Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔
🔥ភាគទី71🔥: បងប្រុស !!
#Enjoy_reading😘
« ជុងហ្គុក ឯងទៅផ្លាស់សម្លៀកបំពាក់សិនទៅ មើលចុះខ្លួនរបស់ឯងប្រលាក់សុទ្ធតែឈាម » ជីមីន ហាស្តី ព្រោះទើបតែសង្កេតឃើញខ្លួនរបស់ជុងហ្គុកបែបនេះ នៅមួយសន្ទុះធំហើយ ដោយសារតែស្លន់
បារម្តពីរថេយ៉ុង ហើយជុងហ្គុកក៏យំបន្ទោសខ្លួនឯងមិនឈប់ដូចគ្នា គេក៏ដឹងថានោះគឺជាឈាមរបស់ថេយ៉ុងដូចគ្នា។
« មែនហើយកូន មើលចុះខ្លួនកូនប្រលាក់ខ្លាំងណាស់ » លោកស្រីគីម ចូលមករកជុងហ្គុក ចាប់ដៃរបស់គេ ដើម្បីលួងលោមឲ្យទៅផ្ទះវិញ។
« តែអ្នកម៉ាក់…» ជុងហ្គុក ហាក់ដូចជាមិនចង់ ទៅទាល់តែសោះ គេចង់នៅមើលថេយ៉ុង ចង់ដឹងថានាយដឹងខ្លួនឡើងមកពេលណា ចង់ឲ្យនាយភ្ងាក់មក
ឃើញរូបគេមុនគេ នៅប្រលាក់បែបនេះក៏មិនថ្វីដែរ ព្រោះចិត្តបារម្ភពីថេយ៉ុងមិនឈប់បែបនេះ ទោះបីជាថេយ៉ុងមានសុវត្ថិភាពហើយក្តី ក៏គេមិនប្រាកដចិត្ត ចង់នៅឲ្យឃើញផ្ទាល់នឹងភ្នែក។
« ប៉ាថាកូនគួរតែទៅណាជុងហ្គុក ប៉ាដឹងថាកូនបារម្ភពីថេយ៉ុង តែបើកូននៅពេលនេះ ក៏មិនអាចជួយអ្វីបានដែរ ព្រោះយ៉ាងណាក៏ពេទ្យមិនឲ្យពួកយើងចូលទៅមើលគេដែរ ទុកឲ្យគេសម្រាកឲ្យបានច្រើន ស្អែកនេះពួកយើងមកមើលទាំងអស់គ្នាម្តងទៀត » លោកគីម យល់អារម្មណ៍ជុងហ្គុកច្បាស់ ណាស់ ព្រោះបារម្តពីថេយ៉ុងបានជាគេមានះបែបនេះ យ៉ាង
ណាគាត់និយាយក៏ត្រូវ ទោះបីជាចង់ចាំក៏មើលពេល
នេះមិនបានដែរ ពេទ្យក៏បានប្រាប់ហើយថាចូលមើលមិនបាន ទុកឲ្យអ្នកជំងឺសម្រាកឲ្យបានច្រើនស្អែកនេះទើបអាចមកមើលបានដូចធម្មតា។
« ជឿពួកគាត់ទៅណាជុងហ្គុក » អុីឈិន ចូលមកនិយាយម្តង ក្រែងលោគេអាចស្តាប់ ហើយព្រមធ្វើតាមសម្តីរបស់ប៉ាម៉ាក់ គាត់និយាយដល់ថ្នាក់នេះហើយមិនស្តាប់ដូចជាចម្លែក។
« បាទ..បាន » ជុងហ្គុក ក៏ព្រមស្តាប់តាមសម្តីអ្នកគ្រប់គ្នា និយាយដល់ថ្នាក់នេះហើយ គេក៏ស្តាប់ដូចដែលគាត់និយាយអញ្ចឹង ស្អែកនេះចាំមកមើលពីព្រឹកក៏មិនខុសដែរ។ព្រឹកថ្ងៃបន្ទាប់ក៏បានមកដល់ ពន្លឺព្រះអាទិត្យទាំង
