Part11: ចង់ពាក់ស្នែងឲមនុស្សដូចជាខ្ញុំផងតើមែនទេ ??

1K 74 0
                                    

ក៏នៅធ្វើការបន្ថែមម៉ោងហើយឆ្លែតមកជប់លៀងទៀតយប់បែប
នេះហើយមិនទាន់ទៅដល់ផ្ទះបែបនេះច្បាស់ជាកាត់បារម្ភស្រាប់ហើយ '' Jungkook ស្រាប់តែភ្ងាក់ ផ្អើលព្រោះទើបនឹកឃើញថាគេមិនបាន call ប្រាប់ម៉ាក់ក្មេងនៅឡើយទេប្រហែលជាគាត់បារម្ភស្លាប់ហើយ

'' បើបែបនេះតោះយើងប្រញាប់ទៅខ្លាចម៉ាក់របស់ឯងបារម្ភ '' Jimin

'' ឈប់សិន Jungkook បងជាអ្នកនាំបញ្ហានេះ តោះទុកឲបងជាអ្នកជូនឯងទៅផ្ទះក៏បានដែរ '' Echen ស្ម័គ្រចិត្តជូនរាងតូចទៅដោយខ្លួនឯងព្រោះជាអ្នកបបួលគ្រប់គ្នាឲមកជួយការងារថែមម៉ោងនៅថ្ងៃនេះ

'' ខ្ញុំថាមិនសមទេដឹងហើយម្យ៉ាងទៀតខ្ញុំក៏មិនចង់រំខានបងប៉ុន្មានដែរខ្ញុំអាចហៅតាក់ស៊ីជិះទៅវិញក៏បានដែរ '' Jungkook បដិសេធដោយក្រែងចិត្តរបស់គាត់

'' យើងអាចជូនឯងទៅក៏បានដែរណា Jungkook ចាំពេលជូនឯងទៅហើយចាំបកក្រោយវិញក៏បានដែរ '' Jimin

'' បងថាកុំឲពិបាកដល់ Jimin អីពីព្រោះបងក៏ទៅផ្លូវក្បែរផ្ទះរបស់ម៉ាក់ក្មេងរបស់ឯងដែរជូនឯងទៅហើយបងក៏រំហួសទៅតែម្តងដោយមិនពិបាកឲ Jimin ជូនទៅមកដដែលនោះទេ '' Echen មានចិត្តស្រលាញ់រាងតូចតាំងពីឃើញដំបូងមកម្លេះទោះបីជារាងតូចមានមនុស្សដែលស្រលាញ់ហើយរៀបការរួចហើយក៏គេនៅតែស្រលាញ់ដដែលហើយរឿងនេះមានតែបួននាក់ដែលនៅជប់លៀងនេះទេដែលបានដឹងក្រៅពីនិងគ្មាននាក់ណាបានដឹងទេ

'' តែថា... '' Jungkook ហេតុតែមិនចង់ឲគេជូនទៅព្រោះខ្លាចមានអ្នកមកថាឲគេជាមនុស្សមិនល្អដែលបាត់ទៅយប់ប្រលប់ជាមួយនិងមនុស្សប្រុសហើយត្រូវជូនគ្នាមកដល់ផ្ទះអីបែបនេះ

'' អើយមោះកុំឲពិបាកបើចឹង Jimin ឯងជាអ្នកជូនបងទៅផ្ទះទៅហើយឲ Boss ជាអ្នកជូនJungkook ទៅព្រោះយ៉ាងណាក៏ផ្លូវតែមួយស្រាប់ហើយយ៉ាងមិចដែរ ? '' Dii

'' ok បើចឹងសម្រេចតាមនិងក៏បានដែរ Jungkook ឯងឲ Boss ជាអ្នកជូនទៅដើម្បីកុំឲខាតថ្លៃសាំងយើងបើកទៅវិញទៅមោ '' Jimin

'' ក៏បានបែបនិងក៏បានដែរ '' ក្រោយពីសម្រេចចិត្តរួចហើយពួកគេក៏នាំគ្នាបំបែកទៅផ្លូវរៀងខ្លួន ដោយ Jimin ជាអ្នកជូន Dii ទៅហើយ Jungkook Boss របស់គេជាអ្នកជូនព្រោះទៅផ្លូវតែមួយស្រាប់

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now