ភាគទី58: សង្ស័យ !!

816 43 7
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី58🔥: សង្ស័យ !!

#Enjoy_reading

    បន្ទាប់ពីយ៉ុនហ្គីហើយនិងជីមីនចេញទៅផុតថេយ៉ុងក៏មកសង្ងំគិតរកវិធីបន្តថាត្រូវធ្វើយ៉ាងមិចតទៅ
ទៀតចំពោះផែនការដែលនាយបានសាងទុក ? នាយ
សង្ឈឹមថាគ្រប់យ៉ាងនិងបានឆាប់ចប់ ហើយនិងចាប់
ផ្តើមជាថ្មីជាមួយមនុស្សដែលនាយស្រលាញ់បន្តទៀត 
    « សេលីណាអូនទើបមកពីណា ? » ថេយ៉ុង ដែលកំពុងតែអង្គុយនៅលើសាឡុងចោតសួរទៅនាងនៅ
ពេលដែលបានឃើញនាងដើរចូលមកខាងក្នុងជា
មួយនិងទឹកមុខស្រស់បោះញញឹមញញែមខុសពីធម្មតា ព្រមទាំងនៅក្នុងដៃមានរបស់របរជាច្រើនទៀត វាបញ្ចាក់បានថានាងទើបមកពីផ្សារទំណើបដូច
ដែលជីមីនបានឲ្យមើលរូប តែនាយគ្រាន់តែបន្លំសួរតែប៉ុណ្ណោះ ។
    « អឹ..គឺ..អូ..អូនទើបមកពីរផ្សារជាមួយនិងនីកគីហើយនិងមីកគី » សេលីណា ឆ្លើយទាំងរដិបរដុបដោយខ្លាចថានាយនិងត្រូវចាប់ពិរុក្សបានថានាងមកពីណាជាមួយនិងអ្នកណា ទើបនាងនឹកឃើញឈ្មោះរបស់មិត្តនាងមុនគេតែម្តងមកនិយាយប្រាប់ថេយ៉ុង ព្រោះភាគច្រើននាងតែងតែចេញទៅណាមកណាជាមួយនិងមិត្តពីរនាក់និងទើបថេយ៉ុងមិនដែលសង្ស័យ អញ្ចឹងហើយបានជានាងយកឈ្មោះរបស់ពួកគេមកពាក់ព័ន្ធដោយមិនឲ្យពួកនាងដឹង ។
     « របស់ក្នុងដៃអូនមានច្រើនខ្លាំងណាស់ អូនមានលុយមកពីណាទិញទៅ ? ឃើញថាបងមិនទាន់បានឲ្យលុយអូននៅឡើយទេប៉ុន្មានថ្ងៃមកនេះ » ថេយ៉ុង ព្យាយាមដេញជើងរបស់នាងក្រែងលោអាចចាប់ការ
កុហករបស់នាងបានខ្លះ ភាគច្រើនមនុស្សដូចជាសេលីណានាងចាយលុយខ្ជះខ្ជាយខ្លាំងណាស់ ថេយ៉ុងឲ្យត្រឹមមួយថ្ងៃអីនាងក៏ចាយអស់បាត់ទៅហើយ វាចម្លែកត្រង់ថាប៉ុន្មានថ្ងៃដែលមានរឿងថេយ៉ុងដូចជាមិនទាន់បានបើកកាបូបលុយឲ្យនាងមួយសេនទេ មិចក៏ពេលនេះនាងបែរជាមានលុយដើរលេងទិញរបស់ថ្លៃជាច្រើន នាយសួរបែបនេះដើម្បីដេញជើងតែប៉ុណ្ណោះ ។
    « គឺ..គឺថ្ងៃនោះដែលបងឲ្យកាតខ្មៅមកអូននោះអី អូនមិនទាន់បានចាយអស់នូវឡើយទេ ទើបអូនទៅទិញថ្ងៃនេះបង្ហើយតែម្តងទៅ » សេលីណា ឆ្លើយទាំងបែកញើសជោគព្យាយាមធ្វើខ្លួនឲ្យត្រឹមត្រូវបំផុត មានអារម្មណ៍ថាថេយ៉ុងដូចជាកំពុងតែចាប់អ្វីមួយពីនាង
