ភាគទី61: របស់គីមថេយ៉ុងតែម្នាក់🔞

1.2K 57 2
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី61🔥: របស់គីមថេយ៉ុងតែម្នាក់🔞

      « ថេយ៉ុង លោកធ្វើស្អីរបស់លោកនិង ? » ជុង
ហ្គុក ប្រញាប់ឃាត់ថេយ៉ុង នៅពេលដែលនាយចូលមករុញគេឲ្យផ្តឹបនិងជញ្ជាំង ។
      « ឯងធ្វើស្អីមានដឹងខ្លួនដែរទេ ? » ថេយ៉ុង សង្រ្គើតធ្មេញយ៉ាងខ្លាំងដែលជុងហ្គុកធ្វើខ្លួនដូចជា មិនដឹងរឿងអ្វីបែបនេះ ទាំងដែលខ្លួនរបស់គេក៏គួរតែដឹងហើយថាបានធ្វើអ្វីនោះ ។
       « ខ្ញុំធ្វើស្អី ? លោកចង់និយាយពីស្អីរបស់លោក
? » ថេយ៉ុង នៅមិននៅមកសួរជុងហ្គុកថាបានធ្វើស្អីទាំងដែលខ្លួនគេផ្ទាល់មិនយល់នូវអ្វីដែលនាយសួរផង គេមិចនិងដឹងបានទៅថាថេយ៉ុងចង់និយាយពីអ្វី ? មកដល់និយាយគ្នាមិនទាន់និងបានស្រួលបួលផង មកប្រើកម្លាំងរុញគេស្ទើរតែបាក់ខ្នងទៅហើយ ។
        « នៅមិនដឹងរឿងទៀត ? ដែលឯងឆ្លើយយល់
ព្រមធ្វើសង្សារជាមួយនិងអាម្នាក់និងវាជាស្អីវិញ ? » ថេយ៉ុង កើនកំហឹងឡើងឲ្យតែនឹកដល់ពេលដែលអ្នកទាំងពីរសារភាពស្នេហ៍ដាក់គ្នាមិញនេះទទួលស្គាល់ថានាយខឹង ហើយក៏ប្រចណ្ឌទៀតផងដែលជុងហ្គុកទៅយល់ព្រមជាមួយនិងអុីឈិន ។
        « ខ្ញុំព្រមធ្វើជាសង្សាររបស់អ្នកណា មានពាក់
ព័ន្ធអីនិងលោកទៅ ? » ជុងហ្គុក ឆ្លើយបញ្ឈឺនៅពេលដែលដឹងថានាយមានប្រតិកម្មយ៉ាងខ្លាំងដែលបាន
ឃើញហើយក៏ស្តាប់លឺនិងការនិយាយគ្នារបស់គេជាមួយនិងអុីឈិនមិញនេះ វាបញ្ជាក់បានថាដែលថេយ៉ុងចូលមកក៏ព្រោះតែសួរពីរឿងនេះដូចគ្នា ។
       « មិនពាក់ព័ន្ធជាមួយនិងខ្ញុំ ? ទាំងដែលខ្ញុំគឺជាប្តីរបស់ឯង លិខិតលែងលះក៏មិនទាន់សុីញេរួចរាល់នូវឡើយទេ តែឯងបែរជាឆ្លើយយល់ព្រមជាមួយនិងវាបានទៅរួចឯងគិតស្អី ? » ថេយ៉ុង សួរទៅជុងហ្គុកដោយកំហឹង នៅក្នុងក្រសែរភ្នែករបស់ជុងហ្គុកនូវពេលនេះដូចជាគ្មានរូបនាយក្នុងចិត្តតទៅទៀតទេ គឺវាទទេស្អាតជាអ្វីដែលនាយមើលឃើញ ។
        « ខ្ញុំប្រាប់ហើយថាមិនពាក់ព័ន្ធជាមួយនិងលោកទេ ហើយម្យ៉ាងទៀតពួកយើងទាំងពីរក៏មិនបាន
ជាអ្វីនិងគ្នាតទៅទៀតដែរ ដូច្នេះខ្ញុំចង់មានអ្នកណារឺមួយក៏អត់វាជារឿងរបស់ខ្ញុំ ព្រោះលោកមិនមែនជាប្តីរបស់ខ្ញុំ » លែងជាអ្វីនិងគ្នាទៀតហើយ គ្រាន់តែជុង
ហ្គុកចង់រកក្តីសុខដែលមានឲ្យខ្លួនតើវាខុសត្រង់ណាទៅ ? ត្រង់ថេយ៉ុងបែកពីរគេមិនទាន់និងបានប៉ុន្មានផងនាយអាចបណ្តើរសង្សាររបស់នាយមកជាសារណះបាន ចុះជុងហ្គុកគ្រាន់តែរកមើលមនុស្សល្អម្នាក់មកមើលថែចូលមកក្នុងជីវិតរបស់គេវាខុសតើមែន