មូលបានរះបំន្លឺដល់មនុស្សលោក រួមទាំងបក្សាបក្សីស្របគ្នា មនុស្សគ្រប់ៗគ្នារូតរះ ធ្វើកិច្ចការរបស់ខ្លួនទៅតាមតួនាទី។ ជុងហ្គុកក៏ដូចជាគ្រប់គ្នាដែរ គេខំងើបពីប្រលឹមដើម្បីទៅមន្ទីរពេទ្យ ហើយក៏ធ្វើស៊ុបយកទៅជាមួយ ខ្លាចថាថេយ៉ុងភ្ងាក់ឡើងមក អាចជាឃ្លានក៏ថាបានដែរ ព្រោះនាយសន្លប់មួយថ្ងៃមួយយប់បែប
នេះ ច្បាស់ជាឃ្លានខ្លាំងណាស់ហើយ។
« Boss » ជុងហ្គុក ចេញពីផ្ទះបាយ ក៏ឃើញវត្តមានរបស់អុីឈិននៅចំពោះមុខតែម្តង មិនដឹងថានាយមកដល់តាំងពីពេលណាមកទេ នេះវាប្រលឹមពេកហើយសម្រាប់នាយ។
« ហើយៗមែនទេ? តោះបងជូនទៅ » អុីឈិន ចូលទៅកាន់របស់នៅក្នុងដៃជុងហ្គុក ដែលឈរភ្លឹកនឹងវត្តមានរបស់គេ ធ្វើដូចជាមិនដែលឃើញគ្នាពីមុនមកយ៉ាងអញ្ចឹង។
« មិចក៏បងមកដល់ទីនេះពីព្រឹកបែបនេះ? » ហេតុតែឆ្ងល់ ជុងហ្គុកក៏សួរឲ្យអស់ចម្ងល់តែម្តង នាយក៏រវល់ការងារខ្លាំងណាស់ដែររាល់ថ្ងៃនេះ នៅមានពេលមកជួបនឹងជុងហ្គុកពីព្រឹកបែបនេះទៀត។
« កុំឆ្ងល់អីឡើងឡានសិនទៅ បងជូនទៅ » ជុងហ្គុក ងក់ក្បាល ក៏បណ្តើរគ្នាសំដៅទៅរកឡាន ដែលចតនៅពីមុខផ្ទះ វាជាឡានរបស់អុីឈិន មិន
មែនជារបស់ជុងហ្គុកទេ ព្រោះឡានគេជាប់រវល់ បានជាគេមិនព្រមបើករបស់ខ្លួនឯងទៅ ណាមួយ អុីឈិន
ក៏មិនព្រមឲ្យជុងហ្គុកជិះទៅម្នាក់ឯងបានជាដាច់ខាត
។
« លោកថេយ៉ុងប្រហែលជាសប្បាយចិត្តណាស់ បើសិនជាក្រោកមកបានឃើញមនុស្សដែលខ្លួនស្រលាញ់នៅក្បែរបែបនេះ » អុីឈិន បើកឡានបណ្តើរនិយាយគ្នាកុំឲ្យស្ងប់ស្ងាត់ តែការនិយាយរបស់គេបែបនេះធ្វើឲ្យជុងហ្គុកទម្លាក់ទឹកមុខចុះ របៀបដឹងកំហុសខុសឆ្គងដែលធ្វើបែបនោះទៅលើអុីឈិន ទោះ
បីជានាយមិនទាន់បាន និយាយអ្វីចេញមកក៏ដោយ ក៏ជុងហ្គុកមានអារម្មណ៍ថាមិនល្អដដែល។
« អុីឈិន ឲ្យខ្ញុំសុំទោសបងផង ដែលធ្វើបែបនោះទៅលើបង ខ្ញុំសុំទោស » ជុងហ្គុក ក្តាប់ជាយអាវខ្លួនឯងយ៉ាងណែន ព្រោះខ្លួនគឺខុសធ្ងន់ណាស់ មិន
