Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔
🔥ភាគបញ្ចប់🔥: សុភមង្គល !!
#Enjoy_reading😘
ពេលវេលាថ្ងៃត្រង់ក៏បានមកដល់ វេលានេះប្តីប្រពន្ធមួយគូរមិនដឹងថាភ្ងាក់ហើយឬនៅទេ ព្រោះសង្រ្គាមស្នេហ៍កើតឡើងតាំងពីយប់បន្តមកដល់ព្រឹកបែបនេះ មិនដឹងថាជុងហ្គុកអាចចុះមកញាំអាហារពេលថ្ងៃឬមួយក៏អត់ផងក៏មិនដឹង។
« សឺត..បងចុះទៅយកអាហារមកឲ្យអូន » ថេយ៉ុង ថើបថ្ងាសប្រពន្ធមួយខ្សឺត ដែលជុងហ្គុកគឺកំពុងតែគេងលក់ដោយសារតែអស់កម្លាំង ណាមួយពេលនេះរាងកាយទាំងមូលរបស់គេគឺឈឺសង្គៀរពេញមួយតួខ្លួនតែម្តង ជាពិសេសគឺផ្នែកខាងក្រោមនឹងតែ
ម្តងហើយ ឈឺដូចជាមុខរបួសត្រូវដាក់ទឹកអាកុលយ៉ាងអញ្ចឹង។ ពីរយប់មិញមកដល់ព្រឹក ថេយ៉ុងលេងចាស់ដៃខ្លាំងណាស់ តែគេក៏មិនបានខឹងនឹងថេយ៉ុងដែរគេជាប្រពន្ធមានតួនាទីបំពេញចិត្តរបស់ប្តីមិនឲ្យខកបំណងឡើយ ទោះបីជាឈឺតិចតួច ក៏គេមិនហាស្តីដែរដើម្បីថេយ៉ុង។
« អ្នកម៉ាក់!ជួយរៀបចំអាហារពីឈុតលើកទៅខាងលើឲ្យខ្ញុំផង » ថេយ៉ុង ស្រែកប្រាប់គាត់ពីផ្ទះ
បាយមក ព្រោះគេកំពុងតែឆុងទឹកដោះគោ ដើម្បីប៉ូវប្រពន្ធដែលដេកស្ទិកនៅលើគ្រែ ព្រោះតែមានចំណែករបស់នាយដែរ ទើបនាយត្រូវបំរើថ្នាក់ថ្នមដូចជាមាសពេជ្របែបនេះ។
« មិចក៏មិនញាំនៅឯក្រោមទៅកូន ហើយចុះកូនជុងហ្គុកនោះ ម៉ាក់មិនបានឃើញគេចុះមកមួយព្រឹកធំហើយ » អ្នកស្រីគីម ដែលជាម្តាយសួរទៅកូនប្រុស ព្រោះគាត់កំពុងតែអង្គុយញាំបាយជាមួយនឹងស្វាមី ដោយមិនបានឃើញកូនប្រសារ ទើបគាត់សួររក ទោះ
បីជាគាត់ដឹងថាជុងហ្គុកមិនបានចុះមកញាំបាយព្រឹកដោយសារអ្វីក៏ដោយ តែនេះក៏ថ្ងៃត្រង់ហើយគួរណាតែចុះមកហើយ ស្មើនេះទៅហើយ។
« ជុងហ្គុក ងើបមិនរួចទេម៉ាក់ ខ្ញុំត្រូវយកថ្នាំឲ្យគេសិន ម៉ាក់កុំភ្លេចរៀបចំឲ្យខ្ញុំផងណា » ថេយ៉ុង និយាយរួចក៏យកថាស់ដែលមានទឹកដោះគោមួយកែវ នឹងមានថ្នាំតិចតួច ដូចជាថ្នាំបំបាត់ការឈឺចាប់អីបែបនឹង។ សម្តីរបស់នាយនិយាយចេញមកស្រស់ៗ មិនខ្មាស់អ្នកជាម្តាយបន្តិចសោះ រឿងបែបនោះក៏មកនិយាយឲ្យគាត់បានស្តាប់ខូចត្រចៀករបស់គាត់អស់តែម្តងហើយ ព្រោះគាត់ក៏យល់ន័យដូចគ្នាដែរ ហើយ
ក៏មិននឹកស្មានថាកូនគាត់លេងកូនប្រសាចាស់ដៃដល់ថ្នាក់ចុះមកញាំអីមិនបានបែបនេះសោះ។
DU LIEST GERADE
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
ActionKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom