ភាគទី48: ជុងហ្គុកនៅឯណា ??

746 42 0
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី48🔥: ជុងហ្គុកនៅឯណា ??

#Enjoy_reading

     ជុងហ្គុកបានដើរចេញមកខាងក្រៅដោយថេយ៉ុងជាអ្នករងចាំនៅក្នុងបន្ទប់មិនចង់ចេញមករំខានការនិយាយគ្នារបស់មិត្តភក្តិពួកគេទាំងពីរក្នុងចិត្តក៏ឆ្ងល់បន្តិចដែរមិចក៏ជីមីនហៅទៅនិយាយគ្នានៅម៉ោងស្មើរនេះដែលមនុស្សម្នារគ្រប់គ្នានាំគ្នាសង្ងំគេងអស់ហើយនិងតែនាយក៏មិនអាចធ្វើអ្វីបានព្រោះគ្រាន់តែឆ្ងល់តែប៉ុណ្ណឹងឯង ។ ជុងហ្គុកដើរចេញមកជួបនៅកន្លែងដែលជីមីនបានប្រាប់ឲនៅចាំតាមដែលនិយាយគ្នាគឺនៅមិនឆ្ងាយពីបន្ទប់របស់ជីមីនប៉ុន្មានទេគេដើរមកដល់រងចាំជីមីនចេញមកជួបដោយផ្ទាល់ព្រោះមិនចង់លើកដៃគោះទ្វារខ្លាចថារំខានយ៉ុនហ្គីដែលគេងជា
មួយហើយក្នុងចិត្តក៏មិនគិតអ្វីច្រើនព្រោះជីមីនជាអ្នកណាត់គេមកដោយខ្លួនឯងចឹងហើយជីមីនច្បាស់ជាចេញមកជាមិនខានទេជុងហ្គុកក៏មិនបានឆ្ងល់ថាហេតុអ្វីបានជាជីមីនមិនព្រមខលមកប្រាប់ដោយខ្លួន
ឯងចាំបាច់អីពឹងឲសន្តិសុខខលមកធ្វើអ្វីទាំងដែលពួកគេទាំងពីរគឺគេងបន្ទប់ជិតគ្នាសោះដែរចេញមកហៅតែបន្តិចក៏បានដែរតែនេះជីមីនបែរជាឲសន្តិសុខប្រាប់ជំនួសទៅវិញ ។
" មិចក៏ស្មើរនេះហើយអាមីនមិនទាន់ចេញមកទៀត
? " ជុងហ្គុក ឈររអ៊ូរម្នាក់ឯងព្រោះថាគេក៏ឈរចាំយូរណាស់ដែរមកហើយឡើងមូសសុីជើងអស់ហើយនៅមិនទាន់បានឃើញគេចេញមកទៀត ។ ចំណែកឯអុីឈិនឯណេះវិញក៏កំពុងតែឈរចាំមើលសន្តិសុខដើម្បីឲយកឡានរបស់នាយចេញដូចគ្នាតែថាតាំងពីខលប្រាប់ហើយនាយក៏ចុះមកស្មើរនេះហើយនៅមិន
ទាន់បានឃើញមកដូចគ្នា ។
" ឌឹប..អឹក " មួយដំបងបានវាយទៅលើអុីឈិនយ៉ាងដំណរធ្វើឲនាយត្រូវដួលនៅលើដីសន្លប់ភ្លាមៗនៅនិងកន្លែងតែម្តង ។
" នៅឈរដល់ណាទៀតមិចក៏មិនមកជួយលើកគ្នាមក " សេលីណា បានបញ្ជាទៅកាន់នីកគីដែលឈរញ័រដៃព្រោះនាងភ័យខ្លាចដែលបានឃើញសកម្មភាពរបស់សេលីណាវាយខ្នងរបស់អុីឈិនដោយមិនស្ទាក់
ស្ទើរឯនាងគ្រាន់តែមើលក៏ភ័យជំនួសបាត់ទៅហើយមិននឹកស្មានថានាងហ៊ានដល់ថ្នាក់និងសោះមុនដំបូងខំគិតថាផែនការមួយនេះវាងាយស្រួលដូចជាបកចេកតែដល់ពេលមកធ្វើផ្ទាល់ដូចជាគេចពីប៉ូលីសដែលដេញចាប់ចោរយ៉ាងមិចក៏មិនដឹងទេ ។
" អឺ..អឺ " នីកគី ក៏ចូលទៅជួយគ្រាអុីឈិនដើរទៅរកបន្ទប់របស់នាយទាំងពិបាកព្រោះនាយមានមាឌធំវាពិបាកសម្រាប់ពួកនាងដែលមានខ្លួនតូចទោះបីជាមានគ្នាពីរនាក់ក៏ដោយតែកម្លាំងវាក៏មានមិនច្រើនប៉ុន្មានទេ !! ឡើងមកដល់លើផ្ទះសេលីណាបានងាក
មើលឆ្វេងស្តាំសិនមុននិងដើរទៅរកបន្ទប់របស់អុី