មែនគេប្រាប់រឿងដែលកុហកនាយ ដើម្បីទៅជួបនឹងថេយ៉ុងវិញនោះទេ តែគេកុហកពេលវេលា កន្លងដែលធ្វើដូចជាស្រលាញ់នាយ ទាំងដែលបេះដូងគឺទុកនៅលើថេយ៉ុងដដែល គ្មានថ្ងៃប្រែប្រួល។
« មិនអីទេបងយល់ ព្រោះគ្មានអ្នកណាបង្ខំឲ្យ គេមកស្រលាញ់យើង ទាំងដែលគេគ្មានអារម្មណ៍អ្វីមកលើយើងបាននោះទេ បេះដូងរបស់អូនគឺមានលោកថេយ៉ុងជាប់ជានិច្ច ទោះបីជាបងបាននៅជិតខ្លួនរបស់អូនក៏ពិតមែន តែបងមិនបានបេះដូងរបស់អូនមកមើលថែដដែល » អុីឈិន ញញឹមស្ងួតដែលនិយាយពាក្យនេះចេញមក ទោះជាគេឈឺក៏គេមិនអាចបង្ខំជុងហ្គុកបានដែរ គ្រប់យ៉ាងជុងហ្គុកក៏ធ្លាប់បង្ហាញប្រាប់រួចហើយ មិនដែលចាត់ទុករូបគេលើសពីពាក្យថាបងប្រុសឡើយ មិនថាកាល:ទេសៈណាក៏ដោយក៏គេបានតែខ្លួនតែចិត្តវិញ្ញាណបេះដូងរបស់ជុងហ្គុកគឺមានតែរូបរបស់ថេយ៉ុងតែម្នាក់គត់។
« ហឹក..ហឹក..ខ្ញុំសុំទោសពិតមែន..ហឹក..ខ្ញុំ » ជុងហ្គុក និយាយអ្វីមិនចេញបានត្រឹមតែសម្រក់ទឹក
ភ្នែកចុះមក គេបានបំផ្លាញក្តីស្រលាញ់របស់ប្រុសម្នាក់នេះខ្លាំងណាស់ គេខុសខ្លាំងដែលមិនអាចផ្តល់សូម្បីតែឪកាសឲ្យនាយចូលមកក្នុងបេះដូងរបស់គេ គេខុសគ្រប់យ៉ាងដែលបានបំផ្លាញទឹកចិត្តរបស់នាយ តាមកាយវិការសោះអង្កើយកន្លងមក។
« ជុងហ្គុក អូនមិនត្រូវយំទេ ព្រោះអូនមិនបានខុស អូនកុំបន្ទោសខ្លួនឯងអី បងយល់គ្រប់យ៉ាង រវាងយើងចាត់ទុកថាចប់គ្នាត្រឹមនេះទៅចុះ យើងមកធ្វើជាបងប្អូននឹងគ្នាដូចពីមុនទៅល្អទេ? » អុីឈិន គេមិនចង់ឲ្យជុងហ្គុកគិតច្រើន ព្រោះនាយក៏ខុសដូចគ្នាដែរ ទោះបីជាដឹងហើយថាជុងហ្គុកមិនបានស្រលាញ់ ក៏នៅតែមាន:សុំជុងហ្គុកធ្វើជាសង្សារ ទោះដឹងថាគ្រប់
យ៉ាងវាមិនអាចទៅរួចក៏ដោយ ពេលនេះគេយល់គ្រប់
យ៉ាងអស់ទៅហើយ សុខចិត្តប្រលែងចោលទៅឲ្យ
អស់ បានឃើញមនុស្សដែលខ្លួនស្រលាញ់មានក្តីសុខ គេក៏មានក្តីសុខដូចគ្នា មកចាប់ផ្តើមជាថ្មី ធ្វើជាកូន
ចៅជាមួយនឹងចៅហ្វាយនាយដូចពីមុន ធ្វើជាបង
ប្រុសដែលតាមមើលថែប្អូនប្រុសដូចពីមុនគឺក្តីសុខបំផុតហើយសម្រាប់នាយ មិនសុំអ្វីច្រើនទេ គឺមានតែប៉ុណ្ណឹង។
