ភាគទី55: ម៉ាក់មិនព្រមឲពួកឯងលែងលះគ្នាជាដាច់ខាត !!

822 47 6
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី55🔥: ម៉ាក់មិនព្រមឲពួកឯងលែងលះគ្នាជាដាច់ខាត !!

#Enjoy_reading 😘

     រាងកាយចំណាស់ពីរនាក់បោះជំហានឈានជើងចូលក្នុងភូមិគ្រឹះគីមដោយដំណើរស្វាហាប់ពួកគាត់ក៏គ្មានអ្នកណាក្រៅពីលោកស្រីគីមហើយនិងលោកគីម
នោះទេគាត់ទាំងពីរបានចាកចេញពីរផ្ទះមួយនេះពីរខែជាងមកហើយដោយសារតែទៅនៅមើលលោកតារបស់ថេយ៉ុងដែលគាត់មិនស្រួលខ្លួនតែដល់ពេលនេះគាត់ក៏បានធូរស្បើយច្រើនហើយទើបគាត់ទាំងពីរនាំ
គ្នាត្រលប់មកវិញ ។
" លោកប្រុសអ្នកស្រីត្រលប់មកវិញហើយ " ហ្វី រត់មកទទួលអ្នកជាចៅហ្វាយដោយមិនភ្លេចស្រែកទៅ
កាន់អ្នកផ្សេងទៀតដើម្បឲដឹងតួនាទីថាត្រូវធ្វើយ៉ាងមិចនៅពេលដែលមានម្ចាស់ផ្ទះមកពីរឆ្ងាយក៏ដូចជាមានភ្ងៀវមកលេងអីបែបនេះ ។
" មិចក៏ផ្ទះស្ងាត់បែបនេះហ្វី ? " លោកស្រីគីម សួរទៅហ្វីដែលគាត់ក៏បានហុចអាវក្រៅទៅឲនាងទទួលយកមកកាន់មុននិងរេភ្នែកសម្លឹងមើលជុំវិញផ្ទះឃើញថាស្ងប់ស្ងាត់ខុសពីរធម្មតា ។
" អ្នកបំរើនាំគ្នាទៅធ្វើការនៅខាងក្រោយអស់ហើយលោកស្រី " ហ្វី ប្រាប់ទៅកាន់គាត់មុននិងយកទឹកតែដែលក្មេងបំរើម្នាក់ទៀតយកមកដាក់ពីមុខពួកគាត់ទើបលោកទាំងពីរយកមកផឹកដើម្បីឲបានសើមបំពង់
.ករបន្តិចមកពីឆ្ងាយបែបនេះច្បាស់ណាស់ថានិងស្រេកទឹកហត់អស់កម្លាំង ។
" ចុះឯណាថេយ៉ុង ? " លោកគីម ចាប់អារម្មណ៍លើកូនប្រុសរបស់គាត់មុនគេដោយសារតែមិនបានឃើញហើយគាត់ក៏ដឹងថានាយច្បាស់ជានៅផ្ទះព្រោះឃើញឡានចតចោលនៅខាងក្រៅដោយមានអ្នកចាំលាងឲរួចជាស្រេចទើបគាត់អាចស្មានបាន។
" អ្នកប្រុសគាត់នៅខាងលើចាំខ្ញុំទៅតាមមកឲលោក
ប្រុស " ហ្វី ដើរអោនគំនាបពួកគាត់ទាំងពីរដើរឡើងទៅខាងលើដើម្បីទៅហៅថេយ៉ុងក៏ដូចជាប្រាប់នាយ
ថាលោកទាំងពីរបានត្រលប់មកវិញហើយ ។