ឈិនដែលនៅមិនឆ្ងាយប៉ុន្មានទេព្រោះនាងមិនបានឃើញមនុស្សឆ្លងកាត់ហើយក៏ដើរចូលទៅក្នុងតែម្តងដោយមានមនុស្សម្នាក់ទៀតបានគេងសន្លប់នៅក្នុងនិងដូចគ្នាហើយវាក៏មិនមានអ្នកណាក្រៅពីជុងហ្គុកដែលមុននេះគេបានឈររងចាំជីមីនដូចតាមការដែលនិយាយបានមួយសន្ទុះក្រោយមកមិនដឹងថាមានអ្នក
ណាយកក្រណាត់អីក៏មិនដឹងមកខ្ទប់មាត់របស់គេដោយសារតែក្រណាត់មួយនោះមានជាតិថ្នាំសន្លប់ទើបរាងតូចសន្លប់ដូចបានសម្រេចទោះបីជារើសយ៉ាងណាក៏មិនបានផលដែរព្រោះអ្នកដែលចាប់គេនោះមានគ្នាពីរនាក់តែជុងហ្គុកក៏មិនដឹងថាជាអ្នកណាដែរដោយសារតែនៅពីក្រោយចឹងហើយទើបមិនបានឃើញមុខបែបនេះ ។
" ឆាប់ឡើងមកជួយគ្នាមក " សេលីណា ចាប់ផ្តើមតឿនមិត្តរបស់នាងម្តងទៀតព្រោះអារម្មណ៍របស់នីកគីភ្លឹកៗយ៉ាងមិចក៏មិនដឹងនេះយប់ក៏ជ្រៅណាស់ដែរហើយមិនព្រមមកជួយគ្នាឲរៀបឲលឿនទេនៅសើកៗដូចជាអណ្តើកឲតែនាងហត់ម្នាក់ឯងទៅកើតដែរ ។
" គឺយើងភ័យនិងណា " នីចគី គឺពិតជាភ័យពិតមែនចុះបើសិនជាមានអ្នកណាមកឃើញនាងនិងសេលីណាបានធ្វើបែបនេះហើយយកទៅប្តឹងប៉ូលីសមិនសោយធំទៅហើយទេអី ។
" ភ័យស្អីបើឯងមិនព្យាយាមធ្វើឲរួចរាល់មុព្រះអាទិត្យរះទេច្បាស់ណាស់ថាទង្វើររបស់ឯងហើយនិងយើងកំពុងតែធ្វើនៅពេលនេះនិងបានដូចដែលឯងកំពុងតែគិតមិនខានទេ " សេលីណា ដឹងថាមិត្តរបស់នាងមានការភ័យខ្លាចព្រោះនាងអាចស្មានដឹងបានថានីកគីគិតអ្វី ។
" អឹម… " នាងងក់ក្បាលរួចក៏ចាប់ផ្តើមធ្វើតាមផែន
ការដែលបានរៀបចំទុកមុនដំបូងសេលីណាចាប់ផ្តើមដោះសម្លៀកបំពាក់របស់ពួកគេទាំងពីរដោយយកភួយមកក្រោបទម្រាំតែរួចរាល់ពេលនេះគឺខ្លួនជុងហ្គុកហើយនិងអុីឈិនគឺទទេស្អាតគ្មានសូម្បីតែខោក្នុងទាំងពីរនាក់បន្ទាប់មកនាងក៏ចាប់ផ្តើមរករបស់តុប
តែងខ្លួនរបស់មនុស្សស្រីយកមកលាបនៅត្រង់.ករបស់ពួកគេទាំងពីរធ្វើដូចជាបានបន្សល់ស្លាក់ស្នាមឲគ្នាទៅវិញទៅមកហើយក៏មានស្នាមធ្មេញគឺដូចបេះបិតតែម្តង ។
" រួចរាល់ហើយតែប៉ុណ្ណឹងឯងហើយនិងថេយ៉ុងលែង
គ្នាមុនរយះពេល6ខែមកដល់មិនខានទេ " សេលីណា ញញឹមចុងមាត់នៅទីបំផុតឪកាសរបស់នាងក៏
បានមកដល់ស្អែកឡើងនិងមានឈុតឆាកធំឲមើលការសម្តែងរបស់ប្តីប្រពន្ធមួយគូរដែលស្រលាញ់គ្នាបាត់មុខគ្នាមិនបានបន្តិចទៀតនេះគ្រប់យ៉ាងវានិងផ្លាស់ប្តូរទាំងស្រុង ។
" បើចឹងយើងឆាប់ចេញទៅវិញទៅខ្លាចមានគេមក
ឃើញ " នីកគី ឲ្យយោបល់មុននិងសេលីណាងក់
ក្បាលហើយក៏ហើយអើត.កមើលសិនក្រែងលោមានមនុស្សឆ្លងកាត់តែមិនឃើញមានមនុស្សពួកនាងក៏ដើរចូលបន្ទប់វិញរៀបចំខ្លួនគេងចាំមើលស្អែកនិងមានល្ខោនឲនាងពីរនាក់មើលមិនខានទេ ។

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now