Part7: ជាយប់ទឹកភ្នែកសម្រាប់ខ្ញុំ

1.2K 77 0
                                    


'' លោកឈ្មោះអីដែរ ?? '' Jimin ចាប់ផ្តើមសួរដើម្បីកុំឲបរិយាកាសនៅក្នុងឡានមានសភាពស្ងប់ស្ងាត់


'' Min Yoongi បាទចុះលោកវិញ '' Yoongi ងាកមកបន្តិចទើបចាប់អារម្មណ៍ទៅលើការបើកបរវិញខ្លាចមានគ្រោះថ្នាក់អ្វីមួយដែលនឹកស្មានមិនដល់


'' ខ្ញុំ park Jimin ហៅ Jimin ធម្មតាក៏បាន '' Jimin


'' តាមមើលទៅលោកនៅក្មេងខ្លាំងណាស់អាយុប្រហាក់ប្រហែលនិងកូនក្រមុំដែរហើយមើលទៅ '' Yoongi ចាប់ផ្តើមនិយាយព្រោះតែឃើញរាងតូចនៅក្មេងហើយក៏ប្រហាក់ប្រហែលនិង Jungkook ដែរ


'' តាមពិតខ្ញុំនិង Jungkook ជាមិត្តនិងគ្នាតាំងពីរៀនបឋមមកម្លេះហើយយើងក៏មកពី Busan ដូចគ្នាបានជាក្លាយជាមិត្តជិតស្និទ្ធិនិងគ្នាបែបនេះហើយក៏មានអាយុស្មើគ្នាថែមទៀតផងគឺ 19 ឆ្នាំតែប៉ុណ្ណោះ '' Jimin


'' 19 ឆ្នាំបែបនេះគេរៀបការនៅអាយុក្មេងខ្លាំងណាស់ '' Yoongi លាន់មាត់បន្តិចមិននឹកស្មានថា Jungkook រៀបការទាំងអាយុនៅក្មេងបែបនេះសោះ


'' បាទមែនហើយ តែថាចុះលោកវិញនោះអាយុប៉ុន្មានហើយ ? '' Jimin

'' ខ្ញុំមែនទេ ? 27 ឆ្នាំហើយ '' Yoongi

'' 27 ឆ្នាំ ? បើចឹងលោកបងខ្ញុំច្រើនឆ្នាំខ្លាំងណាស់ បែបនេះខ្ញុំត្រូវតែហៅថា Hyung ហើយ '' Jimin ក៏លាន់មាត់ដូចគ្នាមិននឹកស្មានថាគេមានមុខមាត់ក្មេងបែបនេះហើយបែរជាអាយុច្រើនបងរាងតូចទៅ
វិញខំហៅលោកៗតាមពិតរាងក្រាស់មានអាយុបង
ច្រើនខ្លាំងណាស់


'' ឯងចង់ហៅយ៉ាងមិចក៏បានដែរឲតែបានសប្បាយចិត្ត '' Yoongi


'' បើចឹងខ្ញុំហៅថា Hyung ហើយណា '' Jimin


'' ok តាមចិត្តចុះ..តែថាទៅផ្លូវមួយណាទៀតទៅ ? '' Yoongi


'' អុសរវល់តែនៅនិយាយគ្នាបិះហួសផ្ទះខ្ញុំទៅហើយ Hyung ឈប់នៅត្រង់នេះហើយ '' Jimin


'' ឈប់សិន '' Yoongi ចុះពីលើឡានទៅតាមរាងតូចដែលបើកទ្វារឡាន

'' Hyung មានការអ្វីមែនទេ ?? '' Jimin

'' បងសុំលេខទូរស័ព្ទរបស់ឯងមួយតើបានទេគឺមានពេលទំនេរយើងនិងញាំបាយជាមួយគ្នា '' Yoongi


💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Nơi câu chuyện tồn tại. Hãy khám phá bây giờ