Part13: ជួបគ្នាម្តងទៀត !!

979 66 1
                                    


" Alice យើងនៅខាងនេះ " Alice គឺជាមិត្តរបស់ពួកគេទាំងពីនាងមានអាយុស្មើនិងពួកគេដូចគ្នាដែរ ហើយនាងគួរឲស្រលាញ់ខ្លាំងណាស់តែសុភាពបន្តិច


" Jimin យើងគិតថាមកដល់មុនឯងហើយតែទី
បំផុតឯងក៏នៅតែមកមុនយើងដដែល " Alice


" តាមពិតយើងក៏ទើបតែមកដល់ដែរមិនយូរប៉ុន្មានទេ មុនឯងបន្តិចនិងឯង " Jimin


" ហើយចុះនេះ Jungkook គេមិនមកទេរឺ ? មិចក៏មិនឃើញគេបែបនេះ ? " នាងងាកចុះងាកឡើងដើម្បីរកមើលមិត្តម្នាក់ទៀត


" យើងបានលឺថាថ្ងៃនេះគេរវល់ប៉ាម៉ាក់ក្មេកទៅមើល
ថែលោកតានៅឯទីណាទេយើងភ្លេចចឹងហើយបានជាគេមិនមក " jimin ក៏ប្រាប់នាងតាមអ្វីដែលបាននិយាយជាមួយនិង Jungkook មិញនេះក្រោយ
ពេលដែលគេអង្គុយរងចាំនាងទើប call សួរតែម្តងទៅ


" នេះតើគេអាចនិងខឹងយើងដែរទេដែលមិនបានទៅចូលរួមថ្ងៃការរបស់គេនោះ " នាងនិយាយទាំងអោនមុខចុះព្រោះនៅថ្ងៃនោះនាងរវល់បានជាគ្មានពេលទៅចូលរួមពិធីមង្គលការមិត្តសម្លាញ់ទាំងដែលពួកគេបានសន្យាថាបើសិនជាក្នុងចំណោមនរណាម្នាក់បានរៀបការមុនគេនោះនិងមានវត្តមានមិត្តសម្លាញ់របស់គេជាមិនខានតែនេះនាងបែរជាគ្មានវត្តមានទៅវិញ បែបនេះហើយបានជានាងខ្លាចថា Jungkook គេ អាចខឹងនាងក៏ថាបានដែរ


" នែ៎!! នេះឯងជាមិត្តនិងអាគុកប៉ុន្មានឆ្នាំហើយ ?ឯងគិតថាវាជាមនុស្សបែបនិងមែនទេ ? ឯងគិតថាវាជាមនុស្សគ្មានហេតុផលតើមែនទេ ? " Jimin សួរទៅនាងបែបហួសចិត្តមិននឹកស្មាននាងគិតបែបនិងសោះទាំងដែលពួកគេគឺជាមិត្តនិងគ្នាយូរហើយគួរណាតែបានស្គាល់ចិត្តគ្នាច្បាស់រឿងប៉ុណ្ណឹងច្បាស់ណាស់ថា Jungkook គេនិងមិនខឹងនិងនាងទេ


" យើងគ្រាន់តែខ្លាចថាវានិងខឹងតែប៉ុណ្ណឹងឯង " Alice


" ពួកយើងស្គាល់គ្នាយូរហើយរឿងប៉ុណ្ណឹងវាដឹងច្បាស់ណាស់ឯងរវល់គ្មានពេលមកគ្មានអ្នកណាទៅខឹងទេ មិចក៏ទៅគិតបែបនិងទៅកើតដែរនេះបើសិនជាអាគុកវាដឹងថាឯងគិតបែបនិងវាច្បាស់ជាអន់ចិត្តនិងឯងខ្លាំងណាស់ " Jimin


💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now