ទេ ? យ៉ាងណាក៏អ្នកទាំងពីរ បានចប់គ្នាហើយដែរនូវឡើយតែណាត់ជួបគ្នារួចសុីញ្ញេលែងលះតែប៉ុណ្ណោះ ជុងហ្គុកក៏ចង់បានអ្នកមកមើលថែបេះដូងរបស់គេដូចគ្នា ។
      « ថ្ងូរក្រោមទ្រូងរបស់ខ្ញុំរាល់យប់នៅថាមិនបានពាក់ព័ន្ធជាមួយគ្នាទៀត..បានបើចឹងចាំខ្ញុំបញ្ជាក់ឲ្យថាឯងគឺជាប្រពន្ធរបស់ខ្ញុំ ហើយក៏ជារបស់ខ្ញុំតែម្នាក់គត់..ឆាប់មោណេះ… » ថេយ៉ុង
      « អាយយយ..លែងខ្ញុំ..លោកចង់នាំខ្ញុំទៅណា ? » ជុងហ្គុក ស្រែកចាចខណ:ដែលថេយ៉ុងចាប់អូស
ទាញដៃរបស់គេមួយទំហឹងដើរចេញពីបន្ទប់ទឹកចង់នាំទៅណាក៏មិនដឹង ។
      « ខ្ញុំនិងបញ្ជាក់ឲ្យឯងបានឃើញថាខ្ញុំនេះហើយគឺជាប្តីរបស់ឯង ជាប្តីតែម្នាក់គត់ » ថេយ៉ុង មិនឆ្លើយ
តបនិងសំណួរអ្នកម្ខាងទៀតគិតតែពីអូសជុងហ្គុកចេញទៅមិនឈប់ដោយពេលនេះអ្នកទាំងពីរគឺកំពុងតែដើរចេញពីហាងមកចំណតឡានក្រោយ មកចោលអ្នកទាំងពីរទៀតដែលកំពុងតែអង្គុយចាំនៅតុអាហារ ។
       « លែងខ្ញុំ..ខ្ញុំប្រាប់ថាឲ្យលោកលែងខ្ញុំថេយ៉ុង..
លែងខ្ញុំភ្លាម..លោកចង់នាំខ្ញុំទៅណា ? » ជុងហ្គុក ព្យាយាមរើចេញពីការចាប់របស់អ្នកម្ខាងទៀត តែព្យាយាមយ៉ាងណាក៏មិនបានសម្រេចទាល់តែសោះ ហើយក៏ខំបោះសំនួរសួរទៅនាយដោយចង់ដឹងថាគេនិងយកខ្លួនទៅណាតែមិនបានចម្លើយបានតែខាតទឹកមាត់ចោលទទេៗព្រោះគ្មានការឆ្លើយតបពីរអ្នកម្ខាងទៀតដែលគិតតែពីរអូសខ្លួនទៅមុខមិនឈប់ ។
       « ឌឹប… » មកដល់ក្នុងឡានភ្លាមថេយ៉ុងក៏ បោះជុងហ្គុកចូលទៅក្នុងឡានមិនប្រណីដៃដោយមិនគិត
ថាអ្នកម្ខាងទៀតមានការឈឺចាប់កម្រិតណានោះទេ ថេយ៉ុងមិនមាត់ក៏យកទូរស័ព្ទរបស់ខ្លួនហើយនិងរបស់ជុងហ្គុកចុចសរសេរអ្វីក៏មិនដឹងផ្ងើរទៅឲ្យអ្នក
ណាមួយក៏មិនដឹងគឺទាំងពីរតែម្តង ។
      « លោកធ្វើស្អីរបស់លោកនិង ? » ជុងហ្គុក ស្រែកសួរនូវពេលដែលនាយយករបស់គេហើយក៏ចុចអ្វីមួយនៅក្នុងនិងរួចក៏បោះវាទៅក្រោយពូកឡាន ហើយក៏ចូលទៅអង្គុយនៅកន្លែងបញ្ជាចង្កូតឡានបើកចេញទៅយ៉ាងលឿនដូចព្យុះតែម្តង ។
     « ទីត.. ខ្ញុំមានការជាបន្ទាន់ទើបត្រលប់ទៅផ្ទះវិញមុន សុំទោសដែលប្រាប់តាមសារបែបនេះ » សម្លេងសារពីរទូរស័ព្ទរបស់អ្នកទាំងពីរបានបន្លឺឡើង សេលីណាហើយនិងអុីឈិនគឺបានបើកមើលព្រមគ្នាតែម្តងចង់ទៅវិញក៏មិនប្រាប់សុខចិត្តមក ប្រាប់តាមសារទៅ
វិញទាំងដែលពួកគេខំអង្គុយរងចាំយូរណាស់មកហើយ ។

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Tempat cerita menjadi hidup. Temukan sekarang