   តុក~~~តុក~~~ សម្លេងគោះទ្វារនៅមុខបន្ទប់របស់ថេយ៉ុងដែលនាយគិតតែពីសង្ងំនៅក្នុងបន្ទប់មិនព្រមចេញទៅណាពេលដែលជុងហ្គុកចេញពីផ្ទះមួយនេះនាយក៏នៅតែក្នុងនិងតែម្តង ។
" មានការអី ? " ថេយ៉ុង ស្រែកពីខាងក្នុងព្រោះនាយកំពុងតែយកការងារមកធ្វើជាបន្លំរឿងដែលបានកើត
ឡើង ។
" លោកប្រុសនិងលោកស្រីធំគាត់មកវិញហើយអ្នក
ប្រុស " ហ្វី ប្រាប់តាមការដឹងព្រោះលោកទាំងពីរបានមកវិញពិតមែនហើយនៅចង់ជួបមុខរបស់ថែមទៀតផង ។
" ប៉ាម៉ាក់មកវិញហើយ " ថេយ៉ុង ទម្លាក់ប៊ិចចុះពោលពាក្យនេះឡើងនាយភ្លេចឲឈឹងថាប៉ាម៉ាក់របស់គេទៅមើលថែលោកតានៅឯស្រុកកំណើតរយះពេលជា
យូរមកហើយហើយគេក៏បានតែឆ្លៀតខលទៅសួរសុខទុកគាត់ម្តងម្កាលតែប៉ុណ្ណោះដោយសារតែរវល់ការងារមមាញឹកខ្លាំងពេកទើបគ្មានឪកាសបានទៅជួបមុខលោកផ្ទាល់ហើយក៏មិននឹកស្មានថាថ្ងៃនេះជាថ្ងៃដែលជុងហ្គុកចាកចេញពីផ្ទះមួយនេះទៅត្រូវនិងថ្ងៃដែលលោកទាំងពីរមកវិញដែរសោះមិនគិតអ្វីច្រើននាយក៏ដើរចេញពីរបន្ទប់ចុះទៅខាងក្រោមដើម្បីជួបពួកគាត់ទាំងពីរ ។
" លោកប៉ាអ្នកម៉ាក់ មកដល់យូរហើយមែនទេ ? " ថេយ៉ុង ចុះពីជណ្តើរឡើងញាប់ជើងដើម្បីមកទទួលអ្នក
មានគុណដែលគាត់កំពុងតែអានកាសែតនៅក្នុងបន្ទប់ទទួលភ្ងៀវពេលដែលបានលឺសម្លេងរបស់កូនគាត់ក៏ទុកចោលមួយឡែកសិនងាកមកនិយាយជា
មួយនិងកូនប្រុសបណ្តូលឆ្អឹងរបស់គាត់ ។
" ម៉ាក់ទើបមកដល់មិញនេះទេ ចុះកូនមិនទៅធ្វើការទេរឺ ? បានជាចតឡានចោលនៅមុខផ្ទះហើយកូនក៏សង្ងំនៅក្នុងបន្ទប់ទៀត " លោកស្រីគីម
" ថ្ងៃនេះខ្ញុំសម្រាកហើយក៏យកការងារមកពិនិត្យ
មើលនៅផ្ទះ..ចុះប៉ាម៉ាក់ពិសារអីហើយរឺនៅចាំខ្ញុំឲអ្នក
បំរើរៀបចំជូន " ថេយ៉ុង
" មិនអីទេប៉ាញាំរួចហើយ " លោកគីម
" ចុះលោកតាគាត់យ៉ាងមិចហើយម៉ាក់ ? បានគ្រាន់
បើហើយរឺនៅ ? " ថេយ៉ុង ចាប់ផ្តើមសួរពីរគាត់ចង់ដឹងថាលោកយ៉ាងមិចហើយមិនស្រួលខ្លួនយូរណាស់ដែរហើយតាមដែលប៉ាម៉ាក់របស់គេទៅមើលជាយូរខែថ្ងៃនាយក៏បារម្មណ៍ណាស់ដែរបើសិនជាគាត់មិនអី
ពិតមែនចឹងហើយបានជាលោកទាំងពីរក៏មិនមកដល់វិញនៅថ្ងៃនេះ ។
" គាត់បានគ្រាន់បើហើយទើបប៉ាហើយនិងម៉ាក់របស់ឯងត្រលប់មកវិញព្រោះទៅយូរណាស់ហើយការងារនៅក្រុមហ៊ុនឯងប្រាកដជាហត់ណាស់ហើយដែលត្រូវពិនិត្យមើលម្នាក់ឯងបែបនេះ " ទោះបីជាលោកគីមបានប្រគល់ក្រុមហ៊ុនទាំងមូលឲថេយ៉ុងជាអ្នកស្នងដំណែងជំនួសក៏ពិតមែនតែគាត់ក៏គិតដល់កូនប្រុសដូចគ្នាដែលរ៉ាប់រងជំនួសឪពុកបែបនេះយ៉ាងណាជាប្រធានគេក៏មានការហត់នឿយច្រើនដែរមិនមែនមានន័យថាឲតែជាម្ចាស់ក្រុមហ៊ុនទាំងមូលចូលចិត្តបញ្ជាអ្នកដទៃឲធ្វើនេះធ្វើនោះតាមតែចិត្តខ្លួនឯងនឹកឃើញនោះទេយ៉ាងណាក៏មួយថ្ងៃត្រូវដើរមើលការងារគ្រប់ទីកន្លែងពិនិត្យមើលឯកសារជាមុនសិនរឺមួយក៏ទំនិញដើម្បីកុំឲបញ្ជូនទៅភ្ងៀវមានការខូចខាតប្រការណា
