ភាគទី68: បងឈប់រំខានអូនហើយ !!

1K 61 10
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី68🔥: បងឈប់រំខានអូនហើយ !!

#Enjoy_reading😘

      « ជុងហ្គុក » អ្នកទាំងពីរដើរមកមិនទាន់ដល់
កន្លែងចតឡាននូវឡើយទេ គឺនៅពីមុខក្រុមហ៊ុនតែ
ម្តង ដែលមានឡានបើកទៅមកខ្វែងខ្វាត់ពាសពេញផ្លូវ ស្រាប់តែលឺសម្លេងមួយស្រែកហៅរាងតូចពី
ក្រោយ ធ្វើឲ្យសាមីខ្លួនដែលជាម្ចាស់ឈ្មោះត្រូវងាកទៅតាមសម្លេងហៅមិញនេះ។
      « ថេយ៉ុង » ជុងហ្គុក ត្រូវស្រឡាំងកាំងនៅចំពោះ
មុខ នៅពេលដែលអ្នកហៅខ្លួនគឺជាថេយ៉ុង មិចក៏ប្រុសម្នាក់នេះមកទីនេះទៀតហើយ ពីម្សិលមិញនេះនិយាយគ្នាមិនទាន់ច្បាស់ទៀតឬ ចិត្តជុងហ្គុកនៅ
ពេលនេះបារម្តខ្លាចអ្នកទាំងពីរវាងអុីឈិន ហើយនិងថេយ៉ុងមានរឿងឈ្លោះទាស់តែងពាក្យសម្តីជាមួយគ្នា មួយទៀតជុងហ្គុកក៏ភ័យខ្លាចថា អុីឈិនដឹងរឿងរវាងគេជាមួយនិងថេយ៉ុងនិយាយគ្នាកាលពីម្សិលមិញនេះ នៅចំណតឡាន គេកុហកអុីឈិនមិនបានប្រាប់ឲ្យអុីឈិនដឹង បើសិនជាថេយ៉ុងមកនិយាយពេលនេះវិញ មិនដឹងថាជុងហ្គុកមានអារម្មណ៍យ៉ាងណាទេ នូវពេលដែលអុីឈិនដឹងថាខ្លួនឯងកុហកនាយនោះ។
      « និយាយជាមួយបងសិនទៅ បងមានរឿងចង់
និយាយជាមួយអូន » ថេយ៉ុង ដើរមករកជុងហ្គុក ធ្វើ
ដូចជាមិនបានឃើញក្រសែភ្នែករបស់អុីឈិនដែល
មើលមកនាយយ៉ាងមិច។
      « ខ្ញុំគ្មានអីនិយាយជាមួយលោកទេ លោកត្រលប់ទៅវិញទៅថេយ៉ុង » ជុងហ្គុក មិនចង់និយាយច្រើនជាងនេះ ឃើញថាពីម្សិលមិញនេះ ពួកគេនាំគ្នានិយាយដាច់ស្រាច់អស់ហើយ ពេលនេះក៏គ្មានអ្វីត្រូវនិយាយទៀតដែរ។
      « តែបងមានរឿងនិយាយជាមួយអូន ម្សិលមិញនេះបងនិយាយមិនទាន់ចប់ទេ » ថេយ៉ុង នៅតែក្រាចននាលដដែល និយាយគ្នាមិនទាន់បានដឹងរឿងផង ជុងហ្គុកក៏ចាកចេញទៅចោលឲ្យនាយយំម្នាក់ឯងនៅលើផ្លូវ ពេលនេះថេយ៉ុងក៏មកម្តងទៀត មកដើម្បីអ្វី? គឺមកនិយាយគ្នាឲ្យច្បាស់លាស់ មកសុំឪកាសពីជុង
ហ្គុកឲ្យគេអត់ទោសឲ្យខ្លួន ហើយព្រមត្រលប់មកចាប់
