ភាគទី40: ផ្តល់ឪកាសឲបងបានមើលថែឯង !!

1K 69 0
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី40🔥: ផ្តល់ឪកាសឲបងបានមើលថែឯង !! 

#Enjoy_reading

   ជុងហ្គុកចុះមកខាងក្រោមនាពេលល្ងាចដោយសារ
តែមានអារម្មណ៍ថាឃ្លានខុសពីធម្មតាបានជាគេចុះមករកអីញាំបានបន្តិចតែនរណាទៅដឹងថាបានលឺសម្លេងគូរស្នេហ៍មួយគូរកំពុងតែប្រលែងគ្នានៅលើសាឡុងមិនត្រឹមតែប៉ុណ្ណឹងនៅមានការថើបគ្នាបែបរោលរាលថែមទៀតផងឃើញបែបនេះរបស់ដែរញាំនៅលើដៃក៏ធ្លាក់មកដោយមិនដឹងខ្លួន ។ 
" ប្រាវ… " សម្លេងធ្លាក់បែកចានខ្ជាយទៅលើឥដ្ឋបង្អាក់ការថើបគ្នារបស់ពួកគេឲមើលមកតាមសម្លេងទើបថេយ៉ុងដឹងថាមនុស្សម្នាក់នោះគឺជាជុងហ្គុកទឹក
មុខរបស់គេមិនអាចបញ្ជាក់បានតែក៏បានឃើញពីទឹក
ភ្នែកដែរហូរស្រក់ចុះមកកាត់ផែនថ្ពាល់ចំណែកឯសេលីណាបានឃើញបែបនេះចិត្តរបស់នាងក៏ញញឹមឡើងមកសមចិត្ត 
" សុំ..សុំទោស " កាយតូចពោលពាក្យសុំទោសទាំង
ញ័របបូរមាត់មុននិងរត់ឡើងមកខាងលើវិញទាំងទឹក
ភ្នែករហាម ។
" ហឹុក..ហឹុក..មិចក៏ធ្វើបែបនេះ ? " សម្លេងយំខ្សឹបខ្សួលនៅតែបន្តលឺដោយឈឺចិត្តមិនបានប៉ុន្មានផងថេយ៉ុងក៏ដូចដើមថ្ងៃមុនទើបតែមានក្តីសុខជាមួយនិងរាងតូចតែពេលនេះនាយបែរជាមកសាងស្នេហ៍ឲរាងតូចបានឃើញទៅវិញនាយគិតថារាងតូចជាស្អីមិនចេះឈឺរឺក៏យ៉ាងមិចទេហេស ? បើដឹងបែបនេះថ្ងៃនោះគេក៏មិនព្រមធ្វើបែបនេះជាមួយនិងថេយ៉ុងដែរគ្រាន់តែចិញ្ចៀនមួយវង្ស់មិនអាចប្រាប់បានទេថាថេយ៉ុងលង់ស្រលាញ់ខ្លួននាយក៏អាចទិញវាមិនឲគេដឹងឲសង្សាររបស់នាយបានដូចគ្នាដែរ ។ 
" ថេយ៉ុងបងមិនបន្តទៀតទេហេស ? " សេលីណា ឃើញថេយ៉ុងឈប់សកម្មភាពនាងក៏និយាយឡើងព្រោះពេលដែលនាយបានឃើញរាងតូចនាយមាន អារម្មណ៍ថាខុសយ៉ាងខ្លាំងទៅលើជុងហ្គុកហើយនាយ ក៏ដឹងថាជុងហ្គុកខូចចិត្តកម្រិតណាព្រោះតែទឹកមុខ
សោកសៅបានបង្ហាញច្បាស់ណាស់ព្រមទាំងទឹកភ្នែកហូរមកក៏ច្រើនទៀត ។ 
" ចាំថ្ងៃក្រោយទៅបងបង្ហើយការងារបន្តិចសិន " ពោលចប់នាយក៏ឡើងទៅខាងលើតែម្តង ។ 
" មួយរយៈនេះបងកើតអីថេយ៉ុង ? បងមិនដែលប៉ះខ្លួនអូនហើយបងក៏ប្លែកខុសពីមុនច្រើនដែរ..កុំឲដឹងឲសោះណាថាបងខុសប្លែកដោយសារតែចនជុងហ្គុកនោះ " សេលីណា ក្តាប់ដៃជាប់នៅពេលដែលដឹងថា
ថេយ៉ុងប្រែប្រួលក៏ដោយសារតែជុងហ្គុកបើសិនជាបែបនិងមែននាងត្រូវតែរកវិធីដើម្បីឲជុងហ្គុកចាក
