Part18: ខ្ញុំសម្រេចចិត្តខុសតើមែនទេ ?

965 64 4
                                    


Taehyung & Selena បណ្តើរគ្នាចុះមកខាង
ក្រោមយ៉ាងល្អកល្អឺនដោយមិនខ្វល់ពីក្រសែរភ្នែករបស់អ្នកជាប្រពន្ធដែលកំពុងតែញាំបបរនៅតុអាហារអីសូម្បីតែបន្តិច


ពេលនេះគេកាន់តែបង្ហាញច្បាស់ណាស់ថានាងនិងគេត្រូវជាអ្វីនិងគ្នាដោយមិនខ្វល់ថាខ្លួនឯងមានប្រពន្ធរួចហើយ ហើយក៏មិនខ្វល់ពីភ្នែកអ្នកបំរើនៅក្នុងផ្ទះដែលមើលមកពួកគេទាំងពីដោយក្រសែរភ្នែកចម្លែក ព្រោះតែគ្មាននរណាដឹងថានាងគឺជាអ្នកណាហេតុអ្វីក៏ចូលមកនៅក្នុងផ្ទះមួយនេះតាំងពីពេលណាក៏មិនដឹងដូចគ្នា...


" អង្គុយទៅអូនសម្លាញ់ " Taehyung ទាញកៅអីឲនាងអង្គុយទល់មុខរបស់រាងតូច


" អរគុណណាស់បងសម្លាញ់ " សម្តីផ្អែមល្ហែមរបស់ពួកគេទាំងពីធ្វើដាក់គ្នាដោយមិនខ្វល់ថារាងតូចក៏នៅទីនោះជាមួយគ្នាដែរធ្វើដូចជា Jungkook គ្មានរូបរាង


" ម៉ែដោះឆាប់ដួសបបរមកខ្ញុំឃ្លានហើយ " Taehyung


" ចាសបានអ្នកប្រុស " ម៉ែដោះក៏ដួសឲរាងក្រាស់និងស្រីម្នាក់នោះតាមបញ្ជា


" ដួសឲខ្ញុំឲច្រើនៗបន្តិចមកណាព្រោះយប់មិញនេះខ្ញុំអស់កម្លាំងខ្លាំងណាស់បែបនេះត្រូវតែញាំឲច្រើនបន្តិចហើយ " សម្តីរបស់នាងនិយាយហើយដៀងមើលទៅរាងតូចឃើញថាគេស្ងប់ស្ងាត់ល្អណាស់ គិត
តែពីញាំមួយមុខគត់


" Taehyung មើលចុះប្រពន្ធរបស់បងដូចជាមិននិយាយអ្វីសោះឬក៏គេមិនចូលចិត្ត អូនទេដឹង " Selena នាងសម្តែងធ្វើជាទឹកមុខកំសត់ចំពោះ Taehyung


" អូនកុំខ្វល់អីញាំបន្តទៀតទៅថ្ងៃនេះបងនិងនាំអូនទៅដើរលេងសងថ្ងៃមុនដែលបងខុសសន្យាជាមួយអូននោះអី " Taehyung គេមិនខ្វល់បែរជានិយាយជាមួយនាងរឿងផ្សេងទៅវិញ


" បងនាំអូនទៅបែបនេះចុះប្រពន្ធរបស់បងគេមិនថាអីតើមែនទេ ? " Selena


" គេគ្មានសិទ្ធិថាអ្វីឲអូនបានជាដាច់ខាតព្រោះអូនគឺជាសង្សាររបស់បង " សម្តីរបស់នាយធ្វើឲរាងតូចអួលបាយលេបមិនចូលហើយអ្នកបំរើដែលនៅក្នុងផ្ទះក៏នាំគ្នាបើកភ្នែកធំៗ នេះ Taehyung គេនិយាយថា មានសង្សារទាំងដែលប្រពន្ធនៅចំពោះមុខបែបនេះមែនទេ ?


💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Nơi câu chuyện tồn tại. Hãy khám phá bây giờ