ផ្តើមជាថ្មីជាមួយនឹងនាយវិញនឹងហើយ។
      « ខ្ញុំប្រាប់លោកហើយមែនទេ ថាពួកយើងចប់គ្នាហើយ ខ្ញុំបាននិយាយរួចហើយ » ជុងហ្គុក
      « មានន័យថាមិចជុងហ្គុក នេះម្សិលមិញអូនបានជួបជាមួយនិងគេហ្ហេស? » អុីឈិន សួរទាំងមិនយល់ន័យអ្នកទាំងពីរទៅជួបគ្នាពីពេលណាមកមិចក៏គេមិនដឹងរឿងបែបនេះ ហើយម្សិលមិញនេះ ជុងហ្គុកក៏បានប្រាប់នាយដូចគ្នាដែរ ម៉ាក់របស់គេមិនស្រួល
ខ្លួន តែពេលនេះបានលឺថេយ៉ុងមកនិយាយបែបនេះទៀតបានន័យថាជុងហ្គុកកុហកគេកាលពីម្សិលមិញនេះ។
      « គឺ.. »
      « គេជួបគ្នានិយាយជាមួយនឹងប្តីរបស់គេមានពាក់ព័ន្ធអីនិងឯងទៅអាចង្រៃ » ថេយ៉ុង កាត់សម្តីរបស់អុីឈិន ដែលសួរទៅជុងហ្គុកមិញនេះ ប្រពន្ធរបស់គេជួបប្តីរបស់គេមានទៅខុសទាស់អី អ្នកទាំងពីរនៅតែជាប្តីប្រពន្ធនិងគ្នាស្របច្បាប់ដដែល ដរាបណាលិខិតលែងលះមិនទាន់បានសុីញ្ញេ។
      « បានហើយថេយ៉ុង ខ្ញុំប្រាប់លោកបានច្បាស់ហើយ ថារវាងយើងគ្មានថ្ងៃដូចដើមបានទេ យើងចប់គ្នាហើយ » ជុងហ្គុក មិនចង់ឲ្យអ្នកទាំងពីរមានការប្រកែកគ្នា ទើបចាប់ផ្តើមឃាត់ ខ្លាចថាមិនយូរទេនិងមានការទាស់សម្តីហើយវាយតប់គ្នានៅមុខគ្រប់ហ៊ុនបែបនេះវាមិនល្អទេ។
      « កុហក អូនស្រលាញ់បង រឿងអីដែលអូនព្រមចប់ជាមួយបងនោះ បងប្រាប់អូនហើយមែនទេ យើងនៅជាប្តីប្រពន្ធនឹងគ្នា ព្រោះពួកយើងមិនទាន់បានលែងលះគ្នានូវឡើយទេ អូនមិនអាចមកនិយាយថាដាច់គ្នាជាមួយបងបានទេ » អុីឈិន មិននិយាយអ្វីរងចាំស្តាប់អ្នកទាំងពីរនិយាយគ្នាឲ្យដាច់ស្រេច ដែលនាយសុំជុងហ្គុកធ្វើសង្សារ ព្រោះគិតថាថេយ៉ុងជា
មួយនិងជុងហ្គុកបានចប់សព្វគ្រប់ជាមួយគ្នាអស់
ទៅហើយ ក៏ប៉ុន្តែនៅពេលនេះ ថេយ៉ុងនិយាយថាមិនទាន់ចប់គ្នាបែបនឹងសោះ បានជានាយឃើញជុង
ហ្គុកពាក់ចិញ្ចៀននៅដៃខាង ឆ្វេងជាប់រហូត ហើយនាយក៏ឆ្ងល់ដូចគ្នាដែរ គ្រាន់តែនាយមិនហ៊ានសួរតែប៉ុណ្ណោះ ព្រោះគិតថាវាជាចិញ្ចៀនដែលម៉ាក់របស់ជុងហ្គុកទុកឲ្យ មិននឹកស្មានថាវាជាចិញ្ចៀនរៀបការរបស់អ្នកទាំងពីរទៅវិញ គិតដល់ត្រឹមនេះគេក៏រាងស្រងាកចិត្តបន្តិចដែរ។