ចេញពីផ្ទះមួយនេះឲកាន់តែលឿនកាន់តែល្អបើមិនចឹងទេនាងប្រហែលជាអាចបាត់បង់ឪកាសក្លាយជាលោកស្រីផ្ទះមួយនេះជាមិនខានទេ ។ 
រីង...រីង...សម្លេងទូរស័ព្ទរបស់ជុងហ្គុកបានលោតឡើងទើបគេងាកមកចាប់អារម្មណ៍ព្រោះមិញនេះយប់ខ្លាំងពេកដល់ថ្នាក់ភ្នែកឡើងហើមអស់បាត់ទៅហើយ
" ហេលឡូhyung " ខ្សែម្ខាងទៀតជាចៅហ្វាយរបស់គេទើបគេជូតទឹកភ្នែកចេញឲស្អាតមុននិងលើកមកទទួល ។
" ជុងហ្គុកឯងកើតអីតើមែនទេ ? " ដោយសារតែសម្លេងរបស់រាងតូចរាងប្លែកបានជានាយសួរព្រោះតែបារម្ភព្រោះមិញនេះគេយំខ្លាំងពេកបានជាសម្លេងប្រែ
ប្រួលបន្តិចបន្តួច ។ 
" ខ្ញុំមិនអីទេhynugចុះhyungខលមកមានការអីតើមែនទេ " ជុងហ្គុក 
" គឺ..បងចង់បបួលឯងមកញាំបាយនៅខាងក្រៅបន្តិ តើឯងអាចមានពេលទំនេរមកបន្តិចតើបានទេ ? " អីុឈិន និយាយដោយអង្វរក៏ព្រោះថាគេចង់មានពេល វេលាតិចតួចនៅជាមួយនិងជុងហ្គុកបានពីរនាក់ម្តង
ដើម្បីនិយាយរឿងខ្លះប្រាប់ទៅជុងហ្គុក ។ 
" គឺថាខ្ញុំ… " ជុងហ្គុក 
" បងគ្រាន់តែសុំពេលនិងតែម្តងប៉ុណ្ណោះព្រោះថាបង
ខានមានពេលបែបនេះជាមួយឯងយូរមកហើយ " អីុឈិន និយាយបែបនេះវាកាន់តែធ្វើឲរាងតូចពិបាក
ចិត្តមិនដឹងថាគិតបែបណាឲល្អទេ ។ 
" ក៏បានខ្ញុំព្រមទៅជាមួយនិងបងៗកុំភ្លេចមកយកខ្ញុំនៅឯផ្ទះផងណា " ជុងហ្គុក និយាយទាំងស្នាម
ញញឹមដូចជាមនុស្សកំពុងតែនិយាយសាសងគ្នាតាមទូរស័ព្ទព្រោះគេបានឃើញថេយ៉ុងបើកទ្វារចូលមកបានជាគេយល់ព្រមទៅជាមួយតែម្តងដើម្បីចង់បញ្ឈឺរាងក្រាស់ដូចគ្នាថាគេមិនព្រមស្តាប់សម្តីរបស់នាយនិយាយ ។ 
" បានបើចឹងបន្តិចជួបគ្នា '' គ្រាន់តែរាងតូចនិយាយថាព្រមធ្វើឲនាយសប្បាយចិត្តមិនស្ទើរទេ ។ 
" និយាយជាមួយអ្នកណា ? ហើយចង់ទៅណា ? " ថេយ៉ុង ដើរចូលមកពាំងពីមុខជុងហ្គុកដែរបម្រុងនិងដើរទៅរកទូរដាក់សម្លៀកបំពាក់  ។ 
" ទៅក្រៅ " ជុងហ្គុក តបតែមួយម៉ាត់ដោយមិនសម្លឹងមើលមុខរបស់នាយអីបន្តិចហើយក៏ដើរយកខោអាវមកផ្លាស់នៅក្នុងបន្ទប់ទឹកដោយចេញមកវិញនៅសម្លៀកបំពាក់ស្អាតបាតមួយកំប្លែរ ។ 
" ខ្ញុំសួរថាឯងនិយាយជាមួយអ្នកណា ? " ថេយ៉ុង រាងតម្លើងសម្លេងបន្តិចព្រោះខឹងនិងរាងតូចដែលនិយាយគ្នាស្រួលៗមិនស្តាប់មានតែបែបនេះបានគេព្រមនិយាយស្រួលៗ ។ 
" បងអុីឈិនយ៉ាងមិច ? " ជុងហ្គុក 
