part2:នេះខ្ញុំពិតជាត្រូវរៀបការពិតមែនហេស??

1.9K 97 0
                                    

Taehyung ដើរចូលមកក្នុងបន្ទប់ដោយអស់សង្ឈឹមជាខ្លាំងបេះដូងរបស់គេពេលនេះឈឺស្ទើរតែនិយាយមិនចេញទៅហើយបេះដូងកំពុងតែស្រែកថាស្រលាញ់នាងខ្លាំងហើយក៏សង្ឈឹមថានិងបានសាងគ្រួសារតូចមួយជាមួយគ្នា 

ប៉ុន្តែហេតុអ្វីក៏គេគ្មានវាសនាបានរស់នៅជាមួយមនុស្សដែលគេស្រលាញ់តើគេពិតជាត្រូវរៀបការជា
មួយនិងមនុស្សប្រុសដូចគ្នាមែនទេ ? មនុស្សស្រីច្រើនខ្លាំងណាស់ដែលមាននៅលើលោកនេះហេតុអ្វីក៏គេបែរត្រូវរៀបការជាមួយនិងមនុស្សប្រុសដូចគ្នាទៅ
វិញ ? 

Taehyung គេស្រលាញ់ Selena ខ្លាំងណាស់ ពេលនេះគេមានអារម្មណ៍ថាខុសចំពោះនាងខ្លាំងណាស់ដែលក្បត់សន្យាខ្លួនឯងដើម្បីគ្រួសារបែបនេះ តែគេក៏ត្រូវធ្វើព្រោះជាគ្រួសារហើយក៏ជាកិត្តិយស មុខមាត់គ្រួសារដូចគ្នាដែរគេសន្យាថានិងដោះស្រាយរឿងនេះឲបានលឿនជាទីបំផុតយ៉ាងណាក៏គេមិនឲមនុស្សដែលខ្លួនស្រលាញ់ត្រូវឈឺចាប់នោះទេ…

// Skip // ភូមិគ្រឹះ jeon 

នៅក្នុងភូមិគ្រឹះមួយនេះរស់នៅតែពីនាក់ម្តាយកូនតែ
ប៉ុណ្ណោះប៉ារបស់គេស្លាប់តាំងពីគេនៅក្មេងមកម្លេះ ហើយគ្រួសារមួយនេះក៏មានមុខមាត់នៅក្នុងសង្គមដែរតែគ្រាន់តែថាលោកស្រីគាត់មិនសូវជាចូលចិត្តបង្ហាញខ្លួនឲគេដឹងប៉ុន្មានទេគាត់ចូលចិត្តបែបរស់ នៅបែបស្ងាត់ៗតែពីរនាក់ម្តាយកូនបែបនេះក៏មានក្តីសុខណាស់ទៅហើយ 

នៅក្នុងផ្ទះបាយកំពុងតែមានរាងតូចម្នាក់ដែលកំពុងតែមមាញឹកធ្វើអ្វីក៏មិនដឹងដូចជញាប់ដៃញាប់
ជើងខ្លាំងណាស់ក្នុងការចម្អិនម្ហូបរាងកាយតូចធ្វើម្ហូប
ពោពេញទៅដោយស្នាមញញឹមជាប់មាត់រហូតរាងតូចចូលចិត្តធ្វើម្ហូបខ្លាំងណាស់ពេលទំនេរពីការងារគេគ្មានធ្វើអ្វីទេក្រៅពីចម្អិនម្ហូបរឺក៏បង្អែមផ្សេងៗដែលជាចំណង់ចំណូលចិត្តរបស់គេ 

'' Jungkook កូន '' mrs.jeon ដើរមកហៅរាងតូចពីក្រោយ 

'' មានការអីមែនទេម៉ាក់ ? '' Jungkook កំពុងតែជក់ចិត្តធ្វើសុខៗស្រាប់តែមានមនុស្សមកហៅទើបងាកមើលទៅឃើញថាជាម៉ាក់របស់គេ  

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Donde viven las historias. Descúbrelo ahora