« ខ្ញុំ..ហឹក..ខ្ញុំសុំបងពិតមែនអុីឈិន..ហឹក..ខ្ញុំ សុំទោសដែលមិនអាចផ្តល់ក្តីស្រលាញ់ឲ្យបងបាន បងល្អពេកហើយ » ជុងហ្គុក សសុលខ្លួនចូលទៅឪប
នាយ ទោះបីជានាយកំពុងតែបើកឡានក៏ដោយ គេព្រមគ្រប់យ៉ាង ព្រមធ្វើដូចពីមុន ព្រោះមនុស្សដូចជាអុីឈិនល្អពេកសម្រាប់រូបគេ ល្អដល់ថ្នាក់ជុងហ្គុក មិនហ៊ានទៅស្រលាញ់ ព្រោះជុងហ្គុកគឺមិនសាកសមជាមួយមនុស្សល្អដូចជាអុីឈិនបានទេ។
« កុំយំអីប្អូនប្រុសរបស់បង » អុីឈិន លើកដៃអង្អែលក្បាលរបស់ប្អូនប្រុសដោយក្តីស្រលាញ់ ទោះ
បីជាមិនបានស្រលាញ់គ្នាក៏ចាត់ទុកគ្នាដូចជាបងប្អូនដូចដើម ក៏នាយសប្បាយចិត្តណាស់ទៅហើយ នាយមិនបានឈឺតែសប្បាយចិត្តនៅពេល ដែលអាចឃើញប្អូនប្រុសរបស់ខ្លួន បានរស់នៅជាមួយនឹងមនុស្សដែលនាយស្រលាញ់បានវិញ អុីឈិន សង្ឈឹមថាគ្រប់
យ៉ាងរវាងជុងហ្គុកហើយនឹងថេយ៉ុងគឺល្អប្រសើរដូច
ដើមវិញទៅចុះ នាយសុំតែប៉ុណ្ណឹងទេ។
« បងមិនខឹងនឹងខ្ញុំពិតមែនហ្ហេស? » កាយតូចងើបមុខសួរទាំងមានទឹកភ្នែក គេធ្វើបែបនេះទៅលើនាយហើយ នាយនៅតែមិនស្អប់ប្រកាន់ខឹងនឹងរូបគេបានយ៉ាងមិច គួរណាតែស្តីបន្ទោស មិនមែនអត់
ទោសឲ្យងាយៗបែបនេះទេ។
« បងខឹងអូនបានអ្វីមកវិញទៅ ឲ្យតែអូនព្រម ធ្វើគ្រប់យ៉ាងឲ្យដូចពីមុនរវាងពួកយើង តែប៉ុណ្ណឹងបងក៏សប្បាយចិត្តណាស់ទៅហើយ » អុីឈិន ទោះបីជាខឹងស្អប់គ្នាដល់ស្លាប់រស់ម្នាក់ៗទៀត ក៏មិនបានអ្វីមក
វិញដែរ សុខចិត្តរស់នៅជាមួយនឹងបច្ចុប្បន្នល្អជាង កុំ
ទៅខ្វល់ខ្វាយពីអតីតកាលអី។
« ខ្ញុំអរគុណបងខ្លាំងណាស់ដែលមិនខឹងខ្ញុំ កន្លង
មកបងប្រុស » ជុងហ្គុក ញញឹមខ្ជឹបដោយក្តីរំភើបចិត្តយ៉ាងខ្លាំង តទៅនេះពួកគេគឺមកធ្វើជាបងប្អូនដូចជាពីមុន ហើយក៏សប្បាយចិត្តដែលនាយមិនខឹង មិនប្រកាន់ទោសពៃ ដែលខ្លួនធ្លាប់ធ្វើដាក់នាយកន្លង
មក...។ខមិនសាច់រឿងផងណា💜
#JK🐰
YOU ARE READING
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
ActionKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom