Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔
🔥ភាគទី57🔥: កុំប្រាប់អ្នកណាពីរឿងនេះ !!
« hyung មករកខ្ញុំមានការអី ? » ថេយ៉ុង ដើរចុះមកខាងក្រោមនៅពេលដែលម៉ែដោះបានឡើងទៅហៅនាយនៅលើបន្ទប់ប្រាប់ថាយ៉ុនហ្គីមករកមានការចង់និយាយជាមួយ ។
« មានការនិងហើយបានមករក ឯងក៏ដឹងថាយើងមិនចេះមកលេងជាមួយនិងអ្នកណា បើគ្មានការអ្វីទេយើងក៏មិនមករកឯងដូចគ្នាដែរ » សម្តីងាយៗចាក់
ដោតចេញពីក្រអូបមាត់របស់អ្នកជាបង ស្តាប់ហើយមានអារម្មណ៍ថាស្បែកជើងចង់ហោះទៅកណ្តាលមុខរបស់នាយដល់ហើយ ។
« សម្រេចថាមានការអី ? ខ្ញុំរវល់ណាស់គ្មានពេលមកនិយាយលេងជាមួយ hyung ទេ » ថេយ៉ុង
« ចុះឯណាអ្នកនាងសេលីណា ? » ជីមីន ក្រលេក
មើលឆ្វេងស្តាំសិនមុននិងសួររកនាងពីថេយ៉ុងដោយ
សារតែមិនឃើញនាងនិងហើយបានជា គេសួរដើម្បី
ឲ្យដល់រឿងដែលត្រូវមកនិយាយតែម្តង ។
« នាងមិននៅទេចេញទៅណាក៏មិនដឹងតាំងពីព្រឹកម្លេះ » ថេយ៉ុង គេមិនសូវជាចាប់អារម្មណ៍លើសេលីណាប៉ុន្មានវាប៉ុន្មានថ្ងៃមកហើយតាំងពីមានរឿងមកម្លេះ នាងចង់ទៅណាក៏គេមិនខ្វល់ទើបមិនបានចាប់
អារម្មណ៍ថានាងបាត់ទៅណាមកណាជាមួយនិងអ្នក
ណាអីបែបនេះ ។
« មួយរយៈនេះឯងដូចជាមិនសូវសិ្នតិស្នាលជា
មួយនិងនាងទៀតសោះ ក្រែងស្រលាញ់គ្នាណាស់មិនចឹង ? » យ៉ុនហ្គី មិនទាន់និយាយដល់សាច់ការប៉ុន្មានទេនៅសុើបរកពីទំនាក់ទំនងរបស់ពួកគេជាមុនសិន ចង់ដឹងថានៅដូចដើមទៀតទេពេលដែលគ្មានជុង
ហ្គុកនៅក្បែរបែបនេះ ។
« ខ្ញុំមិនចាប់អារម្មណ៍ទេ ព្រោះខ្ញុំរវល់ណាស់គ្មានពេលគិតអ្វីបែបនិងទៀតទេ » ដូចដែលថេយ៉ុងបាននិយាយ មួយរយៈពេលដែលជុងហ្គុករើចេញពីផ្ទះមួយនេះទៅ នាយព្យាយាមធ្វើឲ្យខ្លួនរបស់គេរវល់ជាប់គ្មានពេលទៅណាមកណាជាមួយ និងអ្នកណា សូម្បី
តែការងារក៏យកមកធ្វើនៅឯផ្ទះ ព្រោះមិនចង់ចេញ
ទៅណាពេលដែលគ្មានជុងហ្គុកនៅក្បែរបែបនេះ ។
« ឯងដឹងទេថានាងមានអ្នកថ្មី » បន្ទាប់ពីស្តាប់ការនិយាយពីមាត់របស់ថេយ៉ុងរួចហើយ យ៉ុនហ្គីសង្កេត
ឃើញថាដូចដែលនាយនិយាយពិតមែន តាមមើល
ទៅថេយ៉ុងដូចជាលែងស្រលាញ់នាងទៀតហើយ ប្រហែលជានៅកាត់ចិត្តពីជុងហ្គុកមិនទាន់បានក៏ថាទៅ ។
« hyung និយាយអីនិង ? » ថេយ៉ុង មិនបានខូចចិត្តឈឺចាប់ស្អិតទ្រូងអីនិងទេ បើសិនជានាងមានអ្នកថ្មីពិតមែន តែគេភ្ងាក់ផ្អើលមិននឹកស្មានថានាងអាចក្បត់ពីគេទៅមានអ្នកថ្មីទៅវិញទេ ឃើញថានាងដូចជាស្រលាញ់នាយខ្លាំងណាស់កន្លងមក តែពេល
នេះនាងបែរជាមានអ្នកថ្មីតាមដែលយ៉ុនហ្គីប្រាប់វាដូច
ជាមិនចង់ជឿពេកហើយ ។
« មើលខ្លួនឯងទៅ » ជីមីន បស់រូបថតទាំងប៉ុន្មានដែលគេបានថតវានៅផ្សារទំនើបមួយកន្លែងឲ្យថេយ៉ុងមើលដោយផ្ទាល់ភ្នែក ។
« នេះ ? » ថេយ៉ុង ស្រាប់តែភ្ងាក់ផ្អើលនៅពេល ដែលយ៉ុនហ្គីបស់អ្វីមួយឲ្យនាយបានមើលធ្វើឲ្យគេត្រូវបើកភ្នែកធំៗដោយសារតែរបស់នោះ វាជារូបភាពរបស់សេលីណាជាមួយនិងប្រុសថ្មីរបស់នាងដូចដែល
យ៉ុនហ្គីបាននិយាយពិតមែន បើសិនជាបងប្រុសវាក៏មិនអាចដែរព្រោះស្និតិស្នាលគ្នាដល់ម្លឹងអាចជាសង្សារថ្មីរបស់នាងក៏ថាបានដែរ ។
« ដូចដែលឯងឃើញនិងហើយ យើងទើបតែថតបានមិញនេះទេ ហើយក៏ប្រញាប់យកមកឲឯងតែម្តងទៅ » យ៉ុនហ្គី
« មិនអាចទេ » ថេយ៉ុង ដូចជាស្រលាំងកាំងត្រឹមមួយពព្រឹចភ្នែកក្រវីក្បាលមិនជឿនៅរូបភាពដែលបាន
ឃើញ វាដូចជាលឿនពេករឺមួយក៏មកពី នាយមិនជឿរឺក៏អ្វីមួយសូម្បីខ្លួនគេផ្ទាល់ក៏ពិបាកនិងថាអ្វីជាអ្វីឲ្យពិត
ប្រាកដដែរនៅពេលនេះ ។
« នេះលោកមិនជឿនៅរូបភាពទាំងនេះទេរឺ ? លោកគិតថាពួកខ្ញុំកាត់តយកវាមកឲ្យលោកមើលមែនទេ ? រូបភាពប៉ុនឹងហើយលោកនៅចង់មិនជឿ ទាំងដែលលោកក៏ឃើញថាវាជារូបពិត ចុះជុងហ្គុកនោះលោកក៏ឃើញបែបនេះដូចគ្នាមិចក៏លោកមិន