មួយខាងគេនិងប្តឹងក្រុមហ៊ុនមួយពព្រឹចភ្នែកមិនខានទេ ។
" ខ្ញុំមិនអីទេប៉ា " ថេយ៉ុង ទោះបីជាហត់នឿយនិងរឿងការងារយ៉ាងណាក៏នាយស៊ូទ្រាំដែរដើម្បីក្រុមហ៊ុនរបស់នាយនិងធ្វើឲគ្រួសារមានមុខមាត់ ។
" ហើយចុះឯណាជុងហ្គុ៎.. "
" អៅលោកប៉ាអ្នកម៉ាក់មកវិញហើយមែនទេ ? " សេលីណា មិនដឹងថាចេញមកពីណាមកនិយាយជាមួយនិងប៉ាម៉ាក់កាត់សម្តីរបស់គាត់ដែលប្រុងនិងសួររកកូនប្រសាររបស់គាត់ ។
" សេលីណាមិចក៏នាងមកនៅទីនេះ ? " លោកស្រីគីម ងើបឈរនិយាយជាមួយនាងគាត់ភ្ងាក់ផ្អើលដែលបានឃើញវត្តមានរបស់នាងនៅក្នុងផ្ទះមួយនេះហើយនៅហៅគាត់សិត្និស្នាលទៀតផងទាំងដែលកន្លងមកកូនប្រុសរបស់គាត់បានបែកគ្នាជាមួយនាងរួចហើយមិចក៏ពេលនេះនាងមកនៅផ្ទះមួយនេះទៅ
វិញ ?
" ខ្ញុំនៅផ្ទះមួយនេះយូរណាស់មកហើយអ្នកម៉ាក់ " សេលីណា
" យូរណាស់មកហើយ ? បានន័យថាមិចថេយ៉ុង ? មិចក៏នាងមកនៅផ្ទះមួយនេះដោយមិនប្រាប់ម៉ាក់ឲដឹង ? ហើយមិចក៏ឯងព្រមឲនាងមកនៅជាមួយក្រែងថាពួកឯងទាំងពីរបែកគ្នាហើយមិនចឹង ? ចុះជុងហ្គុកនោះគេមិនថាអីទេរឺដែលឯងធ្វើបែបនេះដាក់គេ ? " លោកស្រីគីម សួរទៅកូនប្រុសមួយប្រយោគតែម្តងព្រោះតែគាត់កើតក្តីងើយឆ្ងល់ជាខ្លាំងគាត់មិននៅតែប៉ុន្មានខែសោះសេលីណាក៏លេចមុខនៅផ្ទះរបស់គាត់ហើយចុះក្រែងថាពួកគេទាំងពីរបែកគ្នា
ហើយមិនចឹងមិចក៏ថេយ៉ុងព្រមឲនាងមកនៅទីនេះទៅវិញ ? អ្វីដែលពិសេសនោះចុះជុងហ្គុកមិនថាអ្វីឲនាយទេរឺហើយជុងហ្គុកដឹងទេថាកន្លងមកថេយ៉ុងធ្លាប់ជាសង្សារជាមួយនិងនាងបើមករស់នៅជាមួយគ្នាបែបនេះជុងហ្គុកនិងឈឺចិត្តកម្រិតណា ។
" កូនប្រសាររបស់អ្នកម៉ាក់លែងមានតទៅទៀតហើយព្រោះបន្តិចទៀតនេះខ្ញុំនិងហើយដែលជាកូនប្រសារ
របស់អ្នកម៉ាក់ហើយនិងលោកប៉ាព្រោះថេយ៉ុងគេនិងលែងលះជាមួយនិងជុងហ្គុកឆាប់ៗនេះហើយ " សេលីណា
" លែងលះ ? បានន័យថាមិចថេយ៉ុងប៉ាមិនយល់ទេ " លោកគីម ស្ទុះងើបឈរភ្លាមនៅពេលដែលសេលីណានិយាយដល់ការលែងលះរវាងកូនប្រសារហើយនិងកូនប្រុសនេះគាត់មិននៅតែពីរខែជាងសោះហេតុ
អ្វីក៏គ្រប់យ៉ាងឈានដល់ដំណាក់កាលលែងលះបែប
នេះ ? តើមានរឿងអ្វីរវាងពួកគេទាំងពីរដែលគាត់មិន
ដឹងមែនទេ ? មកវិញថានិងហាមាត់សួរកកូនប្រសារ
សេលីណាក៏បង្ហាញមុខហើយនៅនិយាយថានិងក្លាយជាកូនប្រសាររបស់គាត់ទៀតនៅឡើយកូន