      « លោកចង់គិតបែបណាគឺជារឿងរបស់លោក មិនថាលោកព្រមចប់ឬមួយក៏អត់នោះទេ សម្រាប់ខ្ញុំ រវាងលោកហើយនិងខ្ញុំគឺចប់គ្នាយូរហើយ » ជុងហ្គុក និយាយទាំងមានទឹកដក់នៅក្នុងរង្វង់ភ្នែក ដំណាក់
កាលនេះហើយ រវាងពួកគេមិនអាចដូចដើមបានត
ទៅទៀតទេ ពេលនេះជុងហ្គុកមានអ្នកថ្មី ដែលមើល
ថែបេះដូងរបស់គេរួចហើយ ទោះបីជាបេះដូងរបស់ជុងហ្គុកមិននៅក្នុងខ្លួនទៀតក៏ដោយ ក៏ប៉ុន្តែគេមានអុីឈិនរួចទៅហើយ គេមិនអាចបោះបង់អុីឈិនដោយបែបនេះទេ ទោះបីជាគេស្រលាញ់ថេយ៉ុងខ្លាំងប៉ុណ្ណាក៏ដោយ ព្រោះគ្រប់យ៉ាងវាហួសអស់ទៅហើយ។
      « អូនគ្មានសិទ្ធធ្វើបែបនេះទេជុងហ្គុក បងមិន
ទាន់ចប់ អូនគ្មានសិទ្ធនិយាយថារវាងយើងចប់គ្នាបានទេ អូនមានឈ្មោះជាប្រពន្ធរបស់បងនូវឡើយ អូនគ្មានសិទ្ធយកអ្នកផ្សេងទាំងដែលយើងមិនទាន់ចប់បែបនេះ » ថេយ៉ុង ក៏មិនចាញ់អ្នកខាងនោះដូច
គ្នាដែរ គេស្រលាញ់ជុងហ្គុកខ្លាំងណាស់ ចង់ឲ្យគេបែកពីជុងហ្គុកនោះ គេធ្វើមិនបានទេ គេព្យាយាមគ្រប់យ៉ាងដើម្បីជុងហ្គុកកន្លងមក តែមើលអ្វីដែលជុងហ្គុកតបស្នងមកកាន់ខ្លួនចុះ ការតបស្នងរបស់ជុងហ្គុកគឺជាការចប់គ្នា បើបែបនឹងតើពេលកន្លងមកដែលគេខំរៀបចំផែនការ ដើម្បីរកមើលអ្នកធ្វើបាបប្រពន្ធរបស់គេនោះ វាមានប្រយោជន៍អ្វីទៀតទៅ។
      « ខ្ញុំជាប្រពន្ធរបស់លោក លោកនៅមានអ្នកនាងសេលីណាជាសង្សារបាន ខ្ញុំក៏ដូចលោកដូចគ្នាដែរ ខ្ញុំក៏អាចមានសង្សារបានដូចគ្នា » ទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះមក ថេយ៉ុងក៏កាំងនិយាយអ្វីមិនចេញ ជុង
ហ្គុកចង់បែកពីគេដល់ថ្នាក់យករឿងនោះមកធ្វើដូចគ្នា កាលនោះនាយដឹងថាកន្លងមក នាយខុសគ្រប់យ៉ាង ខុសខ្លាំងណាស់ចំពោះជុងហ្គុក ពេលនេះនាយដឹងខុសក៏ចង់សុំឪកាសពីជុងហ្គុក នាយចង់កែខ្លួនគ្រប់
យ៉ាង ចង់នៅក្បែរ មើលថែជុងហ្គុកដូចជាពេលមុនតែ