យ៉ាងចឹង ។
     « ចុះបងសួរអូនមានរឿងអីមែនទេ ? » សេលីណា សួរបកទៅនាយវិញថ្ងៃនេះនាយដូចជាសួរពីនាងច្រើនដល់ហើយ វាចម្លែកសម្រាប់នាងដែលកន្លងនាយមិនដែលសួរនាំពេលនាងទៅណាមកណាជា
មួយអ្នកណាទេ តែថាថ្ងៃនេះកើតអីទៅបែរជាមកសួរ
នាំនាងដូចជាជនល្មើសដែលត្រូវប៉ូលីសសួរពីបទជាប់ចោទបែបនេះទៅវិញ  ។
     « គ្មានអីទេ ល្ងាចនេះបងទំនេរបងចង់នាំអូនទៅញាំអីល្ងាចនេះអូនទំនេរដែរទេ ? » ថេយ៉ុង ធ្វើដូច
ធម្មតាបំផុតដូចកាលដែលនាយស្រលាញ់នាងជា
លើកដំបូង ហើយបបួលនាងទៅញាំអីនៅខាងក្រៅខ្លះដើម្បីកុំឲ្យនាងសង្ស័យថានាយកំពុងតែមិនទុកចិត្តអ្វីមួយចំពោះនាងអីបែបនេះ ។
     « ប្រាកដជាបានស្រាប់ហើយ អូនមិចនិងអាចបដិសេធបានទៅ » សេលីណា ឆ្លើយយ៉ាងលឿនដោយមិនបានគិតអ្វីច្រើនថានាយគិតអ្វី កម្រណាស់ដែលនាងត្រូវបានថេយ៉ុងនាំទៅញាំអីមួយរយះនេះ ពេល
ណាមានម្តងនាងត្រូវតែទៅចឹងហើយ ។
     « បើចឹងល្ងាចនេះត្រៀមខ្លួនទៅ » ថេយ៉ុង
     « ចាសបាន..សឺត..អូនទៅត្រៀមខ្លួនសិនហើយ » សេលីណា ចូលទៅថើបថ្ពាល់របស់នាយមួយខ្សឺតយ៉ាងវែងមុននិងរត់ទៅខាងលើជាមួយនិងរបស់នាងដែលបានទិញឲ្យដោយសង្សាថ្មីរបស់នាងយ៉ាងច្រើន នាងទាក់ទងគេមិនបានមួយអាទិត្យថ្មីថ្មោងផងគេបានចំណាយលុយយ៉ាងច្រើនទិញអ្វីដែលនាងចូល
ចិត្តឲ្យទាំងអស់ ខុសពីថេយ៉ុងទាល់តែសុំលុយដោយ
ខ្លួននាងបាននាយទិញមកឲ្យ មិនដែលគិតឃើញថាចង់ទិញមកឲ្យដោយនាងមិនដឹងម្តងណាសោះ ។
      
        ជុងហ្គុកកំពុងតែនៅក្នុងបន្ទប់ម្នាក់ឯងកំពុង តែគិតពីនេះពីនោះមិនឈប់ គេសម្រាប់ពីការងារប៉ុន្មានថ្ងៃសិនដោយអុីឈិនគឺជាអ្នកអនុញ្ញាត នាយចង់ឲ្យជុងហ្គុកសម្រាកមួុយរយះព្រោះរឿងដែលកើតឡើងមកលើគេ វាធ្វើឲ្យគេស្មុគស្មាញមិនតិចនោះទេ ចាំអារម្មណ៍ល្អឡើងវិញចាំត្រលប់ទៅធ្វើការវិញក៏មិនខាតចូលដែរ ព្រោះការងារមិនបានរត់ចូលគេឯណា ។

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now