងឈប់ធ្វើ
បែបនេះតើមែនទេ ? » ជុងហ្គុក ស្តីឲ្យនាយមួយប្រយោគទៅតែម្តង មកនិយាយថាសុំទោសក៏គ្រប់
យ៉ាងវាមិនដូចដើមទៀតដែរ ពេលនេះនាយក៏បានបំផ្លាញជុងហ្គុកម្តងទៀតហើយ នាយមកធ្វើបែបនេះដាក់គេទៀតតើដើម្បីអ្វីទៅ ? បើខ្លួននាយផ្ទាល់ក៏មានមនុស្សដែលនាយស្រលាញ់រួចហើយដែរ រឺក៏នាយមិនចង់ឲ្យជុងហ្គុកមានមនុស្សដែលអាចទុកចិត្តបានព្រមមើលថែគេមិនចាកចេញពីគេខ្លះផងទេរឺក៏យ៉ាងមិច ?
    « បងដឹងថាបងធ្វើនេះវាខុស តែដែលបងធ្វើទាំង
ប៉ុន្មានក៏ព្រោះតែបងស្រលាញ់មិនចង់បាត់បង់អូនឲ្យទៅអ្នកផ្សេងតែប៉ុណ្ណោះ » ហេតុផលដែលមានទាំង
ប៉ុន្មានដែលគេធ្វើបែបនេះគឺព្រោះតែស្រលាញ់បានជាថេយ៉ុងគេធ្វើបែបនេះ គេព្រមធ្វើអាក្រក់ដាក់នាក់ម្ខាងទៀតដែលមើលមកខ្លួនមិនថាក្នុងអារម្មណ៍អ្វីទេ ឲ្យតែបាននៅក្បែរមនុស្សដែលខ្លួនស្រលាញ់ថេយ៉ុងគេព្រមធ្វើគ្រប់យ៉ាងដោយមិនបង្ខំ មិនថាទង្វើរដែលធ្វើនេះធ្វើឲ្យជុងហ្គុកខឹងស្អប់ប៉ុណ្ណាទេ គ្រប់យ៉ាងមកពីពាក្យថាស្រលាញ់មិនចង់បាត់បង់ ។
    « លោកនិយាយស្អីមានដឹងខ្លួនដែរទេ ? មាត់និយាយថាស្រលាញ់ខ្ញុំទាំងដែលលោកនិយាយថាចង់លែងលះជាមួយនិងខ្ញុំ លោកគិតថាពាក្យដែលនិយាយចេញមកនេះមិនកំប្លែកពេកទេរឺ ? » ជុងហ្គុក ហួសចិត្តនិងសម្តីរបស់ថេយ៉ុងដែលនិយាយ ចេញមកខ្លាំងណាស់ មកនិយាយថាស្រលាញ់មិន ចង់បាត់បង់រូបគេទៅឲ្យអ្នកផ្សេង ទាំងដែលរូបថេយ៉ុងផ្ទាល់និងហើយគឺជាអ្នកមកសុំគេលែងលះដោយផ្ទាល់មាត់ នេះនាយនៅមកមានសិទ្ធិថានិយាយស្រលាញ់គេទៀតហឹស...អស់សំណើចខ្លាំងណាស់ ។
    « បងដឹងថាពាក្យដែលបងនិយាយទាំងប៉ុន្មាន អូនមិនជឿតែបងមានហេតុផលដែលត្រូវលែងលះជាមួយអូនពិតមែន » ថេយ៉ុង
    « ហេតុផលអីរបស់លោកដល់ថ្នាក់សុំលែងលះជាមួយនិងខ្ញុំបែបនេះ ? » ជុងហ្គុក ងើយមុខសួរសំណួរទៅនាយវិញចង់ដឹងហេតុផលដែលថេយ៉ុងហ៊ានដល់ថ្នាក់សុំលែងលះជាមួយនិងគេបែបនេះ ។
    « បងប្រាប់មិនបានពិតមែនដល់ពេលអូននិងដឹង » ថេយ៉ុង ជ្រើសរើសងាកមុខចេញមិនឆ្លើយនិងសំណួរអ្នកម្ខាងទៀត គេចាំបាច់ត្រូវតែលាក់ពីរជុង
ហ្គុកបើមិនដូច្នេះគេក៏មិនព្រមឲ្យជីមីនជាមួយនិយ៉ុនហ្គីលាក់វាពីអ្នកគ្រប់គ្នាជាមួយនិងជុងហ្គុកជាពិសេសដែរ ។
    « បើលោកមិនព្រមប្រាប់ខ្ញុំ អញ្ចឹងខ្ញុំក៏គ្មានសិទ្ធិអីដែលទៅជឿពាក្យកុហករបស់លោកទៀតដែរ » ជុងហ្គុក ស្រក់ទឹកភ្នែកមកមួយដំណក់ចុះមក ប្រហែលជាវាសំខាន់ណាស់ហើយដល់ថ្នាក់ថេយ៉ុងមិនព្រមប្រាប់គេបែបនេះ អញ្ចឹងហើយជុងហ្គុកក៏គ្មានសិទ្ធិអីទៅជឿពាក្យទាំងប៉ុន្មានដែលនាយនិយាយចេញមកមិញនេះទេ ព្រោះគ្រប់យ៉ាងសុទ្ធតែជាការ
កុហករបស់នាយតែប៉ុណ្ណោះ កាយតូចព្យាយាមងើបចេញពីពូកទាំងញ័រជើងទទ្រើតរើសខោអាវដែលជ្រុះរាយប៉ាយនៅលើឥដ្ឋដើរចូលទៅបន្ទប់ទឹកទាំងបិតទ្វារលឺសម្លេងយ៉ាងខ្លាំងផ្អើលអស់ធរណីទាំងមួយ ។
    « ផាំង… »
    « ដល់ពេលអូននិងដឹងដោយខ្លួនឯងជុងហ្គុក » ថេយ៉ុង បានត្រឹមតែសម្លឹងមើលខ្នងរបស់ប្រពន្ធដែលងើបចេញពីពូករើសសម្លៀកបំពាក់ដើរចូលក្នុងបន្ទប់ទឹកតែប៉ុណ្ណោះ នាយមិនអាចនិយាយអ្វីបានច្រើងជាងពាក្យនេះតែម្នាក់ឯងមិនឲ្យអ្នកម្ខាងទៀតបានលឺ គេក៏ឈឺនៅពេលដែលមិនអាចនិយាយប្រាប់ទៅជុងហ្គុកបាន ពេលគ្រប់យ៉ាងសមប្រកបពេលណាជុងហ្គុកនិងដឹងថាមកពីអ្វីបានជានាយធ្វើបែបនេះមិនខានទេ….។

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now