ប៉ុណ្ណោះ តែមិននឹកស្មានថាជុងហ្គុកចិត្តដាច់ដាក់ថេយ៉ុងយ៉ាងនេះសោះ។
      « អូនឈប់ស្រលាញ់បងហើយហ្ហេសជុងហ្គុក កន្លងមកអូនមិនដែរស្រលាញ់បងម្តងទេឬ ? បងចង់សុំទោសអូន បងចង់សុំឪកាសបានលុបលាងទោសសម្រាប់ពេលកន្លងមក ដែលបងបានធ្វើខុសទៅលើអូន បងសុំទោសពិតមែន » ថេយ៉ុង សុំអង្វរកដល់ថ្នាក់ហត់ហើយ នាយស៊ូគ្រប់យ៉ាងអស់ទៅហើយ គ្រាន់តែសុំឪកាសកែប្រែខ្លួនហេតុអ្វីក៏ពិបាកបែបនេះ បើសិនជាជុងហ្គុកស្រលាញ់គេដែរ ប្រាកដជាព្រមអត់
ទោស ហើយចាប់ផ្តើមជាថ្មីជាមួយគេមិនខានទេព្រោះជុងហ្គុកមិនបានស្រលាញ់អុីឈិន ថេយ៉ុងមើលដឹងច្បាស់ពីចិត្តរបស់ជុងហ្គុក គេស្រលាញ់នាយមិនបានស្រលាញ់អុីឈិនដូចជាមាត់និយាយទេ។
      « បងគិតថាអូននិយាយជាមួយនឹងលោកថេយ៉ុងឲ្យច្បាស់សិនទៅ បងទៅចាំនៅឯឡានមុន » អុីឈិន
រៀបនឹងដើរទៅហើយតែមានដៃមួយមកចាប់។
       « មិនអីទេ បងនៅទីនេះហើយ » ជុងហ្គុក ងាកទៅនិយាយជាមួយអុីឈិន មុននឹងបែរមុខមករកថេយ៉ុងវិញ។
       « រវាងយើងចប់ហើយថេយ៉ុង ពេលនេះខ្ញុំក៏មានមនុស្សដែលនៅក្បែរខ្ញុំ ចាំមើលថែខ្ញុំ មិនឲ្យខ្ញុំខូចចិត្តឬក៏ស្រក់ទឹកភ្នែកព្រោះតែទង្វើររបស់គេ ចាត់ទុកថាខ្ញុំសុំលោកទៅចុះ » ទឹកភ្នែកក៏ចេះតែស្រក់ហូរមកមិន
ឈប់ នៅពេលដែលជុងហ្គុកនិយាយមួយប្រយោគៗឡើងមក ទោះបីជាខ្លួនឯងឈឺចាប់ក៏មិនអាចបង្វិលពេលវេលាឲ្យត្រលប់ទៅដូចមុនបានទៀតដែរ ជុង
ហ្គុកទទួលស្គាល់ថានៅស្រលាញ់ថេយ៉ុងដូចដើម ហើយរឹទ្ធិតែរំភើបចិត្ត នូវពេលដែលបានដឹងថានាយព្រមធ្វើគ្រប់យ៉ាង ដើម្បីស្វែងការពិតឲ្យខ្លួន តែពេល
វេលាដែលនាយបានរកការពិតនោះ ជុងហ្គុកមិនដឹងថានាយជាអ្នករៀបចំផែនការកន្លងមក ទើបគេជ្រើស
រើសយកអុីឈិន ដើម្បីមកបញ្ឈឺថេយ៉ុងកាលគ្រានោះ ប៉ុន្តែគ្រប់យ៉ាងគេយល់ច្រឡំទៅលើថេយ៉ុងទាំងស្រុង ទោះបីជាចិត្តចង់ត្រលប់ក្រោយទៅរកថេយ៉ុងក៏វាមិនអាចដែរ ព្រោះពេលនេះគេមានអុីឈិនរួចហើយ ជុង
ហ្គុកមិនអាចចោលអុីឈិន ហើយត្រលប់ទៅរកថេយ៉ុងបានវិញទេ ជុងហ្គុកធ្លាប់ជ្រើសរើសយកអុីឈិន