ប្រសាររបស់គាត់ពិតប្រាកដបែរជារកលែងគ្នាទៅវិញពេលនេះពួកគេទាំងពីរវល់អស់ហើយ ។
" ជុងហ្គុកគេមានសាហាយ " ថេយ៉ុង ដែលស្ងាត់មាត់មកជាយូរក៏និយាយគ្រប់យ៉ាងឲពួកគាត់ទាំងស្តាប់រវាងពួកគេថាហេតុអ្វីបានជាឈានដល់ដំណាក់កាលលែងលះគ្នាបែបនេះ ។
" ហេតុអីក៏ឯងមិនស្តាប់ហេតុផលរបស់គេសិន " លោកស្រីគីម និយាយដោយសម្លេងរាងខឹងបន្តិចមានរឿងដល់ថ្នាក់ហើយមិចក៏កូនប្រុសរបស់គាត់មិនព្រមស្តាប់ហេតុផលគ្នាបែបនេះគាត់ជឿជាក់លើជុងហ្គុកទោះបីជាស្គាល់គ្នាមិនបានយូរតែគាត់ដឹងចិត្តរបស់គេមិនមែនជាមនុស្សបែបនិងលើកលែងតែកូនរបស់គាត់ទៅវិញទេដែលថាអាចជាមានដូចជាមាននាងសេលីណាពេលនេះក៏ថាបានដែរ ។
" ខ្ញុំជឿនូវអ្វីដែលខ្ញុំបានឃើញណាម៉ាក់ " ថេយ៉ុង
" រឿងប៉ុណ្ណឹងឯងមិនព្រមស្តាប់ហេតុផលរបស់គេសិនប៉ាជឿជាក់លើកូនប្រសាររបស់ប៉ាថាគេគ្មានថ្ងៃធ្វើបែបនិងជាដាច់ខាត " លោកគីម អះអាងជំនួសជុងហ្គុកព្រោះគាត់ពិតជាជឿជាក់ពិតមែនបើសិនជាជុងហ្គុកជាមនុស្សបែបនិងពិតមែនគាត់ក៏មិនព្រមស្រលាញ់ជុងហ្គុករហូតដល់ឲរៀបការជាមួយនិងកូនគាត់បែបនេះទេហើយម្យ៉ាងទៀតគាត់ចង់ឲកូនប្រុសរបស់គាត់បានល្អគាត់ប្រហែលជាមិនព្រមរើសអ្វីដែលមិនល្អមកឲនាយនោះទេដូចជាសេលីណានាងគឺជាមនុស្សដែលមើលឃើញតែលុយរបស់នាយបែបនិងហើយបានជាគាត់ព្រមបំបែកបំបាក់ពួកគេទាំងពីរដោយឲរៀបការជាមួយជុងហ្គុកទៅវិញ ។
" ម៉ាក់គ្មានថ្ងៃឲពួកឯងទាំងពីរលែងលះគ្នាជាដាច់
ខាត គីម ថេយ៉ុង " លោកស្រីគីម និយាយទាំងសង្កត់សម្លេងនៅត្រង់ឈ្មោះរបស់ថេយ៉ុងដោយហៅទាំងត្រកូលមកជាមួយបន្ទាប់មកគាត់ក៏ឡើងទៅខាងលើដោយសារតែខឹងកូនរបស់គាត់ដែលត្រចៀកស្រាលភ្នែកខ្វាក់គ្រាន់តែរូបភាពមួយនោះសោះនាយហ៊ានចង់លែងលះជាមួយនិងមនុស្សដែលគាត់រើសឲដោយមិនព្រមស្តាប់ការបកស្រាយរបស់ជុងហ្គុកសិនដេកចាំទៅថាគាត់ព្រមឲពួកគេទាំងពីរលែងលះគ្នានោះហើយសេលីណាក៏គ្មានថ្ងៃជាកូនប្រសាររបស់គាត់បានជាដាច់ខាត ។
" គិតឡើងវិញណាថេយ៉ុងកុំឲបាត់បង់របស់ល្អដែលនៅជិតខ្លួនហើយស្រវ៉ាយករបស់មិនល្អមកដាក់ក្បែរខ្លួន " លោកគីម ទះស្មាររបស់ថេយ៉ុងដើម្បីឲនាយគោតឡើងវិញថាអ្វីជាអ្វីឲពិតប្រាកដសេលីណាបានត្រឹមតែក្តាប់ដៃមិនព្រមនិយាយស្តីលោកទាំងពីរថាឲនាងបែបនេះហើយនាងនៅមានមុខអ្វីនិយាយបានទៀតទៅក្រៅពីឈរស្តាប់ពួកគាត់និយាយទាំងកំហឹងតែប៉ុណ្ណឹង... ។

       ខមិនសាច់រឿងផងណា 💜

#JK🐰

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Tahanan ng mga kuwento. Tumuklas ngayon