" វាទៀតហើយមែនទេ ? ខ្ញុំប្រាប់ឯងប៉ុន្មានដងហើយថាមិនឲទៅនិយាយរឺក៏សិទ្និស្នាលជាមួយនិងវាហេតុអ្វីក៏ឯងមិនព្រមស្តាប់ " គ្រាន់តែលឺថាជាអាមុខញីម្នាក់និងថេយ៉ុងក៏ក្តៅឆេវតែម្តងទាំងដែលនាយធ្លាប់ប្រាប់ច្រើនដងហើយថាកុំឲទៅនិយាយរឺក៏ពាក់ព័ន្ធជាមួយនិងគេតែជុងហ្គុកនៅតែមិនស្តាប់សោះ ។ 
" គាត់គ្រាន់តែហៅខ្ញុំទៅញាំបាយគ្មានអ្វីច្រើនលើស
និងទេ " ជុងហ្គុក និយាយដោយកាយវិការធម្មតាបំផុតមិនចង់ឈ្លោះហើយក៏មិនចង់មានរឿងឲឈឺ
ក្បាលជាងនេះច្រើនទៀតដែរព្រោះគេនៅលុបបំបាត់រូបភាពរបស់ថេយ៉ុងនិងសង្សាររបស់នាយចេញពីខួរក្បាលមិនទាន់បាននៅឡើយទេ ។ 
" ទៅញាំបាយមិនមែនហួសទៅសុីគ្នានៅកន្លែងណា
មួយបន្តទៀតទេរឺ ? " ប្រយោគរបស់នាយធ្វើឲជុង
ហ្គុកសឹងតែអត់ទ្រាំមិនបានតែគេព្យាយាមទប់ឲជាប់បំផុត ។ 
" អាចបែបនិងក៏ថាបានដែរ " ពោលចប់ជុងហ្គុកក៏ដើរចេញមកព្រោះមិនចង់និយាយអ្វីច្រើននាំតែឈឺ
ក្បាលទឹកភ្នែកម្តងទៀតធ្វើឲថេយ៉ុងក្តាប់ដៃសឹងតែបាក់ដែលជុងហ្គុកហ៊ាននិយាយពាក្យនេះចេញមកដើម្បីបញ្ឈឺខ្លួនឯគេក៏មិនអាចធ្វើអ្វីបានក្រៅពីមើលរាងតូចឡើងឡានជាមួយនិងអ្នកផ្សេងចេញទៅតែ
ប៉ុណ្ណោះអារម្មណ៍ខឹងលាយប្រចណ្ឌក៏កើតមានឡើងព្រោះគ្រប់យ៉ាងបើមិនដោយសារតែថេយ៉ុងជាអ្នកផ្តើមទេរឿងវាក៏មិនក្លាយជាបែបនេះដែរបើគេចង់បន្ទោសគួរតែបន្ទោសខ្លួនគេផ្ទាល់មានប្រពន្ធហើយនៅឡើយទាក់ទងនិងសង្សារចាស់យកមកបញ្ឈឺរាងតូចដល់កន្លែងស្នាក់នៅផ្ទះជាមួយគ្នាហើយនៅមានអារម្មណ៍ថាស្រលាញ់ជុងហ្គុកទាំងដែលខ្លួនឯងមិនទាន់ដាច់ស្រេចជាមួយនិងសេលីណានៅឡើយបើសិនជានាយស្រលាញ់រាងតូចពិតមែននាយក៏មិនបញ្ឈឺរាងតូចដោយការថើបគ្នានៅចំពោះមុខរឺមួយក៏ចង់ដឹងថាការដែលនាយធ្វើនេះរាងតូចប្រចណ្ឌនិង
នាយរឺមួយក៏អត់ ? រឿងនេះវាច្បាស់ជាមែនដែលជុង
ហ្គុកខឹងហើយក៏ប្រចណ្ឌតែគេអាចធ្វើអ្វីបានទៅក្រៅពីដើរចេញព្រោះមិនអាចទ្រាំមើលគេទាំងពីរសាសងគ្នានៅចំពោះបន្តទៀតបានចង់ឲគេឈឺចាប់ដោយវិធីនេះវាច្បាស់ជាបានផលបែបនិងហើយបានជាជុងហ្គុកចង់បញ្ឈឺនាយវិញម្តងព្រោះចង់ដឹងថាថេយ៉ុងប្រចណ្ឌជាមួយគេរឺមួយក៏អត់ ? លទ្ធផលក៏បានឃើញពិត
មែនថេយ៉ុងគឺពិតជាប្រចណ្ឌជាមួយនិងខ្លួនដូចដែលគិត ។ 

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now