ភាគទី25: ហួងហែង !!

1.1K 72 0
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔 

ភាគទី25: ហួងហែង !! 

#Enjoy reading 😘

    ជុងគុកក៏ត្រលប់មកផ្ទះវិញព្រោះគេគ្មានអារម្មណ៍មកដើរផ្សារយ៉ាងសប្បាយរីករាយដូចជាពេលមុននោះទេរឿងដែលគេបានឃើញធ្វើឲគេឆ្អែតក្នុងការដើរផ្សារបាត់ទៅហើយឃើញប្តីខ្លួនឯងដើរសើចសប្បាយជា
មួយនិងសង្សារដោយបើកចំហរបែបនេះមានតែមនុស្សគ្មានបេះដូងទេដែលមិនចេះឈឺ ។ 
" អរគុណបងខ្លាំងណាស់ដែលបានជូនខ្ញុំមក " ឡាន
ទំនើបបានឈប់នៅមុខផ្ទះរបស់រាងក្រាស់ជុងគុករៀបនិងចុះពីលើក៏មិនភ្លេចនិយាយពាក្យអរគុណទៅអ្នកដែលបានជូនគេឲមកដល់ផ្ទះដោយសុវត្ថិភាពដែរ
" មិនអីទេ ឯងក៏ដឹងថាបងរីករាយធ្វើគ្រប់យ៉ាងសម្រាប់ឯងជានិច្ច " អុីឈិន ញញឹមហាក់បញ្ជាក់ថាគេចង់ឲរាងតូចដឹងនៅអ្វីដែលគេកំពុងតែគិតពេល
នេះខ្លាំងកម្រិតណាតែមិនចាំបាច់នាយនិយាយក៏គេបានដឹងរួចទៅហើយថានាយគិតយ៉ាងមិចមកលើខ្លួនព្រោះទង្វើរគ្រប់យ៉ាងដែលនាយបានធ្វើមកលើខ្លួនវាបានបង្ហាញឲឃើញស្តែងៗអស់ហើយ ។ 
" បើបែបនេះខ្ញុំត្រូវតែរៀនបើកឡានដោយខ្លួនឯងម្តង
ហើយដើម្បីកុំឲពិបាកបងមកជូនខ្ញុំរាល់ថ្ងៃពេក " ជុងគុកញញឹមអឹមអៀនហើយក៏ប្រញាប់ប្តូររឿងនិយាយ
ទៅជារឿងផ្សេងព្រោះគេមានអារម្មណ៍ថារអៀសចិត្តនៅអ្វីដែលនាយបានធ្វើគេមិនអាចផ្តល់ក្តីស្រលាញ់ឲប្រុសម្នាក់នេះបានព្រោះគេបានចាត់ទុកនាយត្រឹមតែជាបងប្រុសម្នាក់ប៉ុណ្ណោះមិនថានាយធ្វើយ៉ាងណាក៏មិនអាចឃាត់អារម្មណ៍មួយនេះបានដែរ ។ 
" បើបែបនិងមែនចាំបងជាអ្នកបង្រៀនឯងតើល្អដែរទេ ? " អុីឈិន 
" បែបនេះក៏រំខានបងដដែលនិង " ជុងគុក 
" បងប្រាប់ហើយថាបងអាចធ្វើគ្រប់យ៉ាងបានដើម្បីឯង " អុីឈិន យកដៃរបស់រាងតូចមកកាន់ហើយអង្អែលថ្នមៗមិនថារាងតូចចង់ពឹងអ្វីគេនោះទេប្រុសម្នាក់នេះស័្មគ្រចិត្តជួយគេគ្រប់ស្ថានការឲតែជាអ្វីដែលរាងតូចចង់បាន។ 
" អឹ..បើចឹងខ្ញុំចូលផ្ទះសិនហើយព្រោះក៏យប់ហើយបងទៅវិញបើកបរប្រយ៉ាត់ប្រយែងផងណា " ជុងគុក ដកដៃចេញថ្នមៗមុននិងនិយាយលាទៅកាន់អ្នកម្ខាង
ទៀត
" បាទ..រាត្រីសួស្តី " អុីឈិន ថាហើយរាងតូចក៏ចុះពីលើឡានដើរចូលទៅក្នុងផ្ទះដែលបើកភ្លើងគ្រប់ទី
កន្លែងភ្លើងអំពូលសុទ្ធតែជារបស់ទំនើបបូករួមនិងពន្លឺ
ភ្លើងពណ៌ស្អាតថែមទៀតវាកាន់តែធ្វើឲផ្ទះមួយនេះដូចជារាជវាំងក្នុងពេលតែមួយ ។ ជុងគុកលើកដៃបើក
ទ្វារបន្ទប់ដើរចូលថ្នមៗទុករបស់របរធ្វើការនៅលើតុមុននិងកាន់កន្សែងដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនព្រោះគេមានអារម្មណ៍ថាស្អុះស្អាប់ហើយក៏ហត់នឿយខ្លាំងហួសកម្រិតបើសិនជាបានងូតទឹកត្រាំទឹកក្តៅអ៊ុនៗអាចធ្វើឲគេរំសាយអារម្មណ៍ខ្លះបានដែរ ។ 

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Tahanan ng mga kuwento. Tumuklas ngayon