Part23: ចាំលក្ខខណ្ឌរបស់យើងផង !!

1.1K 66 0
                                    

    
Jungkook កំពុងតែអង្គុយនៅក្នុងបន្ទប់នៅពេលដែលគេភ្ងាក់មកនៅព្រឹកថ្ងៃថ្មីរងចាំប្តីរបស់គេដែលចូលក្នុងបន្ទប់ទឹករ៉ាប់ម៉ោងហើយពេលនេះនៅមិន
ទាន់បានឃើញចេញមកវិញទៀតមិនដឹងថានាយចូលទៅងូតទឹករឺក៏ចូលទៅគេងក្នុងនិងឲប្រាកដ ? 


" ចូលម្តងទៅ " នាយចេញមកវិញក៏បញ្ជារាងតូចឲចូលម្តងគេមិនមាត់ក៏ដើរចូលទៅវឹងព្រោះថ្ងៃនេះគេអាចទៅធ្វើការបានហើយព្រោះមានអារម្មណ៍ថាមិន
សូវជាឈឺអ្វីប៉ុន្មានទៀតទេបានជាគេចង់ទៅធ្វើការដូច
ដើមវិញខានធ្វើប៉ុន្មានថ្ងៃហើយច្បាស់ជាអ្នកនៅក្នុង
ក្រុមហ៊ុនសួរលាន់មិនខានទេហើយម្យ៉ាងទៀតរាងក្រាស់ជាអ្នកជូនទៅព្រោះផ្លូវទៅធ្វើការជាមួយគ្នាតែមិនមែនជូនដូចជាលើកមុនហើយទុកចូលកណ្តាល
ផ្លូវទៀតទេ ។ 


គេចេញមកវិញបានស្លៀកពាក់រួចជាស្រេចតែក៏ត្រូវជ្រួញចិញ្ជើមចូលគ្នានៅពេលដែលបានឃើញនាយមិនទាន់រៀបចំសម្លៀកបំពាក់ឲបានរៀបរយនៅយូរ
ហើយប្រកាច់ធ្វើស្អីទៀតមនុស្សកំពុងតែប្រញាប់ស្រាប់ផង ។ 


" មិចក៏មិនទាន់រៀបចំខ្លួនទៀត ? នេះខ្ញុំត្រូវទៅយឺតដោយសារតែលោកមិនខានទេ " Jungkook ច្រត់
ដៃនិងចង្កេះថាឲនាយមើលនាយធ្វើមុខចុះដូចជាគ្មានរឿងអ្វីកើតឡើងទៅកើតដែរ 


" ភ្លេចហើយតើមែនទេតួនាទីរបស់ឯងគឺជាអ្វី ? " Jungkook គិតបន្តិចមុននិងនឹកឃើញលក្ខខណ្ឌដែលពួកគេទើបតែនិយាយ ជាមួយគ្នាពីលើកមុន 


ដោយគិតឃើញហើយគេក៏ដើរទៅយកក្រវ៉ាត់ករមកពាក់ឲរាងក្រាស់តែដោយសារតែកម្ពស់របស់គេមិន
ដល់បានជាគេឡើងលើគ្រែដើម្បីងាយស្រួលពាក់ឲ 


" ន៎ែ!!ដកដៃរបស់លោកចេញភ្លាម " កំពុងតែពាក់ឲសុខៗនាយក៏យកដៃរបស់គេមកអោបចង្កេះរបស់រាងតូចធ្វើមើលតែស្អីទៅហើយ 


" យ៉ាងមិច ? គ្រាន់តែអោបចង្កេះប៉ុណ្ណឹងមិចក៏រអ៊ូរម្លេះ ? ចុះពេលដែលខ្ញុំនៅពីលើឯងហើយចាប់អុកនោះមិចក៏មិននិយាយអ្វីខ្លះផងទៅ ? " Taehyung និយាយហីៗហាក់មិនខ្មាស់និងសម្តីដែលគេនិយាយ
ចេញមកមិញនេះសោះចំណែកឯអ្នកដែលស្តាប់មុខក្រហមសឹងតែរត់ចេញទៅក្រៅបាត់ទៅហើយមិន
មែនគេអៀនទេតែដោយសារតែគេចង់រត់ទៅក្រៅទៅរកអ្វីដែលមកបង្រ្គាបនាយម្នាក់នេះដែលនិយាយគ្មាន ចេះគិតអ្វីទេទាំងដែលខ្លួនឯងជាអ្នកបង្ខំគេសោះ 


💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now