ព្រមស្តាប់ហេតុផលរបស់គេសិននៅមកអះអាងថាវាជាការពិតទៀត រូបរបស់នាងសេលីណាម្នាក់និងក៏ជាការពិតដូចគ្នាវាក៏ដូចទៅនិងជុងហ្គុកដូចគ្នា លោកជឿថានេះមិនមែនជារូបរបស់នាងតែលោកបែរជាជឿរឿងរបស់ជុងហ្គុកដែលមានគេប្រឌិតឡើងទៅវិញ »
ជីមីន ស្ទុះក្រោកឈរឡើងស្តីឲ្យថេយ៉ុងភាំងៗមិនចាំស្អែក រូបភាពប៉ុនហ្នឹងហើយនាយនៅថាមិនអាចទៀត ចុះជុងហ្គុកមិត្តរបស់គេនោះ ជុងហ្គុកមិនបានធ្វើដូច
ដែលបានឃើញមិចក៏នាយព្រមជឿលឿនម្លេះ ? ហើយពេល នេះនាយបែរជាមិនជឿនូវរឿងរបស់សេលីណាទៅវិញទាំងដែលភស្តុតាងក៏បានឃើញនៅនិងមុខដូចគ្នាវាមិនមានយុត្តិធម៌សម្រាប់ជុងហ្គុកសោះឡើយ ។
« ជីមីនបានហើយ » យ៉ុនហ្គី ទាញឲ្យជីមីនអង្គុយចុះវិញ នៅពេលនេះគេខឹងឡើងក្រហមមុខអស់ទៅ
ហើយដើម្បីការពារមិត្តរបស់គេជីមីនសុខចិត្តធ្វើគ្រប់
យ៉ាងព្រោះជុងហ្គុកមិនបានខុស ។
« ខ្ញុំមិនមែនមានន័យបែបនិងទេ » ថេយ៉ុង
« មិនមែនមានន័យបែបនិង ? ចុះលោកចង់បានន័យថាមិច ? លោកមិនជឿចិត្តរបស់ជុងហ្គុកហើយនូវសុំគេបែកទៀត ចុះត្រង់សង្សាររបស់លោកមិចក៏លោកមិនជឿខ្លះផងទៅ ? » ជីមីន ក្តៅឆេវឲតែនឹក
ឃើញដល់គ្រាដែលថេយ៉ុងសុំលែងលះជាមួយនិងជុងហ្គុកទាំងដែលមនុស្សនៅរាប់មិនអស់ទៀត នាយនៅតែអាចធ្វើបែបនិងបានហើយចុះពេលនេះជាស្អីវិញទៅ ?
« ដែលខ្ញុំសុំបែកពីជុងហ្គុកព្រោះខ្ញុំមានហេតុផល » ថេយ៉ុង គេមានហេតុផលពិតមែនទើបចាំបាច់ត្រូវ
តែបែកគ្នាជាមួយជុងហ្គុកដើម្បីដឹងរឿងមួយចំនួនតាមរយៈការលែងលះគ្នាបែបនេះ ។
« ហេតុផលអីរបស់លោកបានដល់ថ្នាក់ចង់លែង
លះជាមួយនិងមនុស្សដែលខ្លួនស្រលាញ់បែបនេះដែរ ? » ជីមីន
« មែនហើយហេតុផលអីរបស់ឯងអាថេបានជាត្រូវលែងលះជាមួយនិងជុងហ្គុកបែបនេះ ? » យ៉ុនហ្គី ក៏ឆ្ងល់ដូចគ្នាចង់ដឹងថាហេតុផលមួយនោះ វាសំខាន់ប៉ុណ្ណាដល់ថ្នាក់ថេយ៉ុងហាមាត់សុំជុងហ្គុកលែងលះបែបនេះ វាពិតជាសំខាន់ជាងមនុស្សដែលគេស្រលាញ់ទៀតបែបនិងមែនរឺ ?