ដោយសារតែចង់បញ្ឈឺថេយ៉ុងម្តងហើយ ពេលនេះគេមិនអាចចោលអុីឈិន ដើម្បីទៅថេយ៉ុងបានវិញពិត
មែន គេមិនអាចធ្វើបែបនោះដាក់អុីឈិនម្តងទៀតទេ គេត្រូវតែលុបលាងកំហុស ដែលយកអុីឈិនធ្វើជាឈ្នាន់នាពេលកន្លងមក ទោះបីជាក្បត់បេះដូងខ្លួន
ឯងគេក៏ព្រម។
      « រវាងបងហើយនឹងគេ អូនជ្រើសរើសមួយណាជុងហ្គុក?ឆ្លើយចេញពីចិត្តរបស់អូនមក បើអូនព្រមឆ្លើយចេញពីចិត្តរបស់អូន បងនឹងលែងរំខានអូនទៀតហើយ បងនឹងមិនឲ្យអូនឃើញមុខរបស់បងត
ទៅទៀត បើសិនជាអូនជ្រើសយកគេ ព្រោះអូនមិន
បានស្រលាញ់បងដូចដែលបងធ្លាប់គិតទុក » ថេយ៉ុង ហូរទឹកភ្នែកចេញមកលែងខ្មាស់អ្នកណាទៀតហើយ សំនួរដែលនាយសួរនេះ វាជាសំនួរដែលវាយប្រហារចិត្តរបស់នាយកម្រិតណា តែនាយនៅតែជ្រើសរើសមកសួរជុងហ្គុកដើម្បីឲ្យដឹងរឿងដដែល បើសិនជាគេព្រមឆ្លើយចេញពីចិត្ត ហើយកន្លងមកជុងហ្គុកមិនដែរស្រលាញ់គេទៀតទេ ថេយ៉ុងសុខចិត្តចុះចាញ់ត្រឹមនឹង នាយនឹងដើរចេញមិនព្រមឲ្យជុងហ្គុកឃើញមុខតទៅទៀតទេ លះបង់គ្រប់យ៉ាងដើម្បីឃើញមនុស្សដែលខ្លួនស្រលាញ់មានក្តីសុខ គេក៏មានក្តីសុខដូចគ្នាដែរ។
      « ខ្ញុំសុំទោសពិតមែនថេយ៉ុង ខ្ញុំយកបងអុីឈិន » ពោលចប់ជុងហ្គុកក៏ដឹងដៃអុីឈិនដើរចេញទៅ ព្រោះគេមិនចង់ឃើញទឹកភ្នែករបស់ថេយ៉ុងបន្តហូរស្រក់នៅចំពោះមុខរបស់គេទៀតទេ ក្តីសង្ឃឹមដែលថេយ៉ុងមានក៏រលាយអស់ទៅដូចគ្នា នាយមិនអាចធ្វើអ្វីបានក្រៅពីសម្លឹងមើលមនុស្សដែលខ្លួនស្រលាញ់ ដឹងដៃអ្នកផ្សេងចេញទៅតែប៉ុណ្ណោះ...។

      « ជុងហ្គុកប្រយ៉ាត់ »
      « ផាំង~~~ »
      « ថេយ៉ុង » ជុងហ្គុក ស្រែកស្ទើរតែបែកសម្លេង នៅពេលដែលរាងកាយរបស់ថេយ៉ុងត្រូវខ្ទាតទៅម្ខាងនៃផ្លូវ ដែលខ្លួនប្រាណរបស់គេស្រោចដោយឈាម
ក្រហមស្រស់ពេញខ្លួន ហូរប្រលាក់ពេញថ្នល់...។
 

បងលែងរំខានអូនអស់មួយជីវិតហើយជុងហ្គុក...🙂

#JK🐰

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now