« ខ្ញុំមិនអាចប្រាប់ hyung ពិតមែន » ទោះបីជាវាសំខាន់យ៉ាងណាថេយ៉ុងក៏មិនអាចប្រាប់ទៅអ្នកទាំង
ពីរបានដែរខ្លាចថាគ្រប់យ៉ាងមិនដូចដែលនាយបានគ្រងទុក ។
« បើលោកមិនប្រាប់ពួកយើងទេ វាបានបញ្ជាក់ថាលោកមិនបានស្រលាញ់ជុងហ្គុកដូចដែលនិយាយ ហើយខ្ញុំបើកផ្លូវឲ្យជុងហ្គុកគេមានអ្នកថ្មីគ្មានថ្ងៃបាននៅជិតលោករហូតតទៅទៀត » ជីមីន យកចំណុចនេះមកដាក់ជាលក្ខខណ្ឌចង់ដឹងថាថេយ៉ុងនៅមាត់រឹងមិនប្រាប់គេទៀតរឺមួយក៏អត់ ។
« ក៏បាន..តែឯងហើយនិង hyung ត្រូវសន្យាថាមិនប្រាប់អ្នកណាជាពិសេសគឺជុងហ្គុក » ជីមីន លែងមកនិយាយបែបនេះទៅហើយបើសិនជានាយមិន
ព្រមប្រាប់ទៅពួកគេទេច្បាស់ណាស់ថាលែងបាន
ឃើញមុខរឺក៏នៅក្បែរជុងហ្គុកដូចដើមទៀតមិនខានទេ ឲ្យតែបាននៅជិតជុងហ្គុកដូចមុន នាយសុខចិត្តប្រាប់ការពិតទៅល្អជាង ។
« បានយើងមិនប្រាប់អ្នកណាទេជាពិសេសគឺជុង
ហ្គុកយើងសន្យាជាកូនប្រុស » យ៉ុនហ្គី
« តាមពិតទៅខ្ញុំ….. »
នៅតាមផ្លូវទៅផ្ទះវិញបន្ទាប់ពីរនិយាយគ្នាដឹងរឿងអស់ហើយទើបជីមីនជាមួយនិងយ៉ុនហ្គីសម្រេចថាត្រលបើមកវិញតែម្តង ព្រោះពួកគេក៏អស់ចម្ងល់ដូចគ្នាមិនដឹងថានៅបន្តទៀតធ្វើអី ។
« យ៉ុនហ្គី បងជឿសម្តៅរបស់គេនិយាយដែរទេ ? » ជីមីន នៅតែមិនទាន់ជឿថេយ៉ុងប៉ុន្មានទេបានជានិយាយបែបនេះ វាអាចជាថេយ៉ុងនិយាយឲតែរួចៗក៏ថាបានដែរ មនុស្សម្នាក់និងជីមីនដូចជាមិនសូវជាទុក
ចិត្តប៉ុន្មានទេ ។
« បងជឿគេនិយាយ ព្រោះគេក៏គ្មានហេតុផលអីដែលត្រូវកុហកពួកយើងដែរ ហើយគេក៏ស្រលាញ់ជុង
ហ្គុកពិតមែន គេមិនបានកុហកនោះទេ គេជាប្អូនរបស់បង បងអាចមើលដឹងពីចិត្តរបស់គេដូចគ្នា » យ៉ុនហ្គី ក៏គ្មានហេតុផលអីដែលមិនព្រមជឿនោះទេ នាយស្គាល់ថេយ៉ុងណាស់គេនិយាយយ៉ាងមិចក៏ធ្វើ
បែបនិងស្រាប់ហើយ ជីមីនមិនបាននៅស្តាប់ថេយ៉ុង
និយាយនៅថ្ងៃនោះដែលគេរៀបរាប់ប្រាប់ប្អូនពួកគេថា
ស្រលាញ់ជុងហ្គុកខ្លាំងប៉ុណ្ណាទើបជីមីនមិនសូវជាជឿបែបនេះវាជារឿងធម្មតាទេ ។
« បើបងជឿហើយ អូនក៏ជឿដូចគ្នាយើងនិងជួយគេឲសម្រេចផែនការរបស់គេទៅចុះ » មនុស្សដែលខ្លួនស្រលាញ់និយាយដល់ថ្នាក់នេះហើយជីមីនក៏ជឿដូចគ្នាដែរមុននិងផ្អែកក្បាលកើយលើស្មាររបស់នាយដោយដៃស្រាក់គ្នាជាប់ជានិច្ចយ៉ុនហ្គីងាកមកថើបសក់របស់ជីមីនបន្តិចមុននិងបន្តដំណើររហូត….។
បាត់យូរហើយតិចភ្លេចរឿងរបស់អេតមីនទៅ🥺 ខមិនសាច់រឿងផងណាជាកម្លាំងចិត្តឲ្យអេតមីនសរសេរផុសឲ្យអានរាល់ថ្ងៃ 💜
#JK🐰
YOU ARE READING
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